AMS Economyភាពមិនច្បាស់លាស់នៃទីផ្សារផលិតផលកសិផល ជាឧបសគ្គនៃការធ្វើពិពិធកម្មវិស័យនេះ
ភ្នំពេញ ៖ ជាប្រទេសកសិកម្ម ប៉ុន្តែកម្ពុជានៅមិនទាន់អាចធ្វើឲ្យវិស័យកសិកម្មរបស់ខ្លួនមានភាពខ្លាំងក្លានៅឡើយ ក៏ព្រោះតែនៅមានភាពកម្សោយក្នុងការគ្រប់គ្រងលើការជូនដំណឹងពីតម្រូវការទីផ្សារជាក់លាក់ណាមួយពីសំណាក់ក្រសួង និងស្ថាប័នពាក់ព័ន្ធទៅកាន់ប្រជាកសិករ។

បើតាមអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា វិស័យមួយនេះគួរតែទទួលបានការយកចិត្តទុកដាក់ខ្លាំងជាងនេះក្នុងការផ្ដល់ព័ត៌មានជាក់លាក់ទៅកាន់សាធារណៈជន ដើម្បីរកភាពច្បាស់លាស់មួយនៃទីផ្សារទិញ-លក់ ដែលអាចឈានទៅដល់ការពង្រីកទំហំនៃការផលិត ឬដាំដុះ ដើម្បីអាចបង្កើនការនាំចេញឲ្យបានកាន់តែច្រើន ខណៈដែលសេដ្ឋកិច្ចកម្ពុជាមិនមានអ្វីដើម្បីទៅប្រកួតប្រជែងជាមួយប្រទេសជិតខាងក្រៅពីវិស័យកសិកម្មនោះឡើយ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលមួយ ក្រោមប្រធានបទ “តើអ្វីទៅជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា” កាលពីពេលថ្មីៗនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ដោយរិះគន់ចំៗថា ពេលកសិករដាំដំឡូង ឬដាំស្វាយ តម្លៃចុះថ្លៃ ពេលឈប់ដាំតម្លៃក៏ឡើងថ្លៃ ដែលរូបភាពទាំងនេះគឺដោយសារព័ត៌មានពីវិស័យកសិកម្មមិនច្បាស់លាស់។ មានន័យថា ការគ្រប់គ្រងរបស់ក្រសួងកសិកម្មទៅលើតម្លៃទូទៅនៃទីផ្សារកសិផលក្នុងស្រុកនៅមិនទាន់គ្រប់ជ្រុងជ្រោយ ជាហេតុធ្វើឲ្យប្រជាកសិករជួបប្រទះនូវការខាតបង់ ក៏ដូចជាមានភាពស្រពេចស្រពិលលើដំណាំដែលខ្លួនកំពុងដាំ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានពន្យល់ដោយលើកឧទាហរណ៍ជាក់ស្ដែងមួយកាលពីឆ្នាំ២០២០ថា គ្រានោះកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ដែលដំណឹងនេះត្រូវបានគេមើលឃើញថាជាសញ្ញាណល្អមួយនាំឲ្យចិនអាចបញ្ជាទិញស្វាយពីកម្ពុជា។ ដោយហេតុផលនេះ កសិករបាននាំគ្នាបង្កើនការដាំដំណាំស្វាយរបស់ខ្លួន ដោយសង្ឃឹមថានឹងមានទីផ្សារលក់ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺក្រសួងមិនបានជម្រាបជូនជាសាធារណៈទេថា តើប្រភេទស្វាយយ៉ាងដូចម្ដេចទើបជាស្តង់ដារនាំចេញ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺស្វាយដែលអាចនាំទៅចិនបាន ត្រូវបានគេកំណត់យកតែ៦ចម្ការប៉ុណ្ណោះ ធ្វើឲ្យដំណាំស្វាយចំការផ្សេងៗត្រូវចាក់គរចោល ហើយជាលទ្ធផលស្វាយបានធ្លាក់ថ្លៃនៅសល់ត្រឹមតែមួយគីឡូ ៥០-១០០រៀលប៉ុណ្ណោះ ដែលតម្លៃនេះមិនអាចសូម្បីតែស្រោចស្រង់តម្លៃដើមផងនោះ។ ដូច្នេះ រាល់បញ្ហា និងភាពចន្លោះប្រហោងនៃការផ្សព្វផ្សាយព័ត៌មានជាក់លាក់ទាំងអស់នេះ បានក្លាយជាចំណែកមួយនៃឧបសគ្គរារាំងទៅដល់ភាពរីកចម្រើន ក៏ដូចជាការធ្វើពិពិធកម្មរបស់វិស័យកសិកម្មនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































