AMS Economyក្រុមហ៊ុនល្បីឈ្មោះធំៗចំនួន2 ដាក់ផែនការពន្លឿនការផលិតរថយន្តតាក់ស៊ីអាចហោះឲ្យបាននៅត្រឹមឆ្នាំ2035
បរទេស៖ នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃចន្ទម្សិលមិញនេះ ទាំងក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង Hyandai Motor Co និងក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motor បានធ្វើការប្តេជ្ញាចិត្តដូចគ្នាថានឹងពន្លឿនឲ្យបាននូវការអភិវឌ្ឍរថយន្តដែលអាចហោះហើរបាន (Flying Car) ឲ្យបានឆាប់ៗខាងមុខនេះ។

នៅក្នុងសេចក្តីប្រកាសដដែលនោះក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះក៏បានបង្ហាញពីជំនឿចិត្តរបស់ខ្លួនដែលអាចនឹងផលិតឲ្យបាននូវរថយន្តតាក់ស៊ីអាចហោះហើរបានឬហៅថា Air-Taxi នៅត្រឹមឆ្នាំ2025 ខាងមុខនេះខណៈដែល GM បានដាក់ការរំពឹងទុកថា Air-Taxi របស់ខ្លួននឹងរួចរាល់នៅក្នុងឆ្នាំ2030 ដោយសារមានការទាមទារកិច្ចការងារជាច្រើនទៀតដូចជាបច្ចេកទេស បញ្ហាច្បាប់ និងកុងត្រាដើម្បីធ្វើពាណិជ្ជកម្មជាដើមផងដែរ។
គួរឲ្យដឹងដែរថាមកទល់បច្ចុប្បន្ននេះ រថយន្តអាចហោះហើរបានដើរដោយថាមពលមិនប៉ះពាល់ដល់បរិស្ថានដែលអាចមានសមត្ថភាពដូចទៅនឹងឧទ្ធម្ភាគចក្រនោះ គឺជាបច្ចេកវិទ្យាដែលកំពុងត្រូវបានក្រុមហ៊ុន Startup ជាច្រើននៅលើសកលលោកកំពុងតែធ្វើការងារយ៉ាងមមាញឹកដើម្បីអភិវឌ្ឍ និងផលិតវាឡើង ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមអ្នកជំនាញបានជឿជាក់ថាវានឹងទាមទារពេលវេលាដ៏យូរបន្ថែមទៀតមុនពេលដែលពួកគេអាចទាញយកចំណូលពីវាត្រឡប់មកវិញបាន។

