AMS Economyស្វែងយល់លក្ខខណ្ឌនៃការប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ ទៅក្រុងព្រះសីហនុ
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ពីលក្ខខណ្ឌអំពីការប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅត្រឹមដើមខែតុលា ឆ្នាំ២០២២ខាងមុខនេះ ជាមួយនឹងគម្រោងរៀបចំស្ពតផ្សព្វផ្សាយយ៉ាងលម្អិតអំពីការប្រើប្រាស់ទៅកាន់ប្រជាពលរដ្ឋឱ្យបានជ្រាប ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍អំពីលក្ខខ័ណ្ឌចាំបាច់មួយចំនួនថា អ្នកប្រើប្រាស់ផ្លូវនេះត្រូវបើកបរប្រកាន់ស្ដាំក្នុងករណីខ្លួនមិនចង់បើកលឿន ហើយមិនអាចបត់ត្រឡប់ក្រោយបានទេ លុះត្រាតែធ្វើដំណើរចេញពីផ្លូវនៅចំណុចប្តូរទិសទើបអាចបត់ត្រឡប់ក្រោយវិញបាន ដោយក្នុងអំឡុងពេលបើកដំណើរការសាកល្បងនេះ ក្រុមហ៊ុនអនុញ្ញាតមិនយកថ្លៃប្រើប្រាស់ផ្លូវចំនួន១ខែ។
ដោយឡែក ក្រោយផុតរយៈពេលដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ក្រុមហ៊ុននឹងចាប់ផ្តើមយកថ្លៃនៃការប្រើប្រាស់ផ្លូវនេះដោយក្នុងនោះម្ចាស់រថយន្តអាចទិញកាតអេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ប្រព័ន្ធសេនស័រដាក់នៅពីមុខរថយន្តរបស់ខ្លួនជួយឱ្យចំណេញពេលក្នុងការធ្វើដំណើរ ដោយមិនចាំបាច់ឈប់ ពេលដល់កន្លែងបញ្ជរបង់ប្រាក់ ពេលចាកចេញនៅកន្លែងប្ដូរទិស ម៉ាស៊ីននៅតាមបញ្ជរបង់ប្រាក់នឹងគិតតម្លៃធ្វើដំណើរដោយស្វ័យប្រវត្តិ។

អ្នកធ្វើដំណើរអាចទិញកាតអេឡិចត្រូនិកនោះបាននៅតាមធនាគារដៃគូរបស់ក្រុមហ៊ុនសាងសង់។ ក្នុងករណីគ្មានកាតអេឡិចត្រូនិក ETC បុគ្គលិកនៅតាមច្រកចូលនឹងផ្តល់កាតមួយឱ្យម្ចាស់យានយន្តពេលធ្វើដំណើរចាកចេញច្រកណាមួយ បុគ្គលិកនៅតាមបញ្ជរនឹងយកកាតនោះទៅឆូតតាមកុំព្យូទ័រ និងបង្ហាញពីតម្លៃត្រូវទូទាត់។

សម្រាប់តម្លៃក្នុងការប្រើប្រាស់ទូទៅ គឺគិតជាមធ្យមនៅប្រទេសគេ ថ្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនត្រូវបានគិតចំនួន១០សេនក្នុងមួយគីឡូម៉ែត្រ។ ដោយឡែកនៅកម្ពុជាវិញ ក្នុងឆ្នាំទីមួយក្រុមហ៊ុននឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារនឹងត្រូវគិតថ្លៃ ចំនួន២៤ដុល្លាអាមេរិក ក្នុងនោះចំនួន១២ដុល្លារទៅ និងចំនួន១២ដុល្លារមក ហើយនៅឆ្នាំទីពីរក្រុមហ៊ុននឹងពិនិត្យយកតម្លៃធ្វើដំណើរយោងតាមកិច្ចព្រមព្រៀងសម្បទានដែលកម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់។
លើសពីនេះ ក្រសួងកំពុងពិចារណាលើបញ្ហាកំណត់ល្បឿនសម្រាប់ការបើកបរ ប៉ុន្តែបើតាមគម្រោង គឺអាចបើកបរបាន១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារផ្លូវនេះជាផ្លូវល្បឿនលឿន។ ប៉ុន្តែក្រសួងក្រើនរំលឹកឱ្យអ្នកបើកបរមានការប្រុងប្រយ័ត្នឱ្យខ្ពស់ ដោយសារផ្លូវនេះសភាពល្អ មិនរលាក់ ជិះស្រួល ភ្លេចខ្លួនអាចជិះលើសល្បឿនកំណត់បង្កជាគ្រោះថ្នាក់បាន។ អ្នកបើកបរត្រូវតែគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ សូមជម្រាបជូនថា ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលខាតបង់ប្រាក់ចំណូលជាង ៣០០លានដុល្លារហើយ ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/09/2026
ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបាននាំចេញអង្ករចំនួន ១៧៧,៧០០ តោនទៅកាន់ប្រទេសចិន ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ៥២.៧ ភាគរយ បើធៀបនឹងរយៈពេល...

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ត្រូវបានក្រុមប...

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិ...

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum - 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្...

ខេត្តក្រចេះបានដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៦-២០៣០ ដោយកំណត់ទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានគុណភាព ទាក់ទា...

ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្...

តម្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ សប្តាហ៍ ដោយតម្លៃប្រេង Brent ខិតជិត ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all
























