AMS Economyសត្វចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ជាអាហារពូជមកពីបរទេស ២ប្រភេទដែលប្រជាជនខ្មែរចូលចិត្តចិញ្ចឹម ហើយអាចលក់បានថ្លៃ
ភ្នំពេញ ៖ ក្រៅពីការងារប្រចាំថ្ងៃតាមទំនៀមទម្លាប់ដូចជាការធ្វើស្រែចំការ កសិករភាគច្រើនហាក់នៅសល់ពេលទំនេរច្រើន ហើយមានបងប្អូនខ្លះបានអាចមកចាប់អាជីពថ្មីបន្ថែមដោយការចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជាអាហារ ដូចជាការចិញ្ចឹមបង្កងពូជអូស្ត្រាលី និងការចិញ្ចឹមសត្វចៀម ដែលជាពូជនាំចូលពីក្រៅប្រទេស ត្បិតពូជសត្វទាំង២ប្រភេទនេះមានភាពងាយស្រួលចិញ្ចឹម ងាយមើលថែ និងមានទីផ្សារល្អទទួលបានតម្លៃថ្លៃ។
ប្រភេទបង្កងអូស្រ្តាលី ៖ ជាប្រភេទសត្វចិញ្ចឹមថ្មីមួយប្រភេទនៅក្នុងវិស័យវារីវប្បកម្មដែលអាចផ្តល់នូវអត្រាចំណេញខ្ពស់ពីការចិញ្ចឹម មានទីផ្សារធំទូលាយ ទទួលបានតម្លៃថ្លៃ ហើយមិនមានភាពសាំញាំក្នុងការចិញ្ចឹម និងមើលថែទាំដូចការចិញ្ចឹមសត្វដទៃនោះទេ។

លោក ភឿក ធៀង ជាម្ចាស់កសិដ្ឋានបង្កងតាកែវ ត្រាំកក់ បានមានប្រសាសន៍ប្រាប់ AMS កាលពីថ្មីៗកន្លងទៅនេះថា មុខរបរបើកកសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលីនេះ លោកបានអនុវត្តបានរយពេលជាង២ឆ្នាំមកហើយ ដោយសារការចិញ្ចឹមបង្កងប្រភេទនេះមិនសូវពិបាក ហើយមានទីផ្សារល្អទាំងការលក់ពូជឱ្យប្រជាពលរដ្ឋយកទៅចិញ្ចឹមបន្ត ក៏ដូចជាការលក់សាច់ទៅតាមហាងអាហារដ្ឋានផ្សេងៗ។
លោកថា ជាធម្មតាការលក់ភាគច្រើនផ្ដោតតែលើប្រភេទបង្កងពូជដែលអាចលក់ចេញបានប្រមាណ ៤០០-៥០០ក្បាលក្នុងមួយថ្ងៃ ហើយតម្លៃគឺចន្លោះពី ១ ០០០ – ១ ៥០០រៀលក្នុងមួយក្បាល អាស្រ័យតាមតូចតាមធំ។ ចំពោះរយៈពេលនៃការចិញ្ចឹមវិញ បើចិញ្ចឹមលក់ជាពូជត្រូវប្រើពេលប្រមាណ ៣០-៤៥ថ្ងៃ ចំណែកឯការចិញ្ចឹមយកសាច់គឺត្រូវប្រើរយៈពេលប្រមាណ ៤ខែទើបអាចចាប់លក់បានក្នុងតម្លៃ ២៥-៣០ដុល្លា១ក្នុង១គីឡូក្រាម។
ពាក់ព័ន្ធទៅនឹងបច្ចេកទេសចិញ្ចឹមបង្កងអូស្ត្រាលី លោក ភឿក ធៀង បានបញ្ចាក់ថា ចំណុចដែលត្រូវយកចិត្តទុកដាក់នោះគឺប្រភពទឹកឱ្យបានគ្រប់គ្រាន់ និងទីធ្លាសម្រាប់ធ្វើជាស្រះ ឬអាងសម្រាប់ចិញ្ចឹម។ ក្រៅពីនេះមានបច្ចេកទេសក្នុងការចិញ្ចឹម ដូចជាការឱ្យចំណីជាដើម ដែលពុំសូវមានភាពលំបាកប៉ុន្មាននោះទេដែលគេអាចឱ្យចំណីធម្មជាតិរួមមានដូចជា ចក សារាយ ហើយក្រៅពីនេះនៅមានចំណីដែលអាចធ្វើបានដោយខ្លួនឯងដូចជាល្ពៅស្ងោរ ដំឡូងស្ងោរ ស្វាយទុំជាដើម ដែលអាចដាក់ឱ្យបង្កងពូជអូស្ត្រាលីស៊ីបាន។
ប្រភេទសត្វចៀម ៖ ត្បិតជាពូជសត្វនាំចូលពីបរទេស ប៉ុន្តែកសិករខ្មែរយើងអាចជ្រើសរើសពូជដែលអាចរស់នៅត្រូវនឹងអាកាសធាតុស្រុកយើងបាន ហើយអាចចិញ្ចឹមបានយ៉ាងល្អ ថែមទាំងទទួលផលបានច្រើនលើសពីការស្មាន។

