AMS Economyយល់ដឹងពីប្រវត្តិសង្ខេបនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ ៖ មីក្រូហិរញ្ញវត្ថុមានន័យថាការផ្តល់សេវាហិរញ្ញវត្ថុដូចជាការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើចំពោះគ្រួសារក្រីក្រ គ្រួសារមានចំណូលតិច និងសហគ្រាសធុនតូច។ ស្ថាប័នទទួលបានអាជ្ញាប័ណ្ណបម្រើសេវាមីក្រូហិរញ្ញវត្ថុនេះពីធនាគារជាតិនៃកម្ពុជាត្រូវបានគេស្គាល់ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានចាប់ដំណើរការអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៩០ ហើយត្រូវបានគេបែងចែកជាបីដំណាក់កាល។ ដំណាក់កាលទាំងបី មានដំណាក់កាលចាប់ផ្តើម (១៩៩០ដល់១៩៩៥) ដំណាក់កាលស្ថាប័នអង្គការ (១៩៩៥ដល់១៩៩៩) និងដំណាក់កាលពាណិជ្ជកម្ម(១៩៩៩ដល់បច្ចុប្បន្ន)។
ក្នុងដំណាក់កាលចាប់ផ្តើម នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសកម្ពុជាទទួលបានជំនួយពីអង្គការអន្តរជាតិសម្រាប់ផ្តល់ឥណទានដល់ប្រជាជន និងអ្នករកស៊ីនៅតំបន់ជនបទក្រីក្រ។ ស្ថាប័នអន្តរជាតិដែលផ្តល់ជំនួយនៅពេលនោះមានដូចជា Groupe de Recherche et d’Échanges Technologiques (GRET), Catholic Relief Service (CRS), World Vision រួមជាមួយនឹង United Nations Children’s Fund (UNICEF), the International Labor Organization (ILO), the United Nations Development Program (UNDP), Agence Française de Développement (AFD), និង the US Agency for International Development (USAID)។ ជំនួយហិរញ្ញប្បទាននៅពេលនោះភាគច្រើនជាសមាសធាតុឥណទាននៅក្នុងកម្មវិធីអភិវឌ្ឍន៍ជនបទរួមបញ្ចូលគ្នា។

ក្រោយមកជំនួយហិរញ្ញប្បទានរួមគ្នាខាងលើចាប់ផ្កើមផ្តាច់ចេញពីគ្នា ហើយមានគម្រោងមួយចំនួនបង្កើតជាស្ថាប័នអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក សម្រាប់ធ្វើសកម្មភាពទាក់ទងនឹងការបម្រើសេវាមីក្រូហិរញ្ញវត្ថុ ដែលនេះជាដំណាក់កាលស្ថាប័នអង្គការ(១៩៩៥ដល់១៩៩៩)។
ចំណែកឯដំណាក់កាលពាណិជ្ជកម្ម(១៩៩៩ដល់បច្ចុប្បន្ន) ចាប់ផ្តើមនៅពេលរដ្ឋសភាកម្ពុជាអនុម័តច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅចុងឆ្នាំ១៩៩៩ ដែលអនុញ្ញាតឲ្យអង្គការក្រៅរដ្ឋាភិបាលមួយចំនួនអាចបន្តនិរន្តភាពរបស់ខ្លួនដោយចាប់ផ្តើមប្រែខ្លួនទៅជាធនាគារពាណិជ្ជ ឬជាក្រុមហ៊ុនឯកជនស្វែងរកប្រាក់ចំណេញ។
នៅឆ្នាំ២០០១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ហើយមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនទៀតទទួលបានអាជ្ញាប័ណ្ណដំណើរការស្ថាប័នជាបន្តបន្ទាប់។ មួយឆ្នាំក្រោយមកពោលគឺនៅឆ្នាំ២០០២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកឈានមុខគេចំនួន៧រួមមាន ស្ថាបនា អម្រឹត ហត្ថាកសិករ ម៉ាក់ស៊ីម៉ា សីលានិធិ CREDO និងប្រាសាក់ បានសម្រេចបង្កើតសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ និងសមាគមវិជ្ជាជីវៈដែលមានគោលបំណងដើម្បីធានានូវភាពរុងរឿង និងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
នៅឆ្នាំ២០១២ ការិយាល័យឥណទានកម្ពុជា ត្រូវបានបង្កើតឡើងដែលក្លាយជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និងរបាយការណ៍ឥណទានទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា។ គូសបញ្ជាក់ថា សព្វថ្ងៃនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន ៨១ កំពុងដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលក្នុងនោះមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៦ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ នេះដោយផ្អែកតាមរបាយការណ៍របស់ធនាគាជាតិនៃកម្ពុជាចេញផ្សាយកាលពីចុងឆ្នាំ២០២០ កន្លងទៅ ហើយទំហំទ្រព្យសរុបនៃវិស័យមីក្រូហិរញ្ញវត្ថុមានទំហំប្រមាណ ៣៤.៣ ទ្រីលានរៀល គិតត្រឹមឆ្នាំ២០២០កន្លងទៅ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























