AMS Economyគន្លឹះសំខាន់ៗចំនួន២ ក្នុងការទិញផ្ទះដោយបង់រំលស់មិនមានហានិភ័យ
ភ្នំពេញ ៖ ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ប៉ុន្តែសន្ទុះនៃការទិញអចលនទ្រព្យរបស់ប្រជាជនកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កើនសន្ទុះយ៉ាងលឿនស្របទៅនឹងកំណើននៃគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់ប្រៀបដូចបណ្តាប្រទេសអភិវឌ្ឍន៍នៅក្នុងតំបន់ ខណៈដែលតម្រូវការភាគច្រើនគឺសំដៅរកប្រភេទលំនៅឋានដែលមានតម្លៃមធ្យម និងតម្លៃខ្ពស់។

ជាមួយនឹងកំណើននៃតម្រូវការទិញលំនៅឋានកាលពីពេលកន្លងទៅថ្មីៗ ក៏ដូចជានៅពេលបច្ចុប្បន្ននេះ ភាគច្រើនជាការអនុវត្តទីផ្សារដោយរូបមន្តបង់រំលស់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ឬជាមួយបណ្តាធនាគារជាដៃគូប្រចាំខែដោយការចំណាយបន្ថែមទៅលើអត្រាការប្រាក់ដែលបានព្រមព្រៀងព្រាងគ្នា។ ប៉ុន្តែអ្វីដែលជាចំណុចសំខាន់ និងតែងបង្កជាបញ្ហាក្រោយការទិញលំនៅឋានដោយការបង់រំលស់របស់អតិថិជន គឺការមិនចេះគ្រប់គ្រង និងបែងចែកចរន្តសាច់ប្រាក់របស់ខ្លួន។

លោក ង៉ែត ជូន អ្នកវិភាគសេដ្ឋកិច្ច និងជាទីប្រឹក្សាហិរញ្ញវត្ថុក្រុមហ៊ុន EMC បានលើកឡើងថា មិនថាចំពោះការវិនិយោគ ការទិញទ្រព្យដោយបង់រំលស់នោះទេ ការចេះគ្រប់គ្រង និងបែងចែកចំណែកថវិកាដែលជាចរន្តសាច់ប្រាក់នៅក្នុងជីវភាពគ្រួសារគឺជារឿងដ៏សំខាន់បំផុត។
«ការបង្កើនទ្រព្យដោយបំណុលអាចជារឿងល្អ ហើយក៏អាចជារឿងអាក្រក់បានដែរ ប្រសិនបើយើងមិនចេះគ្រប់គ្រងវាឲ្យបានច្បាស់លាស់»
លោកបានមានប្រសាសន៍ថា ៖
អ្នកជំនាញរូបនេះបានបន្តថា មុនពេលសម្រេចចិត្តទិញលំនៅឋានដោយការបង់ររំលស់ត្រូវតែពិនិត្យចំណុចសំខាន់ៗចំនួន២ក្នុងចំណោមចំណុចផ្សេងៗទៀតដើម្បីអាចដឹងច្បាស់លាស់ពីលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញដើម្បីជៀសវាងនូវហានិភ័យផ្សេងៗដែលអាចកើតមានឡើង។

