AMS Economyធនាគារពិភពលោកបន្តអនុវត្តគម្រោងនានាក្នុងទឹកប្រាក់ប្រមាណ ១,១ពាន់លានដុល្លារសម្រាប់កម្ពុជា
ភ្នំពេញ ៖ ធនាគារពិភពលោកWORL BANK បាននឹងកំពុងបន្តអនុវត្តគម្រោងនានាដោយគិតជាទឹកប្រាក់ប្រមាណ១.១ប៊ីលានដុល្លារសម្រាប់ប្រទេសកម្ពុជា ដែលគម្រោងអនុវត្តនេះ គឺផ្តោតសំខាន់ទៅលើ វិស័យសាធារណៈ ការអប់រំ សុខាភិបាល ធនធានមនុស្ស ពិពិធកម្ម កសិកម្ម និងពង្រឹងអភិបាលកិច្ចល្អ។ ការរៀបចំអនុវត្តគម្រោងជំនួយហិរញ្ញវត្ថុ របស់ធនាគារពិភពលោក ធ្វើឡើងស្របពេលធនាគារពិភពលោកតែងតាំងប្រធានគ្រប់គ្រងថ្មីរបស់ខ្លួនប្រចាំនៅកម្ពុជាផងដែរ ។

យោងតាមការចេញផ្សាយរបស់ខ្លួនកាលពីថ្ងៃចន្ទ ធនាគារពិភពលោកបានតែងតាំងលោកស្រី ម៉ារីយ៉ាម សាលីមជាប្រធានគ្រប់គ្រងថ្មីប្រចាំនៅប្រទេសកម្ពុជា ដោយបន្តភារកិច្ចពីលោកស្រី អ៉ីងហ្គូណា ដូប្រាថា ដែលផ្លាស់ទៅចាត់តាំងថ្មីនៅប្រទេសម៉ុលដូវ៉ា បន្ទាប់ពីបានបំពេញបេសកម្ម អស់រយៈពេល៥ឆ្នាំជាប្រធានគ្រប់គ្រងការិយាល័យនៃធនាគារពិភពលោកនៅកម្ពុជា។
ការបន្តអនុវត្តកញ្ចប់ឥណទានរបស់ធនាគារពិភពលោកក្រោមវត្តមានរបស់ប្រធានគ្រប់គ្រងថ្មីនេះ គឺស្របតាមក្របខ័ណ្ឌ ភាពជាដៃគូរបស់ធនាគារពិភពលោក ការធ្វើពិពិធកម្ម និងបង្កើនផលិតភាពក្នុងវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជាក្នុងដំណាក់កាលឆ្នាំ ២០១៩–២០២៣ ដោយផ្តោតសំខាន់ទៅលើការបង្កើនភាពប្រសិទ្ធភាពរបស់វិស័យសាធារណៈ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន ការវិនិយោគលើធនធានមនុស្ស តាមរយៈការពង្រីកលទ្ធភាពទទួលបានសេវាអប់រំ និងសេវាសុខាភិបាលមានគុណភាពសម្រាប់ក្មេងតូច ការលើកកម្ពស់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងលើការពង្រឹងអភិបាលកិច្ច ស្ថាប័ន និងការចូលរួមរបស់ពលរដ្ឋ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងថ្មីរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជាបានថ្លែងក្នុងសេចក្តីប្រកាសថា លោកស្រី នឹងទទួលខុសត្រូវលើកិច្ចការរបស់ធនាគារពិភពលោកជាមួយរដ្ឋាភិបាល បូករួមនឹងកញ្ចប់គម្រោងនានាគិតជាទឹកប្រាក់សរុប១.១ប៊ីលានដុល្លារ ដែលភ្នាក់ងាររបស់រដ្ឋាភិបាលកំពុងអនុវត្តតាមរយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគារពិភពលោក។
លោកស្រី សាលីមបានមានប្រសាសន៍ថា៖
«ការកាន់តំណែងថ្មីរបស់ខ្ញុំនៅពេលនេះ គឺដើម្បីជួយប្រទេសកម្ពុជាគ្រប់គ្រង ពីផលប៉ះពាល់ដោយសារវិបត្តិការរាតត្បាតជំងឺ កូវីដ-១៩ និងរៀបចំស្តារសេដ្ឋកិច្ចកម្ពុជាឱ្យងើបឈរឡើងវិញ ប្រកបដោយភាពរឹងមាំ ក៏ដូចជាកសាងភាពធន់ទប់ទល់នូវហេតុការណ៍កន្ត្រាក់សរសៃឈាមសេដ្ឋកិច្ចកម្ពុជានៅពេលអនាគត»
បើតាមសេចក្តីប្រកាស គម្រោងទាំងនេះជាយន្តការអាទិភាព សម្រាប់អភិវឌ្ឍន៍របស់កម្ពុជា ក្រោមគោលបំណងកាត់បន្ថយអត្រាក្រីក្រ និងបង្កើនភាពរីកច្រើនដល់ផ្នែកការរស់នៅរបស់ប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ ធនាគារពិភពលោកក៏បានអនុម័តកញ្ចប់ឥណទានក្រោមទឹកប្រាក់ ២០០លានដុល្លារ របស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាគម្រោងគោលនយោបាយហិរញ្ញប្បទាន ដើម្បីជួយសង្គ្រោះ និងការកសាងភាពធន់ទប់ទល់របស់កម្ពុជាក្នុងស្ថានភាពរីករាលត្បាតកូវីដ-១៩៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























