AMS Economyការប្រើប្រាស់ឥណទានឲ្យចំគោលដៅ ពិតជាធ្វើឲ្យអាជីវកម្មលូតលាស់ទៅតាមការគ្រោងទុក
ភ្នំពេញ ៖ ជាទូទៅគេសង្កេតឃើញថា សម្រាប់បណ្តាម្ចាស់អាជីវកម្មដែលទទួលបានកម្ចីឥណទាន ហើយយកទៅប្រើប្រាស់ចំគោលដៅដូចដែលមាននៅក្នុងកម្មវត្ថុស្នើសុំកម្ចីតែងទទួលបានលទ្ធផលល្អប្រសើរ និងធ្វើឲ្យអាជីវកម្មរីកចម្រើនលូតលាស់ ប៉ុន្តែផ្ទុយទៅវិញសម្រាប់ម្ចាស់អាជីវកម្មដែលយកកម្ចីឥណទានទៅប្រើប្រាស់ខុសគោលដៅភាគច្រើនតែងប្រឈមនឹងហានិភ័យទៅលើការសងវិលត្រឡប់។

អ្នកជំនាញហិរញ្ញវត្ថុបានលើកឡើងថា ប្រសិនបើម្ចាស់អាជីវកម្មយកកម្ចីឥណទានទៅប្រើប្រាស់ត្រូវចំគោលដៅ គឺមិនសូវមានភាពប្រឈមទៅនឹងលទ្ធភាពសងត្រឡប់នោះទេ ហើយអាចពង្រីកអាជីវកម្មរបស់ខ្លួនបានយ៉ាងល្អប្រសើរ ប៉ុន្តែមានម្ចាស់អាជីវកម្មមួយចំនួននៅពេលពេលដាក់ស្នើសុំ ឬសិក្សាពីអាជីវកម្ម A ហើយពេលទទួលបានប្រាក់កម្ចី បែរជាយកទៅប្រើប្រាស់លើអាជីវកម្ម B ដែលមិនមែនជាកម្មវត្ថុនៃការផ្តល់កម្ចី ដូច្នេះអាចធ្វើឱ្យលទ្ធភាពសងត្រឡប់ជួបប្រទះបញ្ហានៅពេលមានវិបត្តិ។
លោកជំទាវ ឌិត នីតា អគ្គនាយិការប្រតិបត្តិនៃគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុលីមីតធីត បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ៖
ភាពប្រឈមនៅក្នុងអាជីវកម្មរួមមាន បញ្ហាកង្វះខាតចលនាសាច់ប្រាក់ ដែលហៅថា cash flow ឬ liquidity៖
“បញ្ហានេះកើតទ្បើងនៅពេល ដែលផលិតផល និងសេវាកម្មនៃអជីវកម្មមួយចំនួន ធ្លាក់ចុះនូវចំណូលដោយសារការ ធ្លាក់ចុះ ឬបាត់បង់នូវ តម្រូវការទីផ្សារ។ បញ្ហានេះតម្រូវឲ្យសហគ្រិន និងអ្នកវិនិយោគ មានគំនិតឆ្នៃប្រឌិត ទៅលើផលិតផល និងសេវាកម្ម ដើម្បីរក្សានូវចំណែកទីផ្សារ”
លោកជំទាវបានបន្តទៀតថា ៖
“មួយវិញទៀតការប្រឈមនឹងបញ្ហាបំណុល, នៅពេលដែលកង្វះខាតសាច់ប្រាក់កើតមានទ្បើង លទ្ធភាពនៃការសងបំណុល នឹងជួបប្រទះនូវបញ្ហា។ ជាទូទៅបញ្ហាបំណុលដែលពិបាកដោះស្រាយ សម្រាប់ម្ចាស់អជីវកម្ម គឺការប្រើប្រាស់ បំណុលខុសគោលបំណង ឬខុសគោលដៅ។ ឧទាហរណ៍ ម្ចាស់អជីវកម្មខ្ចីដើម្បីពង្រីកអជីវកម្ម «ក»។ ដូច្នេះការសិក្សាវាយតម្លៃអំពីលទ្ធភាពសងរបស់អជីវកម្ម ក គឺត្រូវបានសិក្សាយ៉ាងល្អិតល្អនដោយគ្រឹះស្ថាន