AMS Economyទស្សនទានបង្កើនភាពឯករាជ្យម្ចាស់ការលើចង្វាក់ផលិតកម្មស្បៀងអាហារនឹងក្លាយជាចលករជួយជំរុញសេដ្ឋកិច្ចយ៉ាងប្រសើរ
ភ្នំពេញ ៖ ស្របទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជំរុញឱ្យមានការបង្កើនភាពឯករាជ្យម្ចាស់ការលើចង្វាក់ផលិតកម្មស្បៀងអាហារនោះ ការដាំដុះ និងចិញ្ចឹមសត្វ សម្រាប់នាំចេញនៅនឹងកន្លែង ឬផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានក្លាយជាចលករថ្មីមួយដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចប្រជាកសិករបានយ៉ាងប្រសើរ។

ជាមួយនឹងស្ថានភាពល្អប្រសើរជាងគេនៅក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅលើសកលលោកក្រោយវិបត្តិកូវីដ-១៩ កម្ពុជាកំពុងពន្លឿនសេដ្ឋកិច្ចរបស់ខ្លួនក្រោមគោលនយោបាយឈ្នះឈ្នះ និងយុទ្ធសាស្ត្រជាច្រើនដែលត្រូវបានដាក់ចេញឱ្យអនុវត្តជាបន្តបន្ទាប់ដោយរាជរដ្ឋាភិបាល ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីវិស័យឯកជន។
កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្តល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់សំដៅលើការបង្កើនសមត្ថភាព និងលទ្ធភាពក្នុងការដាំដុះ និងចិញ្ចឹមសត្វសម្រាប់ធ្វើការនាំចេញនៅនឹងកន្លែង ឬផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក ជាពិសេសនៅតាមបណ្តាសណ្ឋាគារ ភោជនីយដ្ឋាននៅទូទាំងប្រទេសសម្រាប់បម្រើដល់វិស័យម្ហូបអាហារមានគុណភាពសម្រាប់ទេសចរចម្រុះជាតិសាសន៍ដែលនឹងចូលមកកាន់កម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។

សម្ដេចតេជោបានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះ វិស័យទេសចរណ៍ចាប់ផ្តើមរើបឡើងវិញ ហើយនៅពេលដែលទេសចរមកកម្សាន្តនៅកម្ពុជា ដូចជានៅតំបន់ប្រាសាទអង្គរជាដើម បណ្តាអាជីវកម្មនានាដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ គិតចាប់ពីអ្នកបម្រើសេវាដឹកជញ្ជូន អ្នកលក់ដូរនៅក្នុងតំបន់ទេសចរណ៍ ក៏ដូចជាអាជីវកម្មផ្សេងទៀតនៅក្នុងមូលដ្ឋាននឹងទទួលបានចំណូល។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សង្កត់ធ្ងន់ថា ៖
“មិនចាំបាច់នាំចេញទៅក្រៅប្រទេសទើបហៅថាជាការនាំចេញនោះទេ យើងដាំដុះ យើងចិញ្ចឹមសត្វ នាំចូលសណ្ឋាគារ បម្រើជាចំណីអាហារសម្រាប់ទេសចរបរទេស ចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចមូលដ្ឋានផងដែរ”

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងទៅលើទស្សនទាន និងការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការជំរុញឱ្យប្រជាកសិករពង្រឹងលទ្ធភាព និងសមត្ថភាពក្នុងការដាំដុះឱ្យមានគុណភាព ដើម្បីផ្គត់ផ្គង់ទីផ្សារដែលអាចទទួលបានតម្លៃថ្លៃ និងប្រាក់ចំណូលខ្ពស់ពីការដុះ។

