AMS Economyការប្រើកម្ចីឥណទានជាជម្រើសល្អសម្រាប់សហគ្រិនក្នុងការពង្រីកអាជីវកម្ម
បាត់ដំបង ៖ ដើមទុន គឺជាកត្តាសំខាន់ណាស់ក្នុងការបើកអាជីវកម្ម ហើយរឹតតែចាំបាច់សម្រាប់ការពង្រីកអាជីវកម្ម មិនថាអាជីវកម្មនោះមានទំហំតូច ឬក៏ធំនោះទេ សុទ្ធតែត្រូវការទុនដើម្បីរៀបចំដំណើរការឱ្យបានល្អ និងរលូនតាមផែនការដែលបានគ្រោងទុក ដោយក្នុងនោះ កម្ចីឥណទានពីបណ្តាស្ថាប័នហិរញ្ញវត្ថុជាវិធីដ៏ល្អមួយក្នុងការជួយដោះស្រាយបញ្ហាកង្វះដើមទុនរបស់សហគ្រិន ជាពិសេសគឺអាជីវកម្មខ្នាតតូច និងមធ្យម។

អ្នកស្រី នុន ចាន់នី ជាម្ចាស់សិប្បកម្ម រាជនី បាណាណា សំឡូត (REACHNY BANANA SAMLUT) ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បានមានប្រសាសន៍ឱ្យដឹងថា ការទទួលយកកម្ចីពិតជាសំខាន់ណាស់សម្រាប់ការពង្រីកអាជីវកម្មឱ្យទាន់ផែនការដែលបានគ្រោងទុក។

អ្នកស្រីបញ្ជាក់ថា ៖
“កម្ចីនេះពិតជាសំខាន់ ដោយសារនៅក្នុងប្រតិបត្តិការអាជីវកម្មមួយ ប្រសិនបើសហគ្រិនចាំពេលមានទុនគ្រប់គ្រាន់ដោយខ្លួនឯង ទើបពង្រីកទៅតាមចំណូលរបស់គាត់ គឺពុំអាចសម្រេចបានតាមផែនការរបស់គាត់នោះទេ យ៉ាងណាក៏ត្រូវតែរកទុនបន្ថែមពីខាងក្រៅដើម្បីឈានដល់ចំណុចណាមួយដែលគាត់បានគ្រោងទុក”
ម្ចាស់សិប្បកម្មខាងលើបានបន្តឲ្យដឹងថា គាត់បានសម្រេចចិត្តខ្ចីទុនបន្ថែមពីធនាគារឯកជនដោយសារអ្នកស្រីត្រូវការជាចាំបាច់នូវដើមទុនក្នុងការពង្រីកអាជីវកម្ម ក៏ដូចជាពង្រីកទីតាំងផលិត ដើម្បីពន្លឿនសង្វាក់ផលិតកម្មឱ្យទាន់តម្រូវការអតិថិជន។