លោក ប៊ុន ចាន់វីរៈ ជាម្ចាស់កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង លើផ្ទៃដីប្រមាណជាង១០ហិកតា។ លោកបានប្រាប់ពីមូលហេតុដែលលោកសម្រេចចិត្តចាប់យកមុខរបរចិញ្ចឹមចៀមថា ៖
« ខ្ញុំចិញ្ចឹមចៀម ដោយសារពួកខ្ញុំគិតថាវាថ្មី ប្លែក យើងចង់សាកល្បងចិញ្ចឹមចៀម ដោយសារតែគោគេចិញ្ចឹមច្រើនហើយ ឯសាច់ចៀមក៏ពេញនិយមនៅប្រទេសគេ គេចិញ្ចឹមយកសាច់ ហើយតម្លៃរបស់វាថ្លៃជាងសាច់គោទៅទៀត។ មួយវិញទៀត ចៀមជាសត្វស្រួលចិញ្ចឹម វារស់នៅជាហ្វូង ហើយអាកាសធាតុក្ដៅក៏គ្មានបញ្ហា ដោយយើងចិញ្ចឹមពូជយកសាច់ មិនត្រូវការអាកាសធាតុត្រជាក់ដូចពូជចៀមយករោម និងយកទឹកដោះនោះទេ»

លោក ចាន់វីរៈ បានបញ្ជាក់ឲ្យដឹងថា លោកបានចាប់ផ្ដើមដំណើរការចិញ្ចឹមដំបូងកាលពី៣ឆ្នាំមុន ដោយផ្ដើមពីសត្វចៀមញីចំនួន១០ក្បាល និងឈ្មោល១ក្បាលក្នុងទំហំដើមទុនប្រមាណ ៣ ៣០០ដុល្លា ខណៈដែលសត្វចៀមមួយក្បាលមានតម្លៃប្រមាណ ៣០០ដុល្លា។ ចំណែកការឱ្យចំណី គឺគាត់បានព្រលែងចៀមឱ្យទៅស៊ីស្មៅនៅចម្ការដូងរបស់គាត់ ពោលគឺការចិញ្ចឹមចំណាយអស់ភាគច្រើនតែទៅលើការទិញពូជប៉ុណ្ណោះ ហើយចំណីគឺងាយស្រួលណាស់ វាអាចស៊ីបានទាំងស្មៅធម្មជាតិ ស្មៅដាំ ស្មៅក្រៀម ឬស្លឹកឈើក៏បាន។
ចំពោះដំណើរការចិញ្ចឹមត្រូវបានម្ចាស់កសិដ្ឋានរូបនេះបញ្ជាក់ថា សត្វចៀមជាសត្វដែលស្រួលចិញ្ចឹម ហើយឆាប់បានផលទៀតផង។ តួយ៉ាង កាលដែលគាត់ចាប់ផ្ដើមដំបូងត្រឹមតែរយៈពេល ៥ខែ ចៀមញីកើតកូន មានន័យថា វាអាចមានកូនបាន ២ដងក្នុង១ឆ្នាំ។ លុះដល់កូនដែលកើតមកនោះមានអាយុត្រឹម ៦ទៅ៨ខែ វាក៏ចាប់ផ្ដើមរកបង្កាត់ពូជទៀត ពោលគឺតែ១ឆ្នាំទៅ ១៤ខែ កូនចៀមក៏ចាប់ផ្ដើមកើតកូនបន្ត។ ចំណែកឯចៀមឈ្មោល ត្រឹម ៦ទៅ៨ខែក៏អាចបង្កាត់ពូជបាន តែបើមានឈ្មោលច្រើន យើងអាចលក់ចេញ ព្រោះចៀមញី ២០-៣០ ក្បាលត្រូវការតែឈ្មោល១ក្បាលប៉ុណ្ណោះ។ ត្រឹមអាយុខាងលើចៀមមានទម្ងន់ជាមធ្យម ៣០គីឡូក្រាម ឯការលក់ក្នុងទីផ្សារគឺ ១គីឡូក្រាមមានតម្លៃ ៧-៨ដុល្លាដែលអាចទូរទាត់បានថា ចៀមមួយក្បាលលក់បានតម្លៃពី ២១០-២៤០ ដុល្លារ។
ម្យ៉ាងវិញទៀត សត្វចៀមមានទីផ្សារល្អណាស់ ធ្វើឱ្យកសិដ្ឋាននេះផ្គត់ផ្គង់តម្រូវការទីផ្សារមិនបានគ្រប់គ្រាន់នោះទេ ដោយគ្រាន់តែលក់ជាពូជឱ្យកសិករមកទិញដើម្បីចិញ្ចឹមបន្តនោះមិនគ្រប់ផង។ សរុបជារួម សម្រាប់ពូជសត្វចិញ្ចឹមផ្គត់ផ្គង់ជាអាហារប្រចាំថ្ងៃទាំង២ប្រភេទខាងលើនេះ សុទ្ធតែមានទីផ្សារល្អ តម្លៃថ្លៃ និងងាយស្រួលចិញ្ចឹម ដោយប្រជាជនខ្មែរយើងអាចសាកល្បងចិញ្ចឹមបានដោយឱ្យចំណីងាយៗដែលរកបាននៅជុំវិញផ្ទះ នៅក្នុងភូមិ តំបន់ ងាយមើលថែ និងទទួលបានផលខ្ពស់ក្រៅពីការងារស្រែចំការ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...
កម្មវិធីពិសេសរបស់ AMS ECONOMY