AMS Economyសិប្បករ និងសហគ្រិនកំពុងពង្រឹងបច្ចេកទេសផលិតសូត្រខ្មែរឲ្យល្បីល្បាញនៅលើទីផ្សារសាកល
បច្ចុប្បន្ន បណ្តាសហគ្រិន សិប្បករ ក៏ដូចជាកសិករមួយចំនួនដែលកំពុងអាស្រ័យផលដោយការចិញ្ចឹមដង្កូវនាងយកសូត្រ និងត្បាញសរសៃសូត្រជាហូល ផាមួង ដ៏មានតម្លៃកំពុងព្យាយាមទទួលយកចំណេះដឹងផ្នែកបច្ចេកទេសថ្មីដើម្បីបង្កើនសមត្ថភាព លទ្ធភាព និងសមិទ្ធផលសូត្រថ្មីដែលមានគុណភាព ស្រស់ស្អាតដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

យោងតាមវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី “ការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាចិញ្ចឹមដង្កូវនាង និងការផលិតសូត្រចេញពីដង្កូវនាងកូនកាត់ពូជ CK1-7-4 ដែលបានបង្ហាញដោយរដ្ឋមន្ត្រីកសិកម្មបានបញ្ជាក់ថា តម្បាញសូត្រ និងផលិតផលសូត្រមានសារៈសំខាន់ ហើយសូត្រដែលមានការច្នៃម៉ូតដ៏ស្រស់ស្អាត និងគុណភាពខ្ពស់សម្រាប់ខេត្តចំនួន៥ និងអាចពង្រីកការនាំចេញទៅកាន់ទីផ្សារសាកល។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឯកសារដែលដកស្រង់ចេញពីខេត្តតាកែវ បានបញ្ជាក់ថា ខ្មែរបានផលិតសូត្រចាប់តាំងពីសម័យហ្វូណន ហើយតម្បាញសូត្រមិនត្រឹមតែដើរតួជាផ្នែកមួយនៃប្រវត្តិសាស្ត្រ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃវប្បធម៌រស់នៅក្នុងជីវភាពរបស់ជនជាតិខ្មែរតាំងពីយូរលង់។ បច្ចុប្បន្នតម្បាញសូត្រ និងផលិតផលសូត្រមានសារៈសំខាន់សម្រាប់ខេត្តចំនួន៥ ហើយសូត្រដែលមានការច្នៃម៉ូតដ៏ល្បី និងគុណភាពខ្ពស់គឺមកពីខេត្តតាកែវ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពត។

ឯកឧត្តម បានលើកឡើងថា ជាប្រពៃណីដ៏យូលង់មកហើយ នារីខ្មែរតែងតែស្លៀកពាក់សំពត់ហូល ផាមួងដែលផលិតពីសរសៃសូត្រ សម្រាប់ចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យភ្ជុំបិណ្ឌ ពិធីមង្គលការ បុណ្យជាតិ និងបុណ្យបែបសាសនាផ្សេងៗទៀត។ល។ ហើយការប្រកាន់ខ្ជាប់នូវប្រពៃណីដ៏ផូរផង់នេះ ធ្វើឲ្យវប្បធម៌ជាតិខ្មែរនៅតែពណ្ណរាយជាដរាបពីមួយជំនាន់ទៅមួយជំនាន់។
យោងតាមឯកសារស្រាវជ្រាវរបស់អគ្គនាយកដ្ឋានកសិកម្ម ប្រទេសកម្ពុជាបានដាំដំណាំមន និងចិញ្ចឹមដង្កូវនាងចាប់តាំងពីសតវត្សទី១៣។ ប៉ុន្តែផលិតកម្មសូត្រខ្មែរ ត្រូវបានបោះបង់ចោលស្ទើរតែទាំងស្រុង ទើបតែនៅទសវត្សរ៍ឆ្នាំ១៩៩០ រហូតមកទល់បច្ចុប្បន្ន ផលិតកម្មនេះបានចាប់ផ្តើមដំណើរឡើងវិញ ប៉ុន្តែហាក់ដូចជាមិនទាន់បានឆ្លើយតបតាមតម្រូវការប្រើប្រាស់ក្នុងស្រុកនៅឡើយ។ ជាក់ស្តែង គេឃើញមានដំណាំមនមានការដាំដុះតិចតួចនៅតាមបណ្តាខេត្តដូចជា ៖ ខេត្តតាកែវ សៀមរាប បន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង កណ្តាល កំពត និងមណ្ឌលគីរី។ល។