អ្នកស្រីបន្តថា ៖
“ខ្ញុំសម្រេចចិត្តខ្ចីនេះដោយសារតែទំហំនៃអាជីវកម្មរបស់ខ្ញុំកើនឡើងខ្ពស់ ហើយខ្ញុំផលិតឱ្យគេអត់ទាន់ ខ្ញុំក៏ខ្ចីលុយធនគារយកមកពង្រីទីតាំងនៃការផលិតដើម្បីអាចពង្រីកបរិមាណផលិតឱ្យអតិថិជនរបស់ខ្ញុំដែរ”
អ្នកស្រី នុន ចាន់នី ៖
“យើងមានក្ដីបារម្ភខ្លះដែរទាក់ទងទៅនឹងហានិភ័យរបស់កម្ចី ដោយសារយើងពឹងផ្អែកទាំងស្រុងទៅលើអាជីវកម្មនេះ តែអ្វីដែលសំខាន់គឺធ្វើយ៉ាងណាគ្រប់គ្រងអាជីវកម្ម និងដំណើរការលក់ឱ្យបានល្អតាមផែនការ យើងជឿថាហានិភ័យនៃកម្ចីនេះគឺពុំមានអ្វីចោទជាបញ្ហាទៀតនោះទេ”
សម្រាប់ដំណើរអាជីវកម្មនេះ ត្បិតអ្នកស្រីទើបតែទទួលបានកម្ចីប្រមាណជាងមួយខែនេះ តែគាត់រំពឹងថាបន្ទាប់ពីរយៈពេលបីខែ គាត់នឹងអាចដើរតាមផែនការដែលបានកំណត់ទុក ដោយសារបច្ចុប្បន្ននេះការសាងសង់ពង្រីកទីតាំងសម្រេចបានប្រមាណ៧០ភាគរយហើយ។
បច្ចុប្បន្ន សិប្បកម្ម រាជនី បាណាណា សំឡូត អាចផលិតចេកឆាបបានចន្លោះពី ១-២តោនក្នុងមួយខែ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅទូទាំងប្រទេស ជាពិសេសនៅតាមបណ្តាខេត្តគោលដៅ ដូចជាខេត្តបាត់ដំបង ខេត្តព្រះសីហនុ កំពង់ចាម កំពត ដែលជាខេត្តទេសចរណ៍ ហើយក្រៅពីនេះក៏មានអតិថិជននៅភ្នំពេញ និងខេត្តព្រៃវែងផងដែរ។ ដោយឡែក ចេកឆាបរបស់សិប្បកម្មនេះ មាន៤ រសជាតិ គឺ ផ្អែម រសជាតិជូរហឹរ រសជាតិដើម និងរសជាតិប្រៃស្លឹកក្រូច ដោយក្នុងនោះ រសជាតិផ្អែម និងរសជាតិប្រៃស្លឹកក្រូចគឺទទួលបានការគាំទ្រច្រើនជាងគេ។
អ្នកស្រីបន្តទៀតថា ក្នុងមួយខែត្រូវការចេកណាំវ៉ាស្រស់ប្រមាណ ២ ៥០០ស្និត ដើម្បីធ្វើជាចេកឆាប ដែលទទួលទិញពីកសិករក្នុងស្រុក និងក្នុងតំបន់ ដែលជាផ្នែកមួយចូលរួមជួយលើកស្ទួយដល់ជីវភាពរបស់ពលរដ្ឋក្នុងសហគមន៍បានមួយចំណែក ហើយថែមទាំងបានផ្ដល់ការងារដល់ស្ត្រីចំនួន ១២នាក់ផ្សេងទៀតផងដែរ។
គួរបញ្ជាក់ដែរថា អ្នកស្រី ចាន់នី បានចាប់ផ្ដើមអាជីវកម្មនេះនៅចុងឆ្នាំ២០១៧ ដោយបានប្រើដើមទុនដែលគាត់បានបន្សំទុកប្រមាណ ១ ០០០ដុល្លារ ទៅលើការទិញឧបករណ៍ និងសម្ភារៈសម្រាប់ចម្អិន រួមជាមួយនឹងវត្ថុធាតុដើម និងគ្រឿងទេសមួយចំនួន ។ សម្រាប់ថ្ងៃមុខ ម្ចាស់អាជីវកម្មខាងលើចង់ពង្រីកទំហំអាជីវកម្មរបស់គាត់ឱ្យកាន់តែធំ មានការទទួលស្គាល់ពីក្រសួងនានា និងក្លាយជាសហគ្រាសកែច្នៃផលិតផលក្នុងស្រុកដែលមានបច្ចេកទេសទំនើបក្នុងការផលិតដោយប្រើម៉ាស៊ីនជំនួសឱ្យការផលិតដោយដៃផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael
ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ត្រូវបានក្រុមប...

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិ...

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum - 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្...

ខេត្តក្រចេះបានដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៦-២០៣០ ដោយកំណត់ទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានគុណភាព ទាក់ទា...

ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្...

តម្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ សប្តាហ៍ ដោយតម្លៃប្រេង Brent ខិតជិត ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់...

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY
























































