AMS Economyអ្នកជំនាញ ៖ វិស័យសំណង់នៅកម្ពុជាមានសន្ទុះខ្លាំង ខណៈបុគ្គលិកជំនាញក្នុងវិស័យនេះភាគច្រើនជាជនបរទេស
ភ្នំពេញ ៖ កង្វះបុគ្គលិកជំនាញ គឺជាបញ្ហាមួយដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងស្វះស្វែងរកដំណោះស្រាយតាមរយៈរូបភាពផ្សេងៗគ្នាដូចជាការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេលខ្លី និងរយៈពេលវែង ប៉ុន្តែទោះជាយ៉ាងណា ចំនួននៃកម្លាំងជំនាញជាជនជាតិខ្មែរនៅតែមិនទាន់អាចបំពេញតម្រូវការឲ្យម្ចាស់គម្រោងសំណង់អគារដែលកំពុងរីកដុះដាលដូចផ្សិតនៅឡើយ រហូតមានក្រុមហ៊ុនម៉ៅការសាងសង់សំណង់នៅកម្ពុជាភាគមួយចំនួនបានបង្ខំចិត្តជួលបុគ្គលិកជំនាញជាជនបរទេសមកបម្រើការ។

បើទោះជាយ៉ាងនេះក្ដី អ្នកជំនាញផ្នែកសេដ្ឋកិច្ច ក៏ដូចជាម្ចាស់ក្រុមហ៊ុនអ្នកអភវឌ្ឍន៍ក្នុងស្រុកភាគច្រើនមានបំណងចង់បានបុគ្គលិកជំនាញដែលជាជនជាតិខ្មែរណាស់ ព្រោះការប្រើកម្លាំងជំនាញជាជនជាតិខ្មែរដែលជាអ្នករស់នៅក្នុងស្រុកអាចជួយកាត់បន្ថយប្រាក់ឈ្នួលបានមួយកម្រិត ហើយក៏អាចជួយបង្កើតការងារដល់ពលរដ្ឋក្នុងស្រុកផង។ ប៉ុន្តែអ្វីដែលជាបញ្ហាគឺនៅត្រង់ថា ក្នុងចំណោមប្រជាជនជាង១០លាននាក់នេះ មានបុគ្គលិកជំនាញតិចតួចស្តួចស្ដើងពេកដែលមិនអាចផ្គត់ផ្គង់ទីផ្សារនេះបាននៅឡើយ។

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Juwai IQI Cambodia និងជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យសំណង់បានមានប្រសាសន៍ថា កម្ពុជានៅពេលបច្ចុប្បន្ននេះមានបុគ្គលិកជំនាញ ប៉ុន្តែនៅមានកម្រិត ហើយមានចំនួនតិចទើបធ្វើឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ ឬក្រុមហ៊ុនម៉ៅការគម្រោងសាងសង់ធំៗបង្ខំចិត្តជួលកម្លាំងជំនាញដែលជាជនជាតិបរទេសមកកាន់គម្រោង និងបំពេញការងារជំនួសកម្លាំងជំនាញក្នុងស្រុក ។
លោកឧកញ៉ាបន្តថា ៖
“ខ្ញុំឃើញមានក្រុមហ៊ុនមួយចំនួនដែលអាចធ្វើរឿងនេះបាន ប៉ុន្តែចំនួនមានទំហំប៉ុណ្ណានោះ ខ្ញុំនៅមិនទាន់ដឹងគ្រប់គ្រាន់នោះទេ ដោយសារស្រុកយើងកំពុងអភិវឌ្ឍន៍ រីឯវិស័យសំណង់ក៏កំពុងតែរីកចម្រើនខ្លាំង! ប៉ុន្តែសម្រាប់ការជួលបុគ្គលិកជំនាញមកពីក្រៅប្រទេសគឺត្រូវចំណាយថវិការច្រើនណាស់! និយាយជារួមគឺគេចង់បានបុគ្គលិកជាខ្មែរដូចគ្នា ប៉ុន្តែសមត្ថភាពយើងនៅមានកម្រិត”

មិនខុសគ្នាប៉ុន្មាន លោកបណ្ឌិត គី សេរីវឌ្ឍន៍ ជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលផ្នែកវិជ្ជាជីវៈនៅកម្ពុជានៅមានកម្រិតនៅឡើយ ដោយសារតែកម្លាំងពលកម្មយើងមិនទាន់អាចចាប់យកវិស័យនេះ រីឯការផ្សព្វផ្សាយក៏នៅមានកម្រិត។ ម្យ៉ាងទៀតពាក់ព័ន្ធទៅនឹងទីកន្លែងនៃការបណ្ដុះបណ្ដាល ដូចជាសាលាវិជ្ជាជីវៈ មានការចំណាយអស់ច្រើន ហើយមិនទាន់ផ្ដល់នូវការបណ្ដុះបណ្ដាលគ្រប់ជ្រុងជ្រោយនៅឡើយ។
លោកបណ្ឌិតបន្តថា ៖
“ជារឿងល្អ បើកម្ពុជាអាចធ្វើការបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងអស់នេះបាន ពិសេសវិស័យកម្មន្ដសាល និងវិស័យសេវាកម្ម ដែលជាវិស័យដែលជួយទៅដល់វិស័យផលិតកម្មក្នុងស្រុក”
លោកបានបញ្ជាក់ផងដែរថា វិស័យកម្មន្ដសាលបានជួយទៅដល់សេដ្ឋកិច្ចកម្ពុជាប្រមាណជា ៤០% និងវិស័យទេសចរណ៍អាចជួយបានក្នុងកម្រិតប្រហាក់ប្រហែលគ្នា ដូច្នេះបើសិនកម្ពុជាអាចធ្វើបាន គឺអាចជួយទ្រទ្រង់សេដ្ឋកិច្ចជាតិបានរហូតទៅដល់ប្រមាណ ៨០%ឯណោះ។ យ៉ាងណាមិញ អ្នកជំនាញទាំងពីររូបខាងលើ បានបង្ហាញពីសុទិដ្ឋិនិយមថា កម្ពុជានឹងអាចមានបុគ្គលិកជំនាញលើគ្រប់ផ្នែកនៅចន្លោះពី៥ទៅ១០ឆ្នាំខាងមុខទៀត ដោយពួកគាត់លើកទឹកចិត្តឲ្យយុវជនជំនាន់ក្រោយបង្កើនការយកចិត្តទុកដាក់លើជំនាញបច្ចេកទេសចាប់ពីពេលនេះទៅ។ ម្យ៉ាងទៀត ការបញ្ជូនកម្មករទៅធ្វើការដោយស្របច្បាប់នៅប្រទេសជិតខាងក៏ជាវិធីមួយក្នុងការពង្រឹងជំនាញរបស់ពួកគេផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























