AMS Economyលោកឧកញ៉ា ម៉ាន់ ច័ន្ទឌី គាំទ្រឲ្យមានការប្រកួតប្រជែងទីផ្សារលំនៅដ្ឋានកាន់តែខ្លាំងនៅដើមឆ្នាំក្រោយ
ភ្នំពេញ ៖ នៅត្រឹមដើមឆ្នាំ២០២២ខាងមុខនេះ សម្រាប់តែការផ្គត់ផ្គង់លំនៅដ្ឋានផ្ទាល់ដីត្រូវបានគេជឿជាក់ថា នឹងមានកំណើនច្រើនជាងឆ្នាំ២០២០កន្លទៅនោះទៀត ព្រោះគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២១ មានគម្រោងអភិវឌ្ឍន៍បុរីថ្មីៗចំនួន២២គម្រោងបានចាប់ដំណើរសាងសង់បន្ថែមពីលើគម្រោងចាស់ដែលមានស្រាប់ ហើយការប្រកួតប្រជែងគ្នាដើម្បីទទួលបានចំណែកទីផ្សារក៏នឹងកើតមានផងដែរ។

ជាមួយនឹងភាពរីកចម្រើន និងកើនឡើងនូវចំនួនការផ្គត់ផ្គង់លំនៅដ្ឋានបែបទាន់សម័យនៅដើមឆ្នាំ២០២២ខាងមុខនេះ លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី នាយកប្រតិបត្តិក្រុមហ៊ុន IQI Cambodia និងជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនោដ្ឋានបានបង្ហាញពីការសាទរនូវភាពល្អប្រសើរប្រសើរនៃវិស័យមួយនេះ។
លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍ប្រាប់ AMS ថា វត្តមានថ្មី និងសកម្មភាពសាងសង់យ៉ាងមមាញឹករបស់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទាំង២២ដូចបានលើកឡើងខាងលើនេះវាគឺជាសញ្ញាមួយបង្ហាញពីភាពល្អប្រសើរ និងរីកចម្រើននៃវិស័យលំនៅដ្ឋាន ដែលភាគច្រើនជាការវិនិយោគដោយផ្ទាល់នៅក្នុងស្រុកច្រើនជាងទុនវិនិយោគពីបរទេស។

លោកឧកញ៉ាបានបញ្ជាក់ថា ៖
«ជាធម្មតា នៅពេលដែលមានការចូលរួមអភិវឌ្ឍន៍នៅក្នុងវិស័យតែមួយខច្រើនគ្នា ឬច្រើនក្រុមហ៊ុន គឺបានបង្កើតឲ្យមានការប្រកួតប្រជែងគ្នានៅលើទីផ្សាររួម ដើម្បីអាចទទួលបានចំណែកអតិថិជនគោលដៅរបស់ខ្លួន»
លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍បន្តទៀតថា ៖
«ទោះខ្ញុំជាអ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានក៏ដោយ ខ្ញុំគាំទ្រឲ្យមានការប្រកួតប្រជែងគ្នា ព្រោះការប្រកួតប្រជែងគ្នាបានបង្កើតឲ្យមានផលប្រយោជន៍ និងមានផលល្អដល់វិស័យសំណង់នៅកម្ពុជា ជាពិសេសអតិថិជនអាចទទលបានលំនៅដ្ឋានល្អស្អាត មានគុណភាពខ្ពស់សម្រាប់រស់នៅប្រកបដោយផាសុកភាព និងមានតម្លៃសមរម្យ»

ជាមួយនឹងការលើកឡើងខាងលើនេះ អ្នកអភិវឌ្ឍន៍នៅក្នុងវិស័យលំនៅដ្ឋានកម្រិតមធ្យមរូបនេះបានប្រាប់ឲ្យដឹងផងដែរថា ការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនភ្នាក់ងារ ឬក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍន៍បានផ្តល់ប្រយោជន៍ជាច្រើន ដែលក្រៅពីចូលរួមលើកកម្ពស់គុណភាពសំណង់នៅកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ ស្របតាមស្តង់ដារសំណង់ ថែមទាំងបានផ្តល់នូវភាពងាយស្រួល ក៏ដូចជាប្រយោជន៍ដល់អតិថិជនផងដែរ។
ផលប្រយោជន៍បន្ថែមទាំងអស់នោះរួមមានដូចជា ការបញ្ចុះតម្លៃលំនៅដ្ឋាន ការបន្ថែមជូននូវសម្ភារៈប្រើប្រាស់នៅក្នុងលំនៅដ្ឋានថ្មី ក៏ដូចជាការព្យាយាមធ្វើឲ្យគម្រោងលំនៅដ្ឋានមានភាពស្រស់ស្អាត ទាន់សម័យ និងទាក់ទាញ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺការផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់មានភាពបត់បែន និងងាយស្រួល ទាំងការបង់ផ្ទាល់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាបង់ជាមួយធនាគារដែលជាដៃគូសហការជាមួយក្រុមហ៊ុនផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























