AMS Economyក្រុមហ៊ុនរថយន្តវៀតណាម VinFast ទទួលបានហិរញ្ញប្បទានពី ADB សម្រាប់ផលិតរថយន្តអគ្គិសនី
វៀតណាម ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកៀងគរកញ្ចប់ហិរញ្ញប្បទានចំនួន ១៣៥លានដុល្លារសម្រាប់ក្រុមហ៊ុន VinFast ដើម្បីឲ្យក្រុមហ៊ុនផលិតរថយន្តក្រុងសាធារណៈ ដែលដំណើរការដោយថាមពលអគ្គិសនីទាំងស្រុងលើកដំបូងគេរបស់វៀតណាម ហើយ VinFast នឹងត្រូវអភិវឌ្ឍជាបណ្តាញរថយន្តអគ្គិសនីជាតិដំបូងគេ។ នេះបើតាមសារព័ត៌មានវៀតណាម កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ។

នៅក្នុងកញ្ចប់ជំនួយហិរញ្ញវត្ថុនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការសម្រេចគោលដៅ អព្យាក្រឹតកាបូន និងពង្រីកឧស្សាហកម្មនេះ ដោយផ្អែកលើបច្ចេកវិទ្យាជាន់ខ្ពស់ ដែលការផ្តល់ហិរញ្ញប្បទាននេះសម្រាប់រយៈពេល ៧ឆ្នាំរួមមានប្រាក់កម្ចីចំនួន ២០លានដុល្លារ ផ្តល់ដោយមូលនិធិរបស់ ADB និងប្រាក់កម្ចីប៉ារ៉ាឡែល(កម្ចីរវាងក្រុមហ៊ុន២) ចំនួន ៨៧លានដុល្លារដែលសម្របសម្រួលដោយ ADB។ ដោយឡែក ទឹកប្រាក់ចំនួន ២៨លានដុល្លារទៀតគឺជាហិរញ្ញប្បទានសម្បទាន។