លោក Jose Munoz ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Hyandai និងក៏ជាប្រធានប្រតិបត្តិប្រចាំនៅក្នុងទីផ្សារអាមេរិកខាងជើងធ្លាប់បានបញ្ជាក់កាលពីកន្លងមកហើយថា រថយន្តតាក់ស៊ីអាចហោះហើរបាននឹងអាចចាប់ផ្តើមបម្រើសេវាកម្មរបស់ខ្លួននៅតាមអាកាសយានដ្ឋានធំៗរបស់អាមេរិកនៅត្រឹមឆ្នាំ2028 ឬក៏អាចមុនផែនការនេះ ប៉ុន្តែកាលពីថ្ងៃចន្ទម្សិលមិញលោកបានអះអាងសាជាថ្មីថាវានឹងកើតឡើងនៅក្នុងឆ្នាំ2025។
Hyandai ត្រូវបានគេដឹងថាកំពុងតែសម្ងំអភិវឌ្ឍបច្ចេកវិទ្យារថយន្តតាក់ស៊ីដែលអាចហោះបានដើរដោយថាមពលអគ្គិសនី និងអាចផ្ទុកអ្នកដំណើរបានរហូតទៅដល់6នាក់ ខណៈដែលក្រុមហ៊ុនផ្សេងទៀតក៏កំពុងធ្វើការងារលើផែនការស្រដៀងគ្នានេះដែរ រួមមានដូចជាក្រុមហ៊ុន Toyota Motor Corp, Daimler AG និងក្រុមហ៊ុនចិន Geely Automobile Holding ផងដែរ។
រំលឹកដែរថា កាលពីឆ្នាំ2019 កន្លងមកក្រុមហ៊ុន Hyandai ដែលកំពុងដឹកនាំក្រុមការងារបច្ចេកទេសផលិតរថយន្តហោះហើរបានដោយអតីតវិស្វកររបស់ទីភ្នាក់ងារស្រាវជ្រាវអវកាស NASA នោះធ្លាប់បានសន្យាហើយថានឹងធ្វើការវិនិយោគប្រាក់ប្រមាណជា 1.5 ពាន់លានដុល្លារបន្ថែមទៀតជាមួយនឹងកិច្ចការងារនេះនៅត្រឹមឆ្នាំ2025 ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហ្វ្រិកខាងត្បូង ចង់រឹតចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយឥណ្ឌា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/09/2026
បរទេស ៖ អាហ្វ្រិកខាងត្បូង កំពុងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគដោយផ្ទាល់ជាមួយឥណ្ឌាលើវិស័យសំខាន់ៗជាច្រើន ដូចជា រ៉ែយុទ្ធសាស្ត្រ ឧស្សាហកម្មបៃតង ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេដ្ឋកិច្ចឌីជីថល ខណៈដែលបច្ចុប្បន្ននេះ ឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់អាហ្វ្រិកខាងត្បូង ដោយក្នុងនោះមានក្រុមហ៊ុនឥណ្ឌាជាង ១៥០ បានបណ្តាក់ទុនសរុបលើសពី ១០ ពាន់លានដុល្លារ
រដ្ឋាភិបាលសម្រុកចែកបណ្ណកម្មសិទ្ធិដីធ្លីដែលបានវាស់វែង និងចុះបញ្ជីរួចជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់តាមការចាំបាច់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 15/09/2026
ភ្នំពេញ ៖ បន្ទាប់ពីបានវាស់វែង និងចុះបញ្ជីរួច រាជរដ្ឋាភិបាលដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការបានសម្រុកចែកវិញ្ញាបនបត្រ ឬបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋតាមបណ្ដាខេត្តដែលបានបញ្ចប់ការវាស់វែង និងចុះបញ្ជីរួចរាល់ជាស្ថាពរ ជាក់ស្ដែង កាលពីសប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត បានចុះប្រគល់បណ្ណជូនពលរដ្ឋក្នុងខេត្តគោលដៅជាច្រើន។ យោងតាម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម
រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង DEFA រំពឹងជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០៣០
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀងកម្រិតតំបន់អាស៊ានដំបូងគេបង្អស់លើពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល និងពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល និងសេដ្ឋកិច្ចឌីជីថលរវាងប្រទេសសមាជិកអាស៊ានទាំង១០ ។ កិច្ចព្រមព្រៀងនេះ គ្រោងនឹងចុះហត្ថលេខានៅអំឡុងខែវិច្ឆិកាខាងមុខនេះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន ដោយរំពឹងថា វានឹងជំរុញការធ្វើសេដ្ឋកិច្ចអនឡាញកើនឡើងទ្វេដង។ លោកជំទាវ
ចិន បង្ហាញគោលបំណងពង្រឹងតួនាទីមាស និងប្រាក់យ័នរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/09/2026
បរទេស ៖ នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញពីគោលបំណងពង្រឹងនូវតួនាទីរបស់មាសនៅក្នុងពិភពលោក ខណៈដែលខ្លួនកំពុងបង្កើនស្តុកទុកមាសដ៏សន្ធឹកសន្ធាប់ និងចង់ជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ(លុយយ័ន)ឱ្យកាន់តែច្រើនឡើង ព្រមទាំងទទួលយកប្រព័ន្ធទូទាត់ប្រាក់ជម្រើសថ្មីៗផងដែរសម្រាប់សមាជិក និងដៃគូពាណិជ្ជកម្មដែលបានចូលរួម។ អត្ថបទមួយដែលបានចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានសរសេរថា ប្រទេសចិន នៅតែបន្តបង្កើនការស្តុកទុកមាសរបស់ខ្លួន ព្រមទាំងខិតខំពង្រីកឥទ្ធិពលទីផ្សារនៃការប្រើប្រាស់ប្រាក់យ័ននៅលើឆាកអន្តរជាតិឱ្យកាន់តែទូលាយ ដើម្បីអាចកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ដែលកំពុងក្ក្លាយជាប្រធានបទដ៏សំខាន់មួយសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺ
ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស៖ ផ្អែកតាមរបាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS បានបង្ហាញថា សេដ្ឋកិច្ចចិន បានបង្ហាញសញ្ញាចុះខ្សោយកាលពីអំឡុងខែសីហាកន្លងទៅនេះ ដោយសារត...

បរទេស ៖ អាហ្វ្រិកខាងត្បូង កំពុងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគដោយផ្ទាល់ជាមួយឥណ្ឌាលើវិស័យសំខាន់ៗជាច្រើន ដូចជា រ៉ែយុទ្ធសាស្ត្រ ឧស្សាហកម្...

ការបង្កើនទុនបង្វិលដល់ ២០០ លានដុល្លាររបស់ធនាគារអភិវឌ្ឍន៍ និងកសិកម្ម (ARDB) កំពុងបង្កើនក្តីសង្ឃឹមដល់វិស័យស្រូវអង្ករកម្ពុជា...

ភ្នំពេញ ៖ បន្ទាប់ពីបានវាស់វែង និងចុះបញ្ជីរួច រាជរដ្ឋាភិបាលដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការបានសម្រុកចែកវិញ្ញាបនបត្រ ...

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈទីក្រុងប៉េកាំងកំព...

ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀងកម្រិតតំបន់អាស៊ានដំបូងគេបង្អស់លើពិភពលោក ដែលផ្ដោតជាពិសេសទ...

ក្រសួងទេសចរណ៍កំពុងជំរុញឱ្យអាជីវកម្មទេសចរណ៍នៅខេត្តសៀមរាបចូលរួមកាន់តែច្រើនក្នុងយុទ្ធនាការបញ្ចុះតម្លៃសេវាកម្មទេសចរណ៍ ដើម្បីពង្រ...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all


























