AMS Economyវៀតណាម សម្លឹងឱកាសចំណេញពីគំនិតផ្ដួចផ្ដើមក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក IPEF របស់អាមេរិក
ហាណូយ ៖ ការចូលរួមនៅក្នុងគំនិតផ្តួចផ្តើមថ្មីក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) អាចបំពេញសេចក្តីប្រាថ្នារបស់វៀតណាមក្នុងការទាញយកផលប្រយោជន៍សេដ្ឋកិច្ច និងភាពរឹងមាំក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។

ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសពីការបង្កើតក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ក្នុងបំណងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទីក្រុងវ៉ាស៊ីនតោនជាមួយសម្ព័ន្ធមិត្ត និងដៃគូឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន។ ដោយឡែក ការចូលរួមរបស់វៀតណាមនៅក្នុងកតិកាសញ្ញាសេដ្ឋកិច្ច ដែលដឹកនាំ ដោយសហរដ្ឋអាមេរិក មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយឈរលើគោលការណ៍ពហុភាគីនិយម វៀតណាមតែងស្វែងរកឱកាសដើម្បីបង្កប់ខ្លួននៅក្នុងស្ថាប័នសេដ្ឋកិច្ចសំខាន់ៗ ដូចជា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)។

ក្នុងការចូលរួមក្នុងក្របខ័ណ្ឌទាំងនេះ វៀតណាម បានស្វែងរកកិច្ចសហប្រតិបត្តិការគ្រប់ទិសទីក្នុងកម្រិតផ្សេងៗនៃសមាហរណកម្មសេដ្ឋកិច្ច។ ក្នុងនាមជាសមាជិក IPEF វៀតណាម អាចមាននាទីសំខាន់ក្នុងរបៀបវារៈនយោបាយ និងសេដ្ឋកិច្ចនៃក្របខ័ណ្ឌ ដោយហេតុថា គំនិតផ្តួចផ្តើមសេដ្ឋកិច្ចនេះ នឹងត្រូវលើកឡើងនូវកិច្ចសន្ទនាសំខាន់ៗរវាងដៃគូពាក់ព័ន្ធ។
ស្របពេលអស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗ និងការស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបានលងបន្លាចសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ បណ្ដាលមកពីវិបត្តិកូវីដ និងបញ្ហារុស្ស៊ី-អ៊ុយក្រែន ទីផ្សារនាំចូល និងនាំចេញចម្បងលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាម ត្រូវទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ។
ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ដោយសារភាពរង្គោះរង្គើខាងភូមិសាស្ត្រនយោបាយ និងការរំខានពាណិជ្ជកម្ម ធ្វើឱ្យការធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់ជាមួយដៃគូ IPEF កាន់តែមានសារៈសំខាន់ក្នុងការជួយវៀតណាមបង្កើនភាពធន់នឹងសេដ្ឋកិច្ចពីការរំខាន បង្កដោយសកម្មភាពរបស់ទីក្រុងម៉ូស្គូ និងប៉េកាំង ដែលធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ពិភពលោក។
គំនិតផ្ដួចផ្ដើម IPEF អាចជួយពង្រឹងផលប្រយោជន៍ភូមិសាស្ត្រ និងភូមិសាស្ត្រនយោបាយរបស់វៀតណាម ជាពិសេសចំពេលការប្រកួតប្រជែងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងចិន និងបណ្តាប្រទេស ដែលកំពុងស្វែងរកការផ្លាស់ប្តូរសេដ្ឋកិច្ច ឬយុទ្ធសាស្ត្រ ”ចិនបូកមួយ”។ នៅក្នុងជំហានដដែលនេះ វៀតណាម សង្ឃឹមទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីសហរដ្ឋអាមេរិក ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ថាមពល និងការការពារបរិស្ថាន។
ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Intel, Apple និង Google នៅ Silicon Valley បានបើកឱកាសសម្រាប់ការចូលរួមរបស់វៀតណាមជាមួយខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យា និងប្រព័ន្ធអេកូឌីជីថលរបស់សហរដ្ឋអាមេរិក ដោយសារបំណងប្រាថ្នារបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ទាំងនេះ គឺដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។
ដំណឹងល្អនោះគឺថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងពិចារណាលើការជំរុញផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដែលបច្ចុប្បន្នកំពុងមានរោងចក្រចំនួន ៣១ ផលិត និងដំឡើងគ្រឿងបន្លាស់ និងឧបករណ៍អេឡិចត្រូនិកសម្រាប់ផលិតផល Apple។
