AMS Economyសមាគមចង់កាត់បន្ថយការនាំចូលជ្រូករស់ ខណៈឈ្មួញចង់នាំចូលជ្រូកបន្ថែម
ភ្នំពេញ ៖ ក្រោយពីបានពង្រឹងលទ្ធភាពក្នុងការចិញ្ចឹមក្នុងស្រុក និងការកាត់បន្ថយនាំចូលជ្រូកពីប្រទេសជិតខាង ជាពិសេសរឹតបណ្តឹងនូវការនាំចូលដោយខុសច្បាប់នោះ បច្ចុប្បន្ន កម្ពុជាបានប្រែក្លាយពីប្រទេសដែលធ្លាប់តែនាំចូលជ្រូករស់ចូលប្រមាណ ៦ ៧០០ក្បាលក្នុងថ្ងៃ មកនៅត្រឹម ១២០០ ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ នេះបើតាមសមាគមចិញ្ចឹមសត្វកម្ពុជា។

ដោយសារប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ និងមានចក្ខុវិស័យច្បាស់លាស់សម្រាប់វិស័យកសិកម្មលើផ្នែកចិញ្ចឹមជ្រូកនេះ បច្ចុប្បន្ន កម្ពុជាមិនមែនជាទីផ្សារគោលដៅសម្រាប់ឈ្មួញខិលខូចក្នុងការនាំចូលជ្រូកមានជំងឺ ឬផលិតផលសាច់ជ្រូកដែលគ្មានគុណភាពនោះទៀតទេ។ នៅក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានគ្រប់គ្រងការនាំចូលជ្រូករស់ពីប្រទេសជិតខាងបានល្អ ផ្តល់ឱកាសយ៉ាងធំធេងដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក ដើម្បីពង្រឹងសមត្ថភាព និង គុណភាពផលិតផលរបស់ខ្លួនអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីបាននាពេលអនាគត។

បើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្ននេះអ្នកចិញ្ចឹមជ្រូកក្នុងស្រុកទទួលបានជោគជ័យជាច្រើនផ្នែករួមមានដូចជា ៖
១-បច្ចេកទេស ៖ ទោះបីថ្លៃដើមផលិតកម្មនៅខ្ពស់បន្តិច ប៉ុន្តែរយៈពេល២ឆ្នាំចុងក្រោយនេះ ផលិតភាពកើនឡើងយ៉ាងឆាប់រហ័ស ទោះបីប្រទេសជិតខាងរងផលប៉ះពាល់ដោយជំងឺប៉េស្តជ្រូកអាហ្រ្វិកធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែសម្រាប់ប្រទេសយើងនៅតែអាចរក្សាបានភាពល្អប្រសើរ ។
២-គុណភាពជ្រូករស់ ៖ ដោយសារប្រើបច្ចេកទេសទំនើប និងអនុវត្តតាមបច្ចេកទេស ជ្រូកមានសុខភាពល្អ និងធានាបាននូវសុវត្ថិភាពចំណីអាហារជូនអ្នកទទួលទាន។
៣-បង្កើនការងារ ៖ តាមរយៈផលិតកម្មនៃការចិញ្ចឹមជ្រូកនៅពេលបច្ចុប្បន្ននេះ គឺបានផ្តល់ឱកាសការងារទាំងផ្ទាល់ និងដោយប្រយោលជាច្រើនកន្លែង ទាំងនៅក្នុងរោងចក្រផលិតចំណីសត្វ កសិដ្ឋានចិញ្ចឹមជ្រូក ក៏ដូចជាកសិករខា្នតតូចដែលអាចទទួលបានប្រាក់ចំណូល។
