AMS Economyរដ្ឋាភិបាលរំពឹងថា ឆ្នាំ២០២១ ខ្ទង់ចំណាយរដ្ឋសរុបប្រចាំឆ្នាំអាចស្ថិតក្នុងអត្រាជាង១០៨ភាគរយ
ភ្នំពេញ ៖ ការអនុវត្តចំណាយរដ្ឋសរុបប្រចាំឆ្នាំ២០២១នេះ រំពឹងថាអាចនឹងស្ថិតក្នុងកម្រិតប៉ាន់ស្មាន ១០៨.៧% ធៀបនឹងច្បាប់ ខណៈការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈជារួមមានវឌ្ឍនភាពល្អប្រសើរ ទោះបីជាស្ថិតក្នុងស្ថានភាពមានវិបត្តិកូវីដ ១៩ ក៏ដោយ ។ នេះបើយោងតាមលើកឡើងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នាព្រឹកថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំប្រជុំគណះកម្មាធិការកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស (Technical Working Group-TWG) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.)។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា តាមរយៈរបាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ បូក ២ ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២១ ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈជារួម មានវឌ្ឍនភាពល្អប្រសើរ ទោះបីជាស្ថិតក្នុងស្ថានភាពមានវិបត្តិកូវីដ ១៩ ក៏ដោយ ។
ជាក់ស្ដែង, ការប្រមូលចំណូលសរុប ក្នុងរយះពេល ៩ ខែ បានប្រមាណ ១៥ ៨៩៥ ពាន់លានរៀល ស្មើនឹង ៧៥% ធៀបនឹងច្បាប់ ដែលវឌ្ឍនភាពនៃការប្រមូលចំណូលនេះ ជាកំណើនដែលងើបឡើងវិញ និងល្អប្រសើរ បើធៀបនឹងការអនុវត្តនៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។
ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា ការអនុវត្តចំណាយ, រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ជាចម្បងលើវិស័យសង្គមកិច្ច ដែលការចំណាយលើវិស័យនេះអនុវត្តបានប្រមាណ ៩៨% ធៀបនឹងច្បាប់ បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២១ និងរំពឹងថាការអនុវត្តចំណាយរដ្ឋសរុបប្រចាំឆ្នាំអាចនឹងសម្រេចបានក្នុងកម្រិតប៉ាន់ស្មាន ១០៨.៧% ធៀបនឹងច្បាប់ ។
ក្រសួងបានឱ្យដឹងទៀតថា ៖
“ការណ៍នេះអាចឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីប្រសិទ្ធភាពនៃការពង្រឹងភាពជឿទុកចិត្តនៃថវិកានៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលផ្តល់ឱ្យរាជរដ្ឋាភិបាលកម្ពុជានូវភាពគ្រប់គ្រាន់នៃសាច់ប្រាក់ នៅក្នុងពេលមានវិបត្តិ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខ ក៏ដូចជាការបន្តនិរន្តរភាពការងារប្រចាំថ្ងៃបានរលូន”
ជាមួយគ្នានេះ, ដៃគូអភិវឌ្ឍន៍ ក៏បានអបអរសាទរដល់សមិទ្ធផលដែលសម្រេចបាន និងបង្ហាញពីឆន្ទៈចូលរួម និងការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីសម្រេចបាននូវកំណែទម្រង់ប្រកបដោយចីរភាព។
ដៃគួអភិវឌ្ឍន៍ បានបង្ហាញគោលជំហរចូលរួមគាំទ្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនប្រាក់ចំណូលក្នុងស្រុកក្នុងការគាំទ្រដល់ការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវី-១៩ ចូលរួមក្នុងការបង្កើន ចំណាយសង្គម, ចូលរួមគាំទ្រការងារកែទម្រង់ហិរញ្ញវត្ថុសាធារណះបៃតង (Green PFM) ដើម្បីគាំទ្រគោលនយោបាយ អាកាសធាតុវេទយិតភាព (Climate-Sensitive Policies) និងការគាំទ្របច្ចេកទេសរៀបចំសេចក្តីព្រាងច្បាប់ស្តីពី លក្ខន្តិកៈទូទៅនៃសហត្រាសសាធារណះ និងភាតកម្មសាធារណះជាដើម ។ ដៃគូអភិវឌ្ឍន៍ ក៏បានផ្តល់ជាមតិយោបល់ សំខាន់ៗបន្ថែមជុំវិញការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ ជាពិសេស ស្នើសុំការស្វែងយល់ពី ផែនការយុទ្ធ សាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្តារសេដ្ឋកិច្ចប្រទេសឡើងវិញក្រោយវិបត្តិក្ខវី-១៩ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីយុទ្ធសាស្ត្រចំនួន ២ របស់រាជរដ្ឋាភិបាល ក្នុង ការឈានទៅរកការបើកប្រទេសឡើងវិញក្រោយវិបត្តិស្ដីវីដ-១៩ គឺ ៖
ទី១. យុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្ថងប្រក្រតីថ្មីក្នុងបរិបទនៃជំងឺថ្ងៃវីដ-១៩ និង ទី២. ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាម គន្លងប្រក្រតីថ្មី ឆ្នាំ ២០២១-២០២៣ តាមរយៈការផ្តល់អាទិភាពទៅលើចំណុចចំនួន ៣ ដែលរួមមាន ៖ ១. ការស្តារឡើងវិញនូវវិស័យដែលរងការប៉ះពាល់ខ្លាំង, ២. ការកែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ និង ៣. ការកសាងភាពធន់ដើម្បីត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នាដែលអាចផ្ទុះឡើងនាពេលអនាគត ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការគៀរគររកធនធានបន្ថែមតាមរយ ៖
