AMS Economyការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកិច្ចអភិវឌ្ឍន៍សង្គមជាតិ
ផែនការសកម្មភាពគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាការងារមួយដ៏ធំ និងមានសារៈសំខាន់បំផុត ដែលត្រូវតែយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និង រក្សាបាននូវសោភ័ណភាពផងដែរ។

ការចាប់បដិសន្ធិនៃរាជាណាចក្រកម្ពុជាលើកទី2 នៅឆ្នាំ1993 ជាបរិបទមួយដ៏សំខាន់ នៅក្នុងដំណើរការស្តារ និងកសាងប្រទេសជាតិឡើងវិញ ។ សន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេសចាប់តាំងពីឆ្នាំ1998 ដែលបានមកពីនយោបាយឈ្នះ ឈ្នះ ជាប្រវត្តិសាស្រ្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមគ្គទេសក៍សន្តិភាព បង្រួបបង្រួមជាតិ ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត មានគោលនយោបាយដឹកនាំជាតិដ៏ត្រឹមត្រូវ និងច្បាស់លាស់ បាននាំឱ្យប្រទេសកម្ពុជា មានឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលធ្វើឱ្យប្រជាជនកម្ពុជាទូទាំងប្រទេសបាន និងកំពុងរស់នៅក្នុងសុខសន្តិភាព សុខដុមរមនា សម្បូរសប្បាយ និងពោរពេញទៅដោយមោទនភាពចំពោះសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់រាប់ពុំអស់។

ទន្ទឹមជាមួយគ្នានេះផងដែរ ដោយសារតែការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះរួមមាន៖ ការអភិវឌ្ឍទីក្រុង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក សំណង់អាគារលំនៅស្ថាន ព្រមទាំងកំណើនប្រជាជនដែលរស់នៅទីក្រុង និងទីប្រជុំជនធំៗមានការកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យបញ្ហាចោទឡើងពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងទឹកកខ្វក់សំណល់ គឺជាកង្វល់ដ៏ធំមួយ ដែលទាមទារឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយឱ្យសមស្រប ទាន់ពេលវេលា និងចំគោលដៅ។
ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាខាងលើ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ ភាគីពាក់ព័ន្ធផ្សេងទៀត បានដាក់ចេញផែនការសកម្មភាពក្នុងការគ្រប់គ្រងទៅលើទឹកកខ្វក់ តាមរយៈ កិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានានៅក្នុងការរៀបចំប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងបង្កើតអាងប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យបានសមស្រប ដើម្បីប្រមូល និងធ្វើប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ។

ជាមួយគ្នានេះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយដៃគូពាក់ព័ន្ធនានា បាន និងកំពុងតែខិតខំប្រឹងប្រែងរៀបចំសេចក្តីព្រាងច្បាប់គតិយុត្តិ បទដ្ឋានបច្ចេកទេសក្នុងការសាងសង់ ជួសជុល ថែទាំ ប្រតិបត្តិការ គោលនយោបាយ និងយុទ្ធសាស្រ្តនានាទាក់ទងនឹងការគ្រប់គ្រង អភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជាប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ដើម្បីសម្រេចឱ្យបាននូវសោភ័ណភាពទីក្រុង (ទីក្រុងបៃតង) និងភាពទាក់ទាញផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