អគ្គនាយកនៃនាយកដ្ឋានប្រតិបត្តិការវិស័យឯកជនរបស់ ADB អ្នកស្រី Suzanne Gabory បានលើកឡើងថា ៖
“គម្រោងនេះផ្តល់នូវដំណោះស្រាយដឹកជញ្ជូនប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសវៀតណាម ហើយជួយប្រទេសនេះឱ្យសម្រេចបាននូវគោលដៅអាកាសធាតុ និងគាំទ្រដល់កំណើនហិរញ្ញវត្ថុអាកាសធាតុនៅក្នុងតំបន់”
អ្នកស្រីបន្តថា ៖
“អាស៊ី និងប៉ាស៊ីហ្វិក គឺជាតំបន់ជួរមុខនៃការប្រយុទ្ធប្រឆាំងទៅនឹងបម្រែបម្រួលអាកាសធាតុជាសាកល ហើយគម្រោងសម្រាប់វិស័យឯកជនបែបនេះ ជាមួយដៃគូ ដែលប្រកបដោយភាពច្នៃប្រឌិត ដូចជា VinFast ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយប្រទេសកាត់បន្ថយការបញ្ចេញកាបូន”
វិស័យដឹកជញ្ជូនរបស់វៀតណាមមានចំណែកប្រមាណ ១៨ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំ។ ដូច្នេះការបន្ថយបំភាយឧស្ម័ន តាមរយៈជម្រើសផ្សេងៗដូចជាការធ្វើបំលាស់ទីដោយប្រើថាមពលអគ្គិសនី(e-mobility)នឹងជះឥទ្ធិពលដោយផ្ទាល់ដល់មហិច្ឆតារបស់ប្រទេសវៀតណាមក្នុងការសម្រេចបាននូវអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។
លើសពីនេះទៀត គម្រោងនេះក៏រួមបញ្ចូលទាំងជំនួយបច្ចេកទេស(TA) ចំនួនជិត ១លានដុល្លារ ពី ACFP និង CTF ខណៈដែលជំនួយនេះ នឹងផ្តោតលើការបង្កើនចំណេះដឹងរបស់អ្នកប្រើប្រាស់អំពី e-mobility ដើម្បីជួយជំរុញការពង្រីកទីផ្សារបន្ថែមទៀត។
គួររំលឹកផងដែរថា VinFast បានបង្កើតឡើងក្នុងឆ្នាំ២០១៧ ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក និងជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដំបូងគេរបស់វៀតណាម ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup Joint Stock Company ជាសហគ្រាសឯកជនធំបំផុតរបស់វៀតណាម និងជាក្រុមហ៊ុនចុះបញ្ជី(ហ៊ុន)ធំជាងគេនៅប្រទេសវៀតណាម។ VinFast បានអភិវឌ្ឍរថយន្តអគ្គិសនីសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ហើយកំពុងវិនិយោគលើបណ្តាញទូទាំងប្រទេសសម្រាប់ការសាកថ្មរហ័សលើប្រភេទរថយន្តអគ្គិសនីក្នុងប្រទេសវៀតណាម៕ អត្ថបទដោយ ៖ CPA / យ៉ាន អាន
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារអភិវឌ្ឍន៍អាស៊ី ទាញទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៣,៩ភាគរយក្នុងឆ្នាំ២០២៦
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/09/2026
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ជាថ្មី ដោយបានទម្លាក់ការព្យាកររបស់ខ្លួនពី ៤,១ភាគរយ មកនៅត្រឹម៣,៩ភាគរយ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ ។ ការព្យាកររបស់ធនាគារអន្តរជាតិមួយនេះ ដោយយោងលើកត្តាមួយចំនួន ជាក់ស្ដែងដូចជាការធ្លាក់ចុះនៃវិស័យទេសចរណ៍ដើមឆ្នាំ២០២៦នេះ
IMF ព្រមានថា អឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ បើឈប់រត់ប្រណាំងវិស័យ AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/09/2026
អគ្គនាយកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានដល់បណ្តាប្រទេសនៅអឺរ៉ុបថា ប្រសិនបើអឺរ៉ុបអាក់ខាន ឬបង្អាក់ល្បឿនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នោះអឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ
ចិន ពង្រីកពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្រាវជ្រាវអវកាស BeiDou ទៅទីផ្សារអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/09/2026
បរទេស ៖ បច្ចុប្បន្ន ក្រុងប៉េកាំង កំពុងផ្តោតយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាអវកាសដែលមានឈ្មោះថា BeiDou ឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើតប្រព័ន្ធអេកូឡូស៊ីជាអន្តរជាតិឲ្យបានកាន់តែធំនៅជុំវិញវិស័យប្រព័ន្ធផ្កាយរណបរបស់ចិន។ អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែត Novinata បានសរសេរថា ប្រទេសចិនកំពុងរុញច្រានយ៉ាងឆាប់រហ័សនូវការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធរុករកតាមបណ្តាញរណប BeiDou របស់ខ្លួនទៅទីផ្សារអន្តរជាតិ តាមរយៈការបង្កើនទំហំផ្គត់ផ្គង់ផលិតផល បច្ចេកវិទ្យា និងកម្មវិធីដែលពាក់ព័ន្ធទៅក្នុងពាណិជ្ជកម្មជួញដូរ។ យោងតាមទិន្នន័យដែលបានបង្ហាញ សេវាកម្មរបស់ប្រព័ន្ធ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស ៖ ក្រោយពេលមានជម្លោះផ្ទុះឡើងជាមួយនឹងអ៊ុយក្រែន រុស្ស៊ី បានទទួលរងនូវសម្ពាធពាណិជ្ជកម្មពីបណ្តាប្រទេសធំៗមួយចំនួនដែលជាដៃគូអភិវឌ្ឍន៍ជាមួយសហរដ្ឋអាម៉េរ...

កសិករនៅតំបន់ឆ្នេរខេត្តកំពតកំពុងត្រឡប់មកដាំសារាយសមុទ្រឡើងវិញ បន្ទាប់ពីបានជួបប្រទះការធ្លាក់ចុះតម្លៃ និងការរំខានដល់ទីផ្សារអស...

ខេត្តព្រះសីហនុ៖ ការស្ដារ និងបង្កើនផលស្តុកធនធានជលផលសមុទ្រ នៅតែជាអាទិភាពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍នេសាទឆ្នេរ និងសន្តិសុខស្បៀងកម្ពុជា។ ក្នុងស្មារ...

អាស៊ាន និងចក្រភពអង់គ្លេសប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងអំឡុងកិច្ចពិភាក្សារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេសលើកទី ៦ ដែ...

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ជាថ្មី ដោយបានទម្លាក់ការព្យាកររបស់ខ្លួនពី ៤,១ភាគរយ មកនៅត្រឹម៣,៩ភាគរយ ។ ...

អគ្គនាយកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានដល់បណ្តាប្រទេសនៅអឺរ៉ុបថា ប្រសិនបើអឺរ៉ុបអាក់ខាន ឬបង្អាក់ល្បឿនក្នុងកា...

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានសហការជាមួយ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) រៀបចំកម្មវិធីសិក្ខាសាលាស...

សហភាពអឺរ៉ុប និងហ្វីលីពីនព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ ហើយកិច្ចព្រមព្រៀងពេញលេញជាផ្លូវការកំពុងរង់ចាំការចរចាបន្ថែមទៀត
កម្មវិធីពិសេសរបស់ AMS ECONOMY


























