ផលិតផលស្លឹកមន ត្រូវបានប្រើប្រាស់ជាអាទិភាពទីមួយគឺជាចំណីរបស់ដង្កូវនាង ដង្កូវនាងស៊ីស្លឹកមន បង្កើតបានជាសំបុក សំបុកនេះផលិតចេញសរសៃសូត្រ សិប្បករតម្បាញបានយកសសៃសូត្រនេះមកត្បាញជាហូល ផាមួង ផាមួងចរបាប់ ផាមួងកទា ក្រមា និងផលិតផលប្រើប្រាស់ផ្សេងៗទៀត ឬកែច្នៃជាគ្រឿងសម្អាងសម្រាប់ស្ត្រីផងដែរ។ ដើម្បីបានហូល ឬផាមួងមួយក្បិន គឺត្រូវចំណាយពេលស្មារតីផ្ចិតផ្ចង់ ឧស្សាហ៍ព្យាយាមគ្រប់តំណាក់កាលទាំងអស់តាំងពីយកសូត្រមកបោកទឹកឱ្យស្អាត យកទៅរវៃចងពង់ យកទៅកុងចងម៉ូតផ្កា ឬសត្វ ជ្រលក់ពណ៌ជាច្រើន លើកតាមពណ៌ដែលចង់បាន រវៃចូលត្រល់ ទើបយកទៅត្បាញ ហើយការត្បាញទៀតសោត ទាមទារពេលវេលា ភាពអត់ធ្មត់ គំនិតច្នៃប្រឌិតក្បូរក្បាច់រចនា និងផ្ចិតផ្ចង់ក្នុងការត្បាញម្តងមួយសសៃៗ តម្រឹមក្រឡាគោមឱ្យបានហ្មត់ចត់ទើបផលិតបានហូល ឬផាមួងមានភាពល្អប្រណិត។ នេះបើតាមសម្តីលោក កែវ កង រស់នៅក្នុងភូមិពារាម ឃុំពាម ស្រុកបាទី ខេត្តតាកែវ ។

បច្ចប្បន្ន ការអភិវឌ្ឍផលិតកម្មដំណាំមននៅមានកម្រិតដោយសារប្រពៃណីទំនៀមទម្លាប់ទាំងការដាំមន ការចិញ្ចឹមដង្កូវនាង ការផលិតសរសៃសូត្រ និងការត្បាញ មិនទាន់មានការផ្លាស់ប្តូរ ឬមានការវិវឌ្ឍន៍យឺតយ៉ាវនៅឡើយ ក្រសួងកសិកម្ម បានបណ្តុះបណ្តាលកសិករអំពីបច្ចេកទេសដាំដុះដំណាំមន និងការចិញ្ចឹមដង្កូវនាង ព្រមទាំងបានផ្តល់ពូជមន និងពូជដង្កូវនាង ជាពូជក្នុងស្រុក (ពូជសូត្រមាស) ដល់កសិករ ។ តែនៅពុំទាន់អាចឆ្លើយតបបានទាំងស្រុង តាមតម្រូវការជាក់ស្តែងនៅឡើយ ។
អគ្គនាយកដ្ឋានកសិកម្មបានសហការជាមួយមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េហៅកាត់ថា KOPIA អនុវត្តគម្រោងមួយឈ្មោះថា «ការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាចិញ្ចឹមដង្កូវនាង និងការផលិតសរសៃសូត្រចេញពីដង្កូវនាងកូនកាត់ពូជ CK1-7-4»។ គោលបំណងគឺ ធ្វើឱ្យប្រសើរឡើងនូវផលិតកម្មសូត្រតាមរយៈការផ្សព្វផ្សាយពូជដង្កូវនាងកូនកាត់ CK1-7-4 អភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ គម្រោងនេះមានរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២០ – ២០២២។ តាមរយៈការអនុវត្តគម្រោងនេះ អគ្គនាយកដ្ឋានកសិកម្មសង្ឃឹមថាមន្ត្រីបច្ចេកទេស ក្រុមកសិករ សិប្បករ និងសហគ្រិនក្នុងខេត្តគោលដៅទាំងអស់នឹងមានជំនាញច្បាស់លាស់ក្នុងការដាំដុះដំណាំមន និងចិញ្ចឹមដង្កូវនាង ហើយអាចផលិតបានពូជដង្កូវនាងថ្មីបានច្រើន ផ្តល់ទិន្នផលខ្ពស់ ស្របទៅនឹងលក្ខខណ្ឌអាកាសធាតុ។ នាពេលដ៏ឆាប់ខាងមុខ វិស័យផលិតកម្មសូត្រនឹងមានការរីកចម្រើន និងអាចផលិតសរសៃសូត្របានច្រើនដើម្បីផ្គត់ផ្គង់សេចក្តីត្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល និងអាចនាំចេញបានមួយចំនួន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