ហិរញ្ញវត្ថុ អំពីចលនាសាច់ប្រាក់ពេលបច្ចុប្បន្ន និងពេលអនាគត់របស់អជីវកម្ម ដោយមានឆ្លងកាត់ គណៈកម្មការ ច្រើនជាន់ រហូតដល់អនុមត័កម្ចី។ ប៉ុន្តែនៅពេលទទួលបានកម្ចី ឬឥណទានម្ចាស់អជីវកម្ម យកទៅប្រើប្រាស់លើ អជីវកម្មដ៍ទៃផ្សេងទៀត ដែលមិនមែនជាកម្មវត្ថុ នៃការវាយតម្លៃកម្ចី ហើយមិនបាន ប្រើប្រាស់ដើម្បីបង្កើនប្រាក់ចំណូល។ ដូច្នេះទៅពេលដែលមានបញ្ហាទ្បើងដូចជា កូវីដ១៩ជាដើម គឺធ្វើឲ្យ ម្ចាស់អជីវកម្មជួបនូវវិបត្តហិរញ្ញវត្ថុ។ ផ្ទុយទៅវិញ ប្រសិនបើគាត់ប្រើប្រាស់ត្រឹមត្រូវ តាមគោលដៅ ដែលបានសិក្សា និងវាយតម្លៃ វិបត្តហិរញ្ញវត្ថុរបស់ម្ចាស់អជីវកម្ម គឺងាយស្រួលក្នុងការដោះស្រាយ ហើយគាត់អាចជួបវិបត្តតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ”
ជាក់ស្ដែង មានសហគ្រិនមួយរូបដែលជាម្ចាស់អាជីវកម្មមួយប្រភេទបានប្រើប្រាស់ឥណទានរបស់ធនាគារឯកជនក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ហើយទទួលបានលទ្ធផលល្អគាប់ប្រសើរ ហើយថែមទាំងអាចផ្តល់នូងចំណូលបន្ថែមទៅដល់ស្ត្រីជាច្រើននាក់នៅក្នុងសហគមន៍តាមរយៈការផ្តល់ការងារផងដែរ នោះគឺអាជីវកម្មលក់ផលិតផលដែលធ្វើពីសរសៃសូត្រ។

អ្នកស្រី តិច ស៊ីមហ៊ាង អាយុ ៤២ឆ្នាំ ដែលបច្ចុប្បន្នរស់នៅទីក្រុងភ្នំពេញ គឺជាម្ចាស់អាជីវកម្មឈ្មោះ «កីមាស» ដែលលក់នូវសម្លៀកបំពាក់ធ្វើពីសរសៃសូត្រ និងរបស់ប្រើប្រាស់មួយចំនួនទៀតដូចជា កាបូបយួរដៃធ្វើពីដើមកំប្លោកជាដើម។ អាជីវកម្មរបស់អ្នកស្រីបានចាប់ផ្ដើមនៅឆ្នាំ២០១៥ ក្រោយបានសិក្សាទីផ្សារ និងការងារផ្នែកសូត្រនេះអស់ជាច្រើនឆ្នាំរួចមមក។
មានទីតាំងនៅក្នុងផ្សារទំនើបសូរិយា ជាន់ទី៤ តូបរបស់អ្នកស្រីជាតូបនៅចុងគេបង្អស់ក្នុងចំណោម តូបផ្សេងៗទៀត ដោយសារតែអ្នកស្រីជាអាជីវករដែលមកជួលតូបនៅក្នុងផ្សារទំនើបមួយនេះក្រោយគេ។
អង្គុយផ្ដល់បទសម្ភាសន៍នៅលើកៅអីដែលដាក់ចំពីមុខហ៊ាងទាំងស្នាមញញឹមមិនដាច់ អ្នកស្រី តិច ស៊ីមហ៊ាង បានរៀបរាប់ថា កាលពីពេលដែលអ្នកស្រីចាប់ផ្ដើមមុខរបរដំបូង អ្នកស្រីចំណាយដើមទុនអស់ត្រឹមតែ ៥០០ដុល្លារអាមេរិក ដែលបញ្ជាក់ថាអាជីវកម្មរបស់អ្នកស្រីកាលណោះ ត្រឹមតែជាមុខរបរតូចតាចមួយតែប៉ុណ្ណោះ។