លោកឧកញ៉ាបានមានប្រសាសន៍ថា ៖
“នៅពេលដែលបងប្អូនប្រជាកសិករអាចមានសមត្ថភាពបង្កើនការដាំដុះ ក៏ដូចជាការចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជាចង្វាក់ផលិតកម្មស្បៀងអាហារបានគ្រប់គ្រាន់ ប្រកបដោយគុណភាព ជាពិសេសផ្គត់ផ្គង់នៅតាមបណ្តាទីផ្សារ សណ្ឋាគារ ភោជនីយដ្ឋាន ពួកគាត់នឹងទទួលបានចំណូលខ្ពស់ដែលជាការឆ្លើយតបទៅនឹងកិច្ចខិតខំបង្កើនបង្កើនផលរបស់ពួកគាត់ ដែលទាំងអស់នេះសុទ្ធតែជាចលករបង្កើនសេដ្ឋកិច្ចទាំងលក្ខណៈគ្រួសារ និងសេដ្ឋកិច្ចជាតិទាំងមូល”
លោកឧកញ៉ាបានបន្តឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ប្រទេសកូរ៉េរួចរាល់ និងមានប្រទេសមួយចំនួនទៀតដែលនឹងចូលជាធរមាននៅថ្ងៃខាងមុខនេះ។ គេអាចនាំចូលកសិកផលរបស់ពួកគេមកកាន់កម្ពុជាបាន ហើយកម្ពុជាក៏អាចនាំចេញកសិផលដែលមានគុណភាពទៅកាន់ទីផ្សារក្រៅស្រុកបានដូចគ្នា ប៉ុន្តែអ្វីដែលសំខាន់គឺតម្រូវការទីផ្សារក្នុងស្រុក។ នៅពេលដែលកសិផលមានគុណភាពល្អ ស្របតាមស្តងដារទីផ្សារតម្រូវនោះការនាំចូលពីក្រៅប្រទេសអាចនឹងត្រូវកាត់បន្ថយ ហើយការនាំចេញរបស់កម្ពុជានឹងមានការកើនឡើងជាមិនខាន។

