AMS Economyកិច្ចចរចាពាណិជ្ជកម្មអាមេរិក-ចិននៅតែបរាជ័យ ទោះបីមានការជំរុញពីពាណិជ្ជករអាមេរិកក្ដី
បរទេស ៖ សហគមន៍ពាណិជ្ជកម្មអាមេរិកបានដាក់សម្ពាធលើសេតវិមាន ដើម្បីចាប់ផ្តើមការចរចាពាណិជ្ជកម្ម និងកែសម្រួលពន្ធគយជាមួយចិនឡើងវិញ ប៉ុន្តែកង្វះការលើកទឹកចិត្តផ្នែកនយោបាយធ្វើឱ្យទស្សនវិស័យសម្រាប់ការចូលរួមប្រកបដោយអត្ថន័យរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្លាក់ចុះ។

ជាផ្នែកមួយនៃយុទ្ធនាការនេះ ក្រុមពាណិជ្ជករបានជំរុញឱ្យប្រធានសេដ្ឋកិច្ចអាមេរិកបន្តដំណើរការនៃការលើកលែងពន្ធគយដែលផុតកំណត់កាលពីចុងឆ្នាំមុន ដោយសម្អាងថា ការដាក់ពន្ធគយលើប្រទេសចិនក្នុងសង្គ្រាមពាណិជ្ជកម្មដែលផ្តួចផ្តើមដោយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ នាំឱ្យឧស្សាហកម្មអាមេរិកប្រឈមនឹងកំណើននៃការចំណាយក្នុងការផលិតទំនិញ និងផ្តល់សេវាកម្មក្នុងស្រុក ដែលធ្វើឱ្យការនាំចេញផលិតផល និងសេវាកម្មរបស់ពួកគេ មិនសូវមានការប្រកួតប្រជែងនៅបរទេស ហើយក៏កំពុងប៉ះពាល់ដល់វិស័យការងាររបស់អាមេរិកផងដែរ។