៤.ដើរតួនាជាទីផ្សារក្នុងស្រុក ៖ តាមរយៈកសិដ្ឋានចិញ្ចឹម ជាពិសេសរោងចក្រផលិតចំណីសត្វ បានស្រូបយកកសិផលក្នុងស្រុករាប់ម៉ឺនតោន រួមមានដូចជា ពោត កន្ទក់ ដំឡូងមី ។ល។
ជាមួយគ្នានេះ អ្វីដែលជាបញ្ហាចោទគឺនៅត្រង់ថា ខណៈដែលផលិតករខិតខំពង្រឹងលទ្ធភាពក្នុងការចិញ្ចឹមក្នុងស្រុកនោះ ស្រាប់តែក្រុមហ៊ុនវិស័យឯកជនមួយចំនួនបានស្នើសុំការអនុញ្ញាតជាគោលការណ៍សាកល្បងនាំចូលសត្វជ្រូកសាច់រស់ចំនួន១លានក្បាលក្នុងមួយឆ្នាំ ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ។ បន្ថែមពីនេះ នៅមានក្រុមហ៊ុន ៤ ផ្សេងទៀតក៏បានស្នើសុំទៅក្រសួងសេដ្ឋកិច្ចតាមគោលការណ៍នាំចូលសត្វជ្រូករស់ សម្រាប់យកមកបំពេញតម្រូវការក្នុងស្រុក ដោយបញ្ជាក់ថា បើដាក់ដេញថ្លៃតម្លាភាពនឹងផ្តល់នូវអត្ថប្រយោជន៍ច្រើន ក្នុងនោះអាចប្រមូលចំណូលចូលថវិកាជាតិជាង ៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស៊្រុន ពៅ បានប្រាប់ AMS ថាលោកគាំទ្ររាជរដ្ឋាភិបាលក្នុងកាត់បន្ថយការនាំជ្រូករស់ចូលទីផ្សារក្នុងស្រុក និងគាំទ្រក្រសួងកសិកម្ម ដែលការមិនអនុញ្ញាតនាំជ្រូករស់ចូលស្រុក ដែលជាវិធានការដ៏ត្រឹមត្រូវ គឺនាំចូលតែត្រឹមភាគរយ ដែលយើងខ្វះខាតប៉ុណ្ណោះ ។
លោក ស៊្រុន ពៅ បានមានប្រសាសន៍ថា ៖
«ការមិនឱ្យនាំជ្រូករស់ចូលទីផ្សារក្នុងស្រុក ជារឿងត្រឹមត្រូវដែលក្រសួងការពារផលប្រយោជន៍កសិករ ព្រោះថាចំណូលពីពន្ធនាំចូលជ្រូករស់ ជាចំណូលចូលថវិកាជាតិជាង ៣លានដុល្លារ ដែលវាជាចំនួនតិចតួច ខណៈដែលការចិញ្ចឹមជ្រូកក្នុងស្រុកកំពុងមានតម្លៃលើទីផ្សារសមស្រប»
លោក ស៊្រុន ពៅ ក៏បានបញ្ជាក់ថា ការរឹតបណ្តឹងនាំចូលជ្រូកពីក្រៅប្រទេសជួយធ្វើឱ្យកសិករខ្មែរទទួលបានផលប្រយោជន៍ច្រើនពីរោងចក្រផលិតចំណីសត្វ កសិដ្ឋានចិញ្ចឹមជ្រូក ជាពិសេសកសិករខា្នតតូច ទទួលបានប្រាក់ចំណេញ ហើយស្រូបលើចំណីសត្វយកកសិផលក្នុងស្រុករាប់ម៉ឺនតោនលើសចំណូល ៣លានដុល្លារដែលក្រុមហ៊ុននាំចូលលើកឡើងនោះផង។
សូមបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងទទួលបានការស្នើសុំបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកចំនួន ៣០កសិដ្ឋាន (ខ្នាតធំ០៧កន្លែង ខ្នាតមធ្យម ០៣កន្លែង និងខ្នាត តូច២០កន្លែង) បើធៀបនឹងឆ្នាំ២០១៩ ពេញមួយឆ្នាំមានតែចំនួន១០កសិដ្ឋាន ប៉ុណ្ណោះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