ទោះយ៉ាងណា លោក Huynh Tam Sang សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រទីក្រុងហូជីមិញ បានផ្ដល់ជាអនុសាសន៍មួយចំនួននៅក្នុងបទវិភាគរបស់សារព័ត៌មាន The Diplomat ថា ទីក្រុងវ៉ាស៊ីនតោន និងហាណូយ គួរតែដោះស្រាយបញ្ហាខ្វះខាតរបស់ខ្លួន ដូចជាផលិតភាពការងារទាប ការច្នៃប្រឌិតតិចតួច និងបទប្បញ្ញត្តិស្រមោលនៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងកង្វះនៃការនាំចេញទំនិញទំនើបទៅកាន់ប្រទេសអភិវឌ្ឍន៍ ដើម្បីជាការលើកកម្ពស់ កិច្ចព្រមព្រៀងប្រតិបត្តិរបស់ទីក្រុងជាមួយដៃគូដទៃ។
ជាងនេះទៅទៀត ភាគីទាំងអស់គួរគិតពិភាក្សាទាំងកង្វល់ និងផលប្រយោជន៍រវាងវៀតណាម និងដៃគូតាមរយៈការសន្ទនាប្រកបដោយសមធម៌ និងការពិគ្រោះយោបល់ញឹកញាប់ ដើម្បីសម្របសម្រួលការរៀបចំ IPEF ឆ្ពោះទៅរកដំណើរការរួមបញ្ចូល បើកចំហ និងអាចបត់បែនបាន ដូចដែលភាគី វៀតណាម បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំកតិកាសញ្ញាសម្រាប់ការចាប់ផ្តើមសេដ្ឋកិច្ច៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/09/2026
បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលតួលេខជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវិញ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច ទាំងប្រជាជាតិយ៉ាងស៊ីជម្រៅដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ចុងក្រោយនេះ ក្រោមការសម្របសម្រួលតាមរយៈការទូតរបស់ប្រមុខរដ្ឋនៅក្នុងដំណើរទស្សនកិច្ចកំពូលទៅវិញទៅមកភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងទ្វេភាគីក្នុងន័យស្ថាបនា ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ។ សារព័ត៌មាន China Daily បានចេញផ្សាយថា ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិក
ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/09/2026
បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អាម៉េរិក។ ហេតុការណ៍នេះបានកើតឡើងកាលពីដើមឆ្នាំ២០២៦នេះ ប៉ុន្តែទើបតែត្រូវបានយកចេញផ្សាយកាលពីពេលថ្មីៗនេះ។ ដោយដកស្រង់ចេញពី Bloomberg និង Politico បានឱ្យដឹងថា ឧប្បទេវហេតុខាងលើនេះបានកើតឡើងនៅក្នុងពេលដែលការដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះដែលមានបញ្ហាយកមកពីប្រទេសអូស្ត្រាលីត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែចៃដន្យបែរជាបង្វែរទិសដៅដោយគ្មានការគ្រោងទុកទៅកាន់ក្រុងហុងកុងទៅវិញ។ សមាសភាគបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន UPS រួមមានដូចជា ដំបូលកញ្ចក់កាប៊ីន
ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈដែលតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/09/2026
ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។ យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្ត...

គាំទ្រជីវភាពពលរដ្ឋ ក្នុងពេលតម្លៃប្រេងសកលឡើងថ្លៃខ្ពស់

(បាត់ដំបង/ប៉ៃលិន)៖ ក្នុងគោលបំណងបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារ និងបណ្...

ទីក្រុងសៀងហៃ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធ...

បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អា...

បរទេស៖ សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈដែលអឺរ៉ុប កំពុងព្យាយាមកាត់...

ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូង...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបចំនួនពីរ រួមមានតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