ភ្ជាប់ទៅនឹងទស្សនទានដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹងនាំកម្ពុជា កសិករចំនួន២រូប ដែលរស់នៅខេត្តចំនួន២ផ្សេងគ្នាបានបង្ហាញក្ដីគោលបំណងពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីបង្កើនផលិតផល ខណៈដែលតម្រូវការទីផ្សារក្នុងស្រុកមានភាពទូលាយនៅឡើយ។
លោក ប៉ុក វេង អាយុ៥៦ឆ្នាំ ជាកសិកររស់នៅក្នុងខេត្តក្រចេះ បានចាប់ផ្ដើមដោយការដាំដុះជាលក្ខណៈគ្រួសារ ហើយក្រោយមកទើបពង្រីកការដាំដុះដើម្បីលក់ទៅទីផ្សារ ដោយកាពង្រីកដីដាំដុះពី ៥អា ទៅ១០អានៅក្នុងឆ្នាំ ២០១៩ ហើយបច្ចុប្បន្ននេះ លោកបានពង្រីកដីដល់ ២០អា។
លោកបញ្ជាក់ថា ៖
“ខ្ញុំចង់ពង្រីកដីដាំទៀត ព្រោះរាល់ថ្ងៃដីតូចពេក លក់ទៅមិនដែលគ្រប់តម្រូវការទីផ្សារ! គេចេះតែសួររកបន្ថែមរហូត។ តាមរយៈដីដាំដុះ ២០អា នេះ ខ្ញុំទទួលបានចំណូលក្នុងមួយខែប្រមាណ ៨លានរៀល រាប់ទាំងបន្លែនៅក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់។ ប៉ុន្តែខ្ញុំនៅតែចង់ពង្រីកលទ្ធភាពបន្ថែមទៀត ព្រោះទីផ្សារនៅមានភាពទូលំទូលាយ”
ដោយឡែក កសិករម្នាក់ទៀតរស់នៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប លោក ឈាវ ហុង បានចាប់ផ្ដើមការដាំដុះរបស់ខ្លួនតាំងតែពីឆ្នាំ ២០០០ មកម្លេះ ប៉ុន្តែកាលណោះលោកមិនទាន់មានចំណេះដឹងច្រើនលើវិធីដាំដុះ ក៏ដូចជាការថែទាំដំណាំនៅឡើយ ហើយរហូតមកដល់ឆ្នាំ ២០១៧ ទើបលោកកែប្រែការដាំដុះទៅជាដំណាំសុវត្ថិភាព ក្រោមការណែនាំរបស់គម្រោង Aspire ដោយនៅលើដីទំហំ ៦ហិចតា កសិកររូបនេះមិនត្រឹមតែដាំដុះដំណាំច្រើនមុខនោះទេ ប៉ុន្តែលោកបានព្យាយាមបង្កើតតុល្យភាព និងការផ្គត់ផ្គង់គ្រប់ផ្នែកនៃកសិផល។ ជារួម លោកមានទាំងស្រះចិញ្ចឹមត្រី មានចិញ្ចឹមមាន់ និងមួយផ្នែកធំនៃដីផ្សេងទៀតសម្រាប់ដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ហើយតាមរយៈសកម្មភាពវិលជុំនេះ លោកអាចរកចំណូលបានខ្ទង់រយលានរៀលក្នុងមួយឆ្នាំ។
លោក ឈាវ ហុង បានលើកឡើងថា ៖
“កាលពីឆ្នាំ២០១៩ ចំណូលរៀងធ្លាក់បន្តិច ដោយបាន ៤០០លានរៀលក្នុងមួយឆ្នាំ កើនឡើងបន្តិចក្នុងឆ្នាំ ២០២០-២០២១ ដោយបាន៤៦០លានរៀល…តែសម្រាប់ឆ្នាំនេះកើនឡើងរហូតដល់ ៦៦០លាន”
លោកបានបន្ថែមថា ៖
“ទីផ្សារផ្គត់ផ្គង់រាល់ថ្ងៃនេះ បានត្រឹមតែប្រមាណជា៤០%ប៉ុណ្ណោះ ដោយឈ្មួញចេះតែសួររករហូត ព្រោះយើងផ្គត់ផ្គង់ឱ្យគេមិនគ្រប់ ដូច្នេះខ្ញុំមានគម្រោងនឹងពង្រីកដីឱ្យធំជាង ៦ហិកតាដែលមានរាល់ថ្ងៃនេះទៀត”
គួររំលឹកថា ទស្សនទាន ការធ្វើកសិកម្ម ដាំដុះ ឬចិញ្ចឹមសត្វ ដើម្បីនាំចេញទៅក្រៅ ត្រូវបានផ្លាស់ប្តូរ តាមរយៈប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១តុលា ទៅជា “ការនាំចេញនៅនឹងកន្លែង” ដែលមានន័យថាធ្វើកសិកម្ម ដាំដុះ និងចញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់គ្រួសារខ្លួនឯងផង និងបម្រើដល់វិស័យម្ហូបអាហារនៅទូទាំងប្រទេស ទាំងប្រជាជនខ្មែរទូទៅ និងវិស័យទេសចរណ៍មូលដ្ឋានផង។ ទស្សនទាននេះ នឹងជួយជំរុញសេដ្ឋកិច្ចគ្រួសារកម្ពុជាឱ្យកាន់តែរីកចម្រើន តាមរយៈការរក្សាបាននូវភាពឯករាជ្យ ម្ចាស់ការលើចង្វាក់ផលិតកម្មស្បៀងអាហាររបស់ខ្លួន។ គ្រួសារនីមួយៗមានស្បៀងអាហារគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ ជាអាហារដែលមានគុណភាព សុវត្ថិភាព មានស្ថិរភាពស្បៀងអាហារ ហើយអាចបម្រើដល់បណ្តាទេសចរណ៍ ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចសង្គមជាតិទាំងមូល៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