«ដើម្បីឲ្យមានសុវត្ថិភាពក្នុងការទិញលំនៅឋាន គឺទី១ បើសិនជាយើងខ្ចីប្រាក់ធនាគារមិនបានទេគឺកុំទិញ។ មានន័យថា ធនាគារ គេមានបច្ចេកទេសរបស់គេក្នុងការវាយតម្លៃហិរញ្ញវត្ថុរបស់យើង ព្រោះតែគេមិនចង់បានអតិថិជនដែលមានហានិភ័យបញ្ចូលនៅក្នុងផលបត្រឥណទានគេនោះទេ។ ហេតុនេះ យើងអាចពឹងផ្អែកលើហេតុផលរបស់ធនាគារក្នុងការសម្រេចចិត្តបាន»
លោក ង៉ែត ជូ បានមានប្រសាសន៍ថា ៖
«គន្លឹះទី២ អ្នកទិញមិនគួរបង់រំលស់លើសពី ៣០ភាគរយនៃប្រាក់ចំណូលប្រចាំខែរបស់ខ្លួននោះទេ។ មានន័យថា អ្នកទិញគួរគិតគូរពីការដកទុកប្រាក់ខ្លះសម្រាប់បម្រុងនៅពេលមានបញ្ហា ជាពិសេសនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចជាប់គាំងនេះ បុគ្គលិកក្រុមហ៊ុនប្រឈមមុខនឹងការកាត់បន្ថយប្រាក់ខែ ៥០ភាគរយ។ ក្នុងករណីមានបញ្ហានេះកើតឡើង យ៉ាងហោចណាស់ក៏នៅសល់ ២០ភាគរយសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដែរ»
លោកបន្តថា ៖
បន្ថែមពីលើគន្លឹះសំខាន់ៗទាំង២ខាងលើនេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ង៉ែត ជូ បានបញ្ជាក់ឲ្យដឹងថា តម្លៃលំនៅឋានដែលទិញគឺមិនគួរលើសពីសមត្ថភាពឡើយ ពោលគឺមិនគួរលើសពី៣ឆ្នាំនៃប្រាក់ចំណូលទេ។ ជាឧទាហរណ៍ បើចំណូលប្រចាំឆ្នាំរបស់អ្នកទិញម្នាក់រកបានត្រឹម ២ម៉ឺនដុល្លារ អ្នកនោះគួរទិញលំនៅឋានដែលមានតម្លៃត្រឹម ៦ ម៉ឺនដុល្លាបានហើយ។
ជាការបារម្ភដែលប្រជាពលរដ្ឋកម្ពុជាសព្វថ្ងៃមិនសូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ប៉ុន្តែបែរជាហ៊ានបង់រំលស់លំនៅឋានប្រណីតក្នុងតម្លៃខ្ពស់យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ជាដំណោះស្រាយមួយដ៏ល្អគឺពួកគេអាចចំណាយប្រាក់បន្តិចបន្តួចក្នុងការពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកអចលនទ្រព្យណា មួយដើម្បីជៀសវាងការខាតបង់ក្នុងទំហំធំនៅថ្ងៃក្រោយ ឬអាចសាកអនុវត្តន៍នូវគន្លឹះទាំង២ ដូចការលើកឡើងខាងលើនេះបានដោយខ្លួនឯងបានតែម្ដង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលខាតបង់ប្រាក់ចំណូលជាង ៣០០លានដុល្លារហើយ ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/09/2026
ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល
ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 04/09/2026
ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដ...

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី

ចិនគ្រោងនឹងបញ្ចេញថវិកាប្រមាណ ៣៦០ ពាន់លានយន់ ឬស្មើប្រមាណ ៥៤ ពាន់លានដុល្លារ ដើម្បីចាក់បញ្ចូលទៅក្នុងវិស័យហិរញ្ញវត្ថុរបស់ខ្លួន...

ការសិក្សាស្រាវជ្រាវលើកដំបូងនៅកម្ពុជា ស្តីពី «សហគមន៍កសិកម្មទំនើប» បានបង្ហាញថា កសិករដែលចូលរួមក្នុងសហគមន៍ប្រភេទនេះទទួលបានល...

ចាប់ផ្តើមពីអាជីវកម្មគ្រួសារកាលពីឆ្នាំ២០១៦ សិប្បកម្មកែច្នៃសាច់ស្រស់ក្នុងស្រុក «ជីលីណា» (Chilyna) បានវិវត្តខ្លួនក្លាយជាសិប្...

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ
កម្មវិធីពិសេសរបស់ AMS ECONOMY


























