ក្រោយមក ដោយមើលឃើញពីលទ្ធភាពដែលអាចលូតលាស់នៃមុខរបររបស់ខ្លួន អ្នកស្រីបានសម្រេចចិត្តខ្ចីឥណទានពីធនាគារ ដែលកាលណោះអ្នកស្រីបានយកឥណទានពីធនាគារខុសៗគ្នាទៀតផង។
អ្នកស្រីបានរៀបរាប់ថា៖
“ខ្ញុំបានខ្ចីពីគ្រួសារ ពីធនាគារ ពីមិត្តភក្កិមួយចំនួន ហើយធនាគារក៏មានច្រើនដែរ មានដូចជា អេស៊ីលីដា ABA ជាដើម ហើយរាល់ថ្ងៃនេះខ្ញុំក៏នៅតែមានគេឲ្យខ្ចី ប៉ុន្តែខ្ញុំឈប់យក ដោយសារតែនៅពេលដែលយើងអាចមើលដឹងថា អាជីវកម្មយើងអាចដើរទៅបានហើយ យើងមិនត្រូវការលុយយកមកពង្រីកអីទៀតទេ”

អ្នកស្រីបន្ថែមទៀតថា ៖
“បន្ទាប់ពីខ្ញុំខ្ចីហើយ ខ្ញុំបានពង្រីកមុខរបរខ្ញុំ ក៏ឃើញមានការរីកចម្រើនជាងមុន…. ព្រោះនៅពេលដែលយើងមានទុនគ្រប់គ្រាន់ ការលក់យើងក៏ល្អទៅតាមនោះដែរ”
បើទោះជាយ៉ាងនេះក្ដី អ្នកស្រីនៅតែមានការលើកទឹកចិត្តឲ្យសហគ្រិន ជាពិសេសស្ត្រីមានការស្វែងយល់ឲ្យបានស៊ីជម្រៅមុននឹងសម្រេចចិត្តយកឥណទានពីធនាគារណាមួយ ជាពិសេសស្ថិតក្នុងស្ថានភាពជំងឺរាតត្បាតនេះ។ ក្នុងន័យនេះ អ្នកស្រីចង់មានន័យថា មិនមែនឲ្យតែយកកម្ចីមកប្រើប្រាស់ហើយ អាជីវកម្មប្រាកដថារីកចម្រើននោះទេ ផ្ទុយទៅវិញសហគ្រិនត្រូវមានផែនការក្នុងការប្រើប្រាស់ប្រាក់កម្ចីមកស្រោចស្រង់ ឬពង្រីកមុខរបរឲ្យច្បាស់លាស់ បូករួមទាំងស្ថានការណ៍សង្គមថា អាចអំណោយផលក្នុងការបន្ថែមបំណុលដែរ ឬទេ?
អ្នកស្រីបន្ថែមថា ៖
“អ្នកលក់ត្រូវដឹងពីគុណភាពនៃផលិតផលថាមានគុណភាពក្នុងកម្រិតណា មានសុពលភាព និងកាលបរិច្ចេទផុតកំណត់ ឬទេ? ព្រោះនេះក៏ជាផ្នែកមួយដែលនាំឲ្យលទ្ធភាពនៃការសងត្រឡប់មានបញ្ហាដែរ”
អ្នកស្រីបន្តរៀបរាប់ទាំងទឹកមុខញញឹមថា ៖
“សហគ្រិនដែលមានបំណងខ្ចីប្រាក់ពីធនាគារ គួរគោរពការសម្រេចចិត្តរបស់ក្រុមអ្នកវាយតម្លៃ ព្រោះពួកគាត់ត្រូវការទំនុកចិត្ត និងសុវត្ថិភាពក្នុងការផ្ដល់កម្ចី ម្យ៉ាងទៀតធនាគារក៏មិនមែនចង់រឹបអូសទ្រព្យសម្បត្តិដែរ ផ្ទុយទៅវិញធនាគារចង់ឲ្យតែម្ចាស់អាជីវកម្មមានចំណងដើម្បីជំរុញទឹកចិត្តពួកគេខំប្រឹងដើរឲ្យត្រឹមត្រូវតាមផែនការដែលដាក់ទៅខ្ចី។ និយាយឲ្យស្រួលស្ដាប់ គឺធនាគារក៏គេចង់ចំណេញ យើងក៏ចង់ចំណេញ! “
