AMS Economyពានរង្វាន់ពិភពលោកដែលកម្ពុជាទទួលបាន ជារង្វាន់ដ៏ធំឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា
ភ្នំពេញ ៖ ជាទូទៅ សម្រាប់វិស័យទេសចរណ៍ជាសកលបានទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ១៩ យ៉ាងដំណំអស់រយៈពេល២ឆ្នាំ ហើយរហូតមកដល់ពេលនេះបណ្តាប្រទេសមួយចំនួនក៏នៅតែមិនទាន់បើកទូលាយសម្រាប់ការដើរកម្សាន្ដនៅឡើយ ប៉ុន្តែសម្រាប់កម្ពុជា គឺមិនដូច្នោះទេ ដោយរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវផែនការយុទ្ធសាស្ត្រនានា ដើម្បីធ្វើយ៉ាងណាទាញវិស័យនេះឱ្យរស់រានមានជីវិតឡើងវិញ។

ជាការកត់សម្គាល់ ក្នុងឆ្នាំ២០២២នេះ កំណើនភ្ញៀវទេសចរបានចូលមកកម្ពុជាជាហូរហែ ដោយក្នុងនោះ ការចាក់វាក់សាំងរបស់ពលរដ្ឋដែលសម្រេចបានភាគច្រើនក៏ជាកត្តាជំរុញមួយផ្នែកធំដែរ។ សកម្មភាពទាំងអស់នោះបានលេចឡើងជាសមទ្ធិផលដ៏ស្រស់ត្រកាលមួយសម្រាប់កម្ពុជា រហូតទទួលបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកចំនួន២គឺ ពានរង្វាន់គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ីសម្រាប់ឆ្នាំ២០២២ និងមួយទៀតជាពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២។

តាមរយៈសមទ្ធិផលដ៏ថ្មីស្រឡាងនេះ អ្នកជំនាញបានបង្ហាញការយល់ឃើញបែបវិជ្ជមានថា ជារឿងល្អសម្រាប់វិស័យទេសចរណ៍ក្រោយពីព្យុះភ្លៀងកូវីដបក់បោករួចមក។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ៖
“នេះប្រៀបដូចជារង្វាន់លើកទឹកចិត្តកម្ពុជាក្រោយការខិតខំប្រឹងប្រែងនៅក្នុងដំណាក់កាលលំបាកកន្លងមក! ហើយច្បាស់ណាស់ វាគឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍ ទាំងមូល”

លោកជំទាវលើកឡើងបន្ថែមផងដែរថា ៖
“ពានរង្វាន់នេះបានបញ្ជាក់យ៉ាងច្បាស់អំពីសេវាកម្មទេសចរណ៍ដែលកម្ពុជាផ្ដល់ទៅឱ្យភ្ញៀវ ផលិតផលទេសចរណ៍ ក៏ដូចជាបដិសណ្ឋារកិច្ចផងដែរ! ហើយយើងអាចយកឱកាសនេះក្នុងការ ផ្សព្វផ្សាយគោលដៅ ទេសចរណ៍របស់កម្ពុជាឱ្យកាន់តែល្បីថែមទៀត”
គ្រប់យ៉ាងគឺកើតឡើងដោយមានហេតុ និងផល ហើយសម្រាប់កម្ពុជាគឺមានហេតុផលនៃការខិតខំ គ្រប់គ្រាន់ក្នុងការទទួលបានការសរសើរពីភ្ញៀវទេសចរនៅទូទាំងពិភពលោក។ ដោយកិច្ចខិតខំ របស់កម្ពុជារួមមានជាហូរហែ ការអនុវត្តតាមចក្ខុវិស័យផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២០-២០២៥ និងគោលនយោបាយជំរុញចលនាទេសចរផ្ទៃក្នុងឆ្នាំ២០២១-២០២៣ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។
បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សកម្មភាពទាំងនេះបាននាំឱ្យកម្ពុជាទទួលបានភ្ញៀវអន្តរជាតិមកទស្សនាក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ មានចំនួនជិត១លាននាក់ ដែលកើនឡើង ៥៨០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្ដទូទាំងប្រទេសជាង ៨.៥លាននាក់ កើនឡើង ២៤៥% ក្នុងនោះទេសចរជាតិជាង៧.៦លាននាក់ កើនឡើង ២២៦% និងទេសចរបរទេសផ្ទៃក្នុងជាង៨៧ម៉ឺននាក់ កើនឡើង ២៥៣% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ហើយដោយផ្អែកតាមស្ថានភាពទេសចរណ៍នាពេលបច្ចុប្បន្នទៀតសោត កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិពីចន្លោះ១.៥លានទៅ២លាននាក់ ក្នុងឆ្នាំ២០២២។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអនុញ្ញាតឱ្យជនបរទេស ឬវិនិយោគិនបរទេស និងក្រុមគ្រួសារដែលបានស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចដាក់ពាក្យស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរសម្រាប់រយៈពេល១ឆ្នាំដោយឥតគិតថ្លៃ។ កិច្ចខិតខំប្រឹងប្រែងដែលចូលរួមដោយវិស័យរដ្ឋ និងឯកជនទាំងនេះហើយ ដែលជាការធានាមួយ សម្រាប់អនាគតរបស់វិស័យទេសចរណ៍កម្ពុជា ថានឹងអាចវិលត្រលប់ទៅរកសភាពប្រក្រតីនាពេលឆាប់ៗខាងមុខ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