ការអំពាវនាវស្រដៀងគ្នានេះ ក៏ត្រូវបានគាំទ្រដោយសមាជិកព្រឹទ្ធសភាអាមេរិកចំនួន ៤០រូប រួមទាំងលោក Lindsey Graham និងលោក Macro Rubio រូបលោកទាំងពីរជាមេនាំមុខគេរបស់ចិនមកពីគណបក្សសាធារណរដ្ឋ ក្នុងលិខិតមួយដែលបានដាក់ជូនតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai កាលពីខែមេសានេះ។
លើសពីនេះទៅទៀត ក្រុមហ៊ុនអាមេរិកជាង ៣ ៧០០ បានដាក់ពាក្យបណ្តឹងចាប់តាំងពីឆ្នាំមុនទៅតុលាការពាណិជ្ជកម្មអន្តរជាតិអាមេរិក ដោយស្នើឱ្យបញ្ចប់ និងសងប្រាក់ពន្ធនាំចូលលើទំនិញចិនវិញ។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីខែឧសភានេះ។ យ៉ាងណាមិញ បញ្ហាពាណិជ្ជកម្មបានទម្លាក់បញ្ជីអាទិភាពទាំងនៅក្រុងប៉េកាំង និងវ៉ាស៊ីនតោន ដោយទំនាក់ទំនងផ្តោតលើការប្រឈមមុខដាក់គ្នាផ្នែកសន្តិសុខ វិស័យបច្ចេកវិទ្យា និងមនោគមវិជ្ជាវិញ។
មន្រ្តីជំនាញសេដ្ឋកិច្ច បានត្រឹមតែធ្វើកិច្ចពិភាក្សាដំបូងនៅឆ្នាំនេះ ហើយក្រុងវ៉ាស៊ីនតោន នៅតែពិនិត្យឡើងវិញលើគោលនយោបាយរួមរបស់ចិន ដោយធ្វើឱ្យទស្សនវិស័យក្លាយទៅជាមិនច្បាស់សម្រាប់ការផ្លាស់ប្តូរយ៉ាងច្រើនលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលជិតឈានដល់ឆ្នាំទីពីររបស់ខ្លួនមួយនេះ។
សង្រ្គាមពាណិជ្ជកម្មបានចាប់ផ្តើមយ៉ាងធ្ងន់ធ្ងរនៅខែ មីនាឆ្នាំ២០១៨។ បន្ទាប់មក លោកប្រធានាធិបតីត្រាំ បានប្រកាសដាក់ពន្ធលើផលិតផលចិន ក្រោយពីមានរបាយការណ៍តំណាងពាណិជ្ជកម្មអាមេរិក ចោទប្រកាន់ចិនពីការអនុវត្តពាណិជ្ជកម្មមិនស្មើភាពគ្នា និងការលួចទ្រព្យសម្បត្តិបញ្ញារបស់រដ្ឋជាដើម ដែលបង្កជាការសងសឹងវិញពីក្រុងប៉េកាំង។
កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ត្រូវបានចុះហត្ថលេខាកាលពីខែមករាឆ្នាំមុន ដែលបង្ហាញពីការបញ្ឈប់ការថ្កោលទោសគ្នានៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដោយចិនបានសន្យាទិញផលិតផលអាមេរិកចំនួន ២០០ ពាន់លានដុល្លារបន្ថែមទៀតនៅឆ្នាំ២០២០ និង ២០២១ ជាថ្នូរនឹងការដកពន្ធគយដោយផ្នែករបស់អាមេរិក។
ទោះយ៉ាងណា ការទិញរបស់ចិនបានធ្លាក់ចុះ ហើយមិនសម្រេចតាមគោលដៅនោះទេដោយសារជំងឺរាតត្បាតកូវីដ-១៩ ដោយនៅក្នុងឆ្នាំដំបូងនៃការអនុវត្ត ចិនបាននាំចូលទំនិញពីអាមេរិកចំនួន ១០០ ពាន់លានដុល្លារស្មើនឹង ៥៨% នៃគោលដៅ ១៧៣,១ ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២០។ យន្តការការពិគ្រោះយោបល់ ដែលជាផ្នែកសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មពាក់ព័ន្ធនឹងទំនាក់ទំនងមូលដ្ឋានពីប្រចាំថ្ងៃទៅពាក់កណ្តាលប្រចាំឆ្នាំ បានបរាជ័យយ៉ាងខ្លាំងដោយសារការរំខានពីជំងឺរាតត្បាត ការបោះឆ្នោតប្រធានាធិបតីអាមេរិក និងការផ្លាស់ប្តូរអំណាចជាបន្តបន្ទាប់។
ក្រុងប៉េកាំងនិយាយថា ខ្លួននឹងបន្តអនុវត្តកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍និយាយថា គោលដៅនៃវិធានការនេះត្រូវបានកំណត់ខ្ពស់ពេក ហើយវាច្បាស់ចំពោះភាគីទាំងពីរថា ក្រុងប៉េកាំងទំនងជាមិនផ្តល់ឱ្យពេញលេញនូវការសន្យាទិញរបស់ខ្លួនឡើយ។
ក្រុមហ៊ុនជំនួញធំៗ ចំនួន ៣០ របស់អាមេរិក បានដាក់លិខិតមួយទៅរដ្ឋមន្ត្រីរតនាគារ លោកស្រី Janet Yellen និងលោកស្រី Tai កាលពីសប្តាហ៍មុន ដោយបញ្ជាក់ថាប្រទេសចិនបានឈានដល់ចំណុចសំខាន់នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងជំរុញឱ្យក្រុងវ៉ាស៊ីនតោន បន្តឆ្ពោះទៅរកបញ្ហាដែលមិនប៉ះពាល់ក្នុងដំណាក់កាលទីមួយ។
លោក Bo Zhengyuan អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុនស្រាវជ្រាវ Plenum ដែលផ្តោតលើប្រទេសចិន និងមានមូលដ្ឋាននៅក្រុងប៉េកាំង បានប្រាប់សារព័ត៌មាន The South China Morning Post ថាទាំងអាមេរិក និងចិន នឹងរង់ចាំឱ្យបរិយាកាសនយោបាយមានភាពប្រសើរឡើង ដើម្បីអាចបើកកិច្ចពិភាក្សាកម្រិតជាន់ខ្ពស់ស្តីពីពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
លោកនិយាយថា ៖
«ភាគីទាំងពីរ នឹងមិនខ្វល់ច្រើនអំពីទំហំនៃការទិញទេ។ រដ្ឋបាលលោក បៃដិន អាចនឹងយកគោលដៅផ្សេងពីលោកត្រាំ ដើម្បីវាយតម្លៃពីការអនុវត្តកិច្ចព្រមព្រៀងនេះ។ វាក៏អាចកើតមានផងដែរដែលភាគីទាំងពីរ នឹងយល់ព្រមលើការដកពន្ធគយមួយផ្នែក»
ចំណែកឯលោក Lu Xiang អ្នកស្រាវជ្រាវអំពីទំនាក់ទំនងចិន-អាមេរិកនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនវិញបាននិយាយថា ៖
«លោកបៃដិន ក៏ស្ថិតក្រោមសម្ពាធក្នុងការនិយាយផងដែរ ដោយសារទស្សនវិស័យកាន់តែអាប់អួរខ្លាំងឡើង សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំក្រោយ»
កាលពីខែមិថុនា លោកប្រធានាធិបតីបៃដិន បានពង្រីកបញ្ជីខ្មៅរបស់រដ្ឋបាលលោកត្រាំដើម្បីរារាំងជនជាតិអាមេរិកមិនឱ្យវិនិយោគលើក្រុមហ៊ុនចិនដែលផ្ដល់ជំនួយដល់យោធា ឬការគាបសង្កត់ជនជាតិភាគតិចនៅតំបន់ស៊ីនជាំងជាដើម។ លោកបៃដិន បានរួមបញ្ចូលក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិន ទៅក្នុងបញ្ជីឈ្មោះក្រុមហ៊ុនដែលត្រូវបានហាមឃាត់។ ក្រៅពីនោះ សេតវិមានក៏បានប្រកាសពីការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្ម និងបច្ចេកវិទ្យាជាមួយមន្រ្តីអាមេរិក និងអឺរ៉ុប ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងឥទ្ធិពលចិន ដោយសម្របសម្រួលគោលនយោបាយឌីជីថលរវាងក្រុងប្រ៊ុចសែល និងវ៉ាស៊ីនតោន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
Hyundai Cambodia បង្ហាញរថយន្តអគ្គិសនីស៊េរីថ្មី Hyundai ELEXIO នៅលើទីផ្សារប្រទេសកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 27/09/2026
ក្រុមហ៊ុន Hyundai Cambodia បានបង្ហាញរថយន្តស៊េរីថ្មីជាប្រភេទរថយន្តអគ្គិសនី គឺ Hyundai ELEXIO នៅលើទីផ្សារប្រទេសកម្ពុជា ដោយរំពឹងថារថយន្តប្រភេទថ្មីនឹងអាចទទួលបានការគាំទ្រពីអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាពីព្រោះតែលក្ខណៈពិសេសជាច្រើនរបស់រថយន្តមួយនេះ
មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/09/2026
បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលតួលេខជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវិញ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច ទាំងប្រជាជាតិយ៉ាងស៊ីជម្រៅដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ចុងក្រោយនេះ ក្រោមការសម្របសម្រួលតាមរយៈការទូតរបស់ប្រមុខរដ្ឋនៅក្នុងដំណើរទស្សនកិច្ចកំពូលទៅវិញទៅមកភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងទ្វេភាគីក្នុងន័យស្ថាបនា ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ។ សារព័ត៌មាន China Daily បានចេញផ្សាយថា ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិក
ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/09/2026
បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អាម៉េរិក។ ហេតុការណ៍នេះបានកើតឡើងកាលពីដើមឆ្នាំ២០២៦នេះ ប៉ុន្តែទើបតែត្រូវបានយកចេញផ្សាយកាលពីពេលថ្មីៗនេះ។ ដោយដកស្រង់ចេញពី Bloomberg និង Politico បានឱ្យដឹងថា ឧប្បទេវហេតុខាងលើនេះបានកើតឡើងនៅក្នុងពេលដែលការដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះដែលមានបញ្ហាយកមកពីប្រទេសអូស្ត្រាលីត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែចៃដន្យបែរជាបង្វែរទិសដៅដោយគ្មានការគ្រោងទុកទៅកាន់ក្រុងហុងកុងទៅវិញ។ សមាសភាគបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន UPS រួមមានដូចជា ដំបូលកញ្ចក់កាប៊ីន
ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/09/2026
ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។ យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន Hyundai Cambodia បានបង្ហាញរថយន្តស៊េរីថ្មីជាប្រភេទរថយន្តអគ្គិសនី គឺ Hyundai ELEXIO នៅលើទីផ្សារប្រទេសកម្ពុជា ដោយរំពឹងថារថយន្តប្រភេទថ...

បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្ត...

គាំទ្រជីវភាពពលរដ្ឋ ក្នុងពេលតម្លៃប្រេងសកលឡើងថ្លៃខ្ពស់

(បាត់ដំបង/ប៉ៃលិន)៖ ក្នុងគោលបំណងបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារ និងបណ្...

ទីក្រុងសៀងហៃ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធ...

បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អា...

បរទេស៖ សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈដែលអឺរ៉ុប កំពុងព្យាយាមកាត់...

ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូង...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































