AMS Economyវិស័យអចលនទ្រព្យវៀតណាមនៅតែខ្លាំងទោះស្ថិតក្នុងស្ថានភាពប្រឈមនាពេលបច្ចុប្បន្ន
បរទេស ៖ បើទោះជាកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងវិបត្តិជំងឺឆ្លងក៏ដោយ ប្រទេសវៀតណាម បាន និងទទួលវត្តមានវិនិយោគិនអន្តរជាតិថ្មីៗជាច្រើនដែលសម្រុកចូលទៅបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យ ដែលក្នុងនោះវិស័យអចលនទ្រព្យមានភាពផុសផុលជាងគេ។

ក្រៅតែពីកិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) វៀតណាមបានទទួលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាដើម ដែលវាត្រូវបានគេមើលឃើញថា កំពុងជម្រុញឲ្យវិនិយោគបរទេសតម្រង់ជួរគ្នាសម្រុកចូលទៅប្រទេសវៀតណាមបើទោះជាស្ថិតនៅក្នុងស្ថានភាពវាយប្រហារដោយកូវីដក្តី។

Vietnam Net ដែលបានចេញផ្សាយកាលពីប៉ុន្មានថ្ងៃកន្លងមកនេះបានបង្ហាញថាទំហំទឹកប្រាក់ដែលបានចុះឈ្មោះនៅក្នុងអាជីវកម្មនៃវិស័យអចលនទ្រព្យគិតចាប់ពីខែមករាដល់ខែសីហាឆ្នាំ២០២១នេះវៀតណាមទទួលបានរហូតទៅដល់១,៦ពាន់លានដុល្លារពីសំណាក់ក្រុមហ៊ុនវិនិយោគបរទេស ហើយវាត្រូវបានគេមើលឃើញកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣ក្នុងចំណោមវិស័យទាំង១៨របស់វៀតណាមដែលនេះបានន័យថា ទោះបីជាស្ថានភាពកូវីដកំពុងនៅតែបន្តវាយទៅលើប្រទេសវៀតណាមក្តី ប៉ុន្តែវិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមគឺនៅតែមានភាពទាក់ទាញខ្លាំងចំពោះវិនិយោគទុនបរទេស។
ទោះបីជាយ៉ាងណាក្តី តួលេខនេះគឺនៅតែមានទំហំតិចជាងទំហំនៃការវិនិយោគសរុបកាលពីឆ្នាំទៅក្នុងពេលវេលាដូចគ្នាដែលវៀតណាមធ្វើបាន២,៨៧ពាន់លានដុល្លារ ហើយអ្នកជំនាញអចលនទ្រព្យជាច្រើនបានលើកឡើងថាជារឿងដែលសមហេតុផល ពីព្រោះថាផលប៉ះពាល់ដោយសារកូវីដបានធ្វើឲ្យក្រុមវិនិយោគិនបរទេសពិបាកទាំងការធ្វើដំណើរមកដល់វៀតណាមផងព្រមទាំងពិបាកក្នុងការសម្រេចចិត្តធ្វើវិនិយោគផងដែរ។
នៅក្នុងឆ្នាំនេះកិច្ចព្រមព្រៀងជាច្រើនដែលពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់ប្រភេទអចលនទ្រព្យជាដីធ្លីសម្រាប់បម្រើឲ្យវិស័យឧស្សាហកម្មមានកំណើនខ្លាំង ហើយក្នុងនោះគម្រោងធំៗ កាលពីត្រីមាសដំបូងត្រូវបានទទួលភាគច្រើនមកពីបណ្តាអ្នកវិនិយោគនៃទីក្រុងហុងកុង និងប្រទេសសិង្ហបុរីដោយពួកគេបានចាប់យកគោលដៅគោលដៅអចលនទ្រព្យសំខាន់នៅដូចជាខេត្ត Quang Ninh និងខេត្ត Bac Giangជាដើម។
Savills Hong Kong ក្រុមហ៊ុនអ្នកជំនាញហិរញ្ញវត្ថុនិងវិនិយោគបានអះអាងថា វៀតណាមគឺជាប្រទេសតែមួយគត់នៅលើលោក ដែលទទួលបានតួលេខកំណើនជាវិជ្ជមាននៅក្នុងអត្រានៃការវាយតម្លៃដោយក្រុមហ៊ុនទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិទាំងបីគឺ Moody’s, S&P និង Fitch ដូចនេះវៀតណាមគឺនៅតែជាគោលដៅវិនិយោគដ៏ពេញនិយម សម្រាប់វិនិយោគិនបរទេសដដែលរហូតមកដល់បច្ចុប្បន្ននេះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម...

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all



