១. ការបន្តកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដោយស្នើឱ្យដៃគូអភិវឌ្ឍន៍ពិនិត្យមើលលទ្ធភាពជាក់ស្តែង ក្នុងការជួយគាំទ្រទាំងផ្នែកធនធាន និងហិរញ្ញប្បទាន និង ២. លទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគៀរគរចំណូល តាមរយៈយន្តការបោះផ្សាយមូលបត្ររដ្ឋ ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជនសម្រាប់រយៈពេលមធ្យម និងវែង និងកិច្ចសហប្រតិបត្តិការគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុក្នុងការជំរុញឱ្យមានការចូលរួមពីវិស័យធនាគារ ដើម្បីធានាបាននូវសន្ននីយភាព (liquidity) ដោយផ្អែកលើអភិក្រមប្រុងប្រយ័ត្នខ្ពស់លើ ការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពអាជីវកម្ម និងកិច្ចការធុរកិច្ចក្នុងវិស័យអាទិភាព ដើម្បីធានានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងរូបិយបណ្ណជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១កន្លងមកនេះថា ចំណូលគយរកបាន ២ ០៥៥ លានដុល្លារអាមេរិក ស្មើនឹង៨៧ភាគរយ រយៈពេល១១ ខែឆ្នាំ២០២១ ហើយបើគិតពេញមួយឆ្នាំ ២០២១ នេះ អគ្គនាយកដ្ឋានគយ អាចនឹងរកប្រាក់ចំណូលបានជាង ២ ២០០ លានដុល្លារ។
សម្តេចតេជោបានបន្តថា ចំណែកអគ្គនាយកដ្ឋានពន្ធដារវិញ រកចំណូលបាន ២ ៥៦០ លានដុល្លារអាមេរិក នៅរយៈពេល១១ខែ ឆ្នាំ២០២១ ស្មើនឹង១១៤.១៣ ភាគរយនៃផែនការ។ កម្ពុជាទទួលចំណូលបានជាង ៤ ពាន់លានដុល្លារ បើគិតចំណូលទាំងគយ និងពន្ធដារ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ចំណូលដែលរកបានដោយស្ថាប័នប្រមូលចំណូលទាំងពីរនេះ អាចឲ្យកម្ពុជាទ្រងទ្រង់ការចំណាយរបស់ប្រទេសកម្ពុជាបាន។ សម្តេចតេជោបានបញ្ជាក់ថា ៖«ការគ្រប់គ្រងសេដ្ឋកិច្ចរបស់កម្ពុជា មិនមែនជា «មាយាទស្ត្រីខ្ជិលធ្លុះ» នោះឡើយ គឺមានការគិតគូរយ៉ាងម៉ត់ចត់ ទាំងការប្រមូលចំណូល និងការចំណាយ»៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/09/2026
បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលតួលេខជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវិញ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច ទាំងប្រជាជាតិយ៉ាងស៊ីជម្រៅដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ចុងក្រោយនេះ ក្រោមការសម្របសម្រួលតាមរយៈការទូតរបស់ប្រមុខរដ្ឋនៅក្នុងដំណើរទស្សនកិច្ចកំពូលទៅវិញទៅមកភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងទ្វេភាគីក្នុងន័យស្ថាបនា ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ។ សារព័ត៌មាន China Daily បានចេញផ្សាយថា ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិក
ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/09/2026
បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អាម៉េរិក។ ហេតុការណ៍នេះបានកើតឡើងកាលពីដើមឆ្នាំ២០២៦នេះ ប៉ុន្តែទើបតែត្រូវបានយកចេញផ្សាយកាលពីពេលថ្មីៗនេះ។ ដោយដកស្រង់ចេញពី Bloomberg និង Politico បានឱ្យដឹងថា ឧប្បទេវហេតុខាងលើនេះបានកើតឡើងនៅក្នុងពេលដែលការដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះដែលមានបញ្ហាយកមកពីប្រទេសអូស្ត្រាលីត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែចៃដន្យបែរជាបង្វែរទិសដៅដោយគ្មានការគ្រោងទុកទៅកាន់ក្រុងហុងកុងទៅវិញ។ សមាសភាគបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន UPS រួមមានដូចជា ដំបូលកញ្ចក់កាប៊ីន
ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/09/2026
ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។ យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្ត...

គាំទ្រជីវភាពពលរដ្ឋ ក្នុងពេលតម្លៃប្រេងសកលឡើងថ្លៃខ្ពស់

(បាត់ដំបង/ប៉ៃលិន)៖ ក្នុងគោលបំណងបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារ និងបណ្...

ទីក្រុងសៀងហៃ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធ...

បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អា...

បរទេស៖ សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈដែលអឺរ៉ុប កំពុងព្យាយាមកាត់...

ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូង...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបចំនួនពីរ រួមមានតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