ក្រឡេកទៅមើលផលចំណេញវិញ មុខរបររបស់អ្នកស្រី ស៊ីមហ៊ាង មិនត្រឹមតែរីកចម្រើន និងបានជួយក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចគ្រួសាររបស់អ្នកស្រីតែប៉ុណ្ណោះទេ! អ្នកស្រីបានប្រើប្រាស់ភាពរីកចម្រើននៃអាជីវកម្មរបស់ខ្លួនទៅជួយបន្តដល់ក្រុមស្ត្រីដែលជាអ្នកត្បាញជាច្រើននាក់នៅក្នុងសហគមន៍ទៀត។

ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីជាច្រើនដែលមានជំនាញជាអ្នកត្បាញសរសៃសូត្រឲ្យសិប្បកម្ម កីមាស អ្នកស្រី ថុល រ៉ាឌី អាយុ៣២ឆ្នាំ បច្ចុប្បន្នមានកូនក្នុងបន្ទុកចំនួន២នាក់ រស់នៅកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បាននិយាយប្រាប់តាមទូរស័ព្ទថា អ្នកស្រីធំធាត់ឡើងនៅក្នុងគ្រួសារមួយដែលមានមុខរបរជាអ្នកត្បាញ ហើយអាជីព និងមុរបរមួយនេះបានបន្តជាប់រហូតមកដល់អ្នកស្រីនាពេលបច្ចុប្បន្ននេះ។
អាជីពជាអ្នកត្បាញមួយនេះត្បិតថាវាមានទំហំតូច ប៉ុន្តែអាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូនៗបាន។ បន្ថែមពីនេះ អ្វីដែលជារឿងល្អសម្រាប់គ្រួសារ និងអាជីពជាអ្នកត្បាញនេះ គឺកើតមាននៅពេលដែលកើតមានសិប្បកម្មត្បាញ កីមាស ដោយម្ចាស់សិប្បកម្មបានផ្តល់ឱកាស និងបណ្តុះបណ្តាលចំណេះដឹងជំនាញផ្នែកត្បាញឲ្យកាន់តែល្អប្រសើរក្រោយពេលម្ចាស់សិប្បកម្មមួយនេះប្រើប្រាស់កម្ចីឥណទានពង្រីកអាជីវកម្មរបស់ខ្លួន។
អ្នកស្រី ថុល រ៉ាឌី បានបញ្ជាក់ថា ៖
“រហូតមកទល់បច្ចុប្បន្ន ខ្ញុំមានក្រុមការងារប្រហែល៣០នាក់ ដោយខ្ញុំជាអ្នកគ្រប់គ្រងផង និងត្បាញផង! បើសិនជាមិនមានឱកាសនេះ ខ្ញុំត្រូវត្បាញម្នាក់ឯង ដោយមិនមានជំនាញច្បាស់លាស់ ហើយប្រហែលជាលក់ក៏មិនសូវបាន ព្រោះមិនមានគំនិតច្នៃប្រឌិតថ្មីៗ”
ត្រង់ចំណុចនេះ បើទោះបីជាអ្នកស្រី រ៉ាឌី មិនបានទទួលកម្ចីឥណទានពីធនាគារណាមួយដើម្បីពង្រីកមុខរបររបស់ខ្លួនក៏ដោយ ប៉ុន្តែការខ្ចីដ៏ត្រឹមត្រូវរបស់ម្ចាស់សិប្បកម្ម កីមាស ដែលមានអ្នកស្រី ស៊ីមហ៊ាង ជាម្ចាស់ និងជាអ្នកគ្រប់គ្រងអាជីវកម្មនោះ បានក្លាយជាកម្លាំងចលករជួយជំរុញអាជីវកម្មលក្ខណៈគ្រួសាររបស់អ្នកស្រីពង្រីកលទ្ធភាពបានកាន់តែធំជាងមុន ហើយក៏បានបន្តផ្តល់ចំណូលដល់ស្ត្រីផ្សេងទៀតដែលស្ថិតនៅក្នុងសហគមន៍តាមរយៈការផ្តល់ការងារផ្នែកតម្បាញ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























