AMS Economyបឹងទន្លេសាប ជាសម្បត្តិធម្មជាតិដ៏មានតម្លៃ និងជាបេះដូងរបស់ប្រជាជនកម្ពុជា ដែលត្រូវតែរក្សាឱ្យបានគង់វង្ស
ភ្នំពេញ ៖ ទន្លេសាប ជាបឹងទឹកសាបដែលធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ គ្របដណ្ដប់លើផ្ទៃដីចំនួន ២,៥ សែនហិកតានៅរដូវប្រាំង និងលាតសន្ធឹងដល់ ១,៦លានហិកតានៅរដូវវស្សា។ បឹងនេះ មានប្រព័ន្ធអេកូឡូស៊ីគ្រប់ប្រភេទ ដូចជា តំបន់វាលលំហរទឹកសាប វាលភក់ ព្រៃលិចទឹក ស្មៅលិចទឹក និងតំបន់ទំនាបលិចទឹកជុំវិញ។

បឹងទន្លេសាប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងអាកាសធាតុក្នុងតំបន់ ទប់ស្កាត់ និងកាត់បន្ថយគ្រោះទឹកជំនន់ ជាជម្រកត្រីពង ជាតំបន់ជង្រុកស្រូវ សម្បូរទៅដោយជីវៈចម្រុះ និងធនធានធម្មជាតិយ៉ាងសម្បូរបែប។ ក្នុងមួយឆ្នាំៗ បឹងទន្លេសាបបានស្រូបយកទឹកជំនន់ពីទន្លេមេគង្គប្រមាណជា ២០ភាគរយឯណោះ។

ឆ្លើយតបទៅនឹងសារៈសំខាន់ដ៏មហិមារបស់បឹងទន្លេសាប មកកាន់ប្រជាជាតិកម្ពុជាទាំងមូល បឹងនេះត្រូវបានដាក់ចូលទៅជាតំបន់ការពារធម្មជាតិ ដោយកំណត់ចូលក្នុងប្រភេទជាតំបន់ប្រើប្រាស់ច្រើនយ៉ាង។ រីឯស្ថាប័នដែលពាក់ព័ន្ធលើការគ្រប់គ្រងបឹងទន្លេសាបរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ អាជ្ញាធរទន្លេសាប អាជ្ញាធរថ្នាក់ក្រោមជាតិជុំវិញបឹងទន្លេសាប។

ដើម្បីឱ្យកាន់តែងាយស្រួលក្នុងការការពារ និងគ្រប់គ្រង ក្រសួងខាងលើបានធ្វើការកំណត់ និងបែងចែកតំបន់គ្រប់គ្រងជាបួនតំបន់ធំៗ។
បើតាមលោក ស្រី ស្រ៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋានតំបន់ធម្មជាតិក្រសួងបរិស្ថាន បានរៀបរាប់យ៉ាងដូច្នេះថា៖
• តំបន់ស្នូល ជាតំបន់ដែលមានការអភិរក្សខ្ពស់ ការចេញចូលតំបន់នេះ គឺចាំបាច់ត្រូវមានការយល់ព្រមពីមន្ត្រីក្រសួងបរិស្ថាន រីឯការចេញចូលមួយទៀតដែលអាចអនុញ្ញាតបាននោះគឺវិស័យសន្តិសុខជាតិ។
• តំបន់អភិរក្ស ជាតំបន់ដែលស្ថិតនៅជាប់តំបន់ស្នូល ហើយការចេញចូលតំបន់នេះគឺប្រហាក់ប្រហែលនឹងតំបន់ស្នូលដែរ។
• តំបន់ប្រើប្រាស់ដោយចីរភាព ជាតំបន់ដែលមានតម្លៃខ្ពស់ក្នុងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ហើយនៅក្នុងតំបន់នេះគឺយើងអាចអនុញ្ញាតឱ្យមានការអភិវឌ្ឍ ការអាស្រ័យផល តែប្រាកដណាស់ប្រជាជនមិនមានសិទ្ធិចាត់ចែង និងលក់ដូរដីដែលកំពុងអាស្រ័យផលនោះទេ។
• តំបន់សហគមន៍ ជាតំបន់ដែលមានលំនៅឋាន ជាដីស្រែចំការរបស់ប្រជាជន ជាសហគមន៍នៃការប្រើប្រាស់ដីធ្លី និងការចេញប័ណ្ឌកម្មសិទ្ធិដីធ្លីគឺអាចធ្វើទៅបានដោយមានការយល់ព្រមពីក្រសួងបរិស្ថាន។
បន្ថែមពីលើការការពារព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ភាគីពាក់ព័ន្ធក៏បានដាក់វិធានការក្នុងការសង្គ្រោះដីព្រៃលិចទឹកផងដែរគឺ ទី១ ក្រសួង និងអាជ្ញាធរដែលពាក់ព័ន្ធត្រូវរៀបចំបោះបង្គោលព្រំឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលទប់ស្កាត់ប្រជាពលរដ្ឋមិនឱ្យចូលទៅវាតដីទាំងអស់នេះ និងទី២ ត្រូវរៀបចំដាំព្រៃលិចទឹកឡើងវិញ។ នេះបើតាមប្រសាសន៍របស់លោក អឹង ទ្រី អនុប្រធានរដ្ឋបាលជលផលក្រសួងកសិកម្ម។ គួរបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋាភិបាលបានប្រមូលដីចំនួនប្រមាណ ៦ម៉ឺនហិកតា តាមរយៈការស្ម័គ្រចិត្តពីប្រជាពលរដ្ឋជាង ១ម៉ឺន ៥ពាន់គ្រួសារ ហើយបច្ចុប្បន្ន ភាគីពាក់ព័ន្ធកំពុងដំណើរការចុះបញ្ជីដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប និងបានប្រគល់ទៅអាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធបន្តគ្រប់គ្រង ការពារ ទប់ស្កាត់ឱ្យបានគង់វង្ស៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























