ទី១- MUCH Mobile Healthcare, Cambodia ទទួលបានជ័យលាភីលេខ ២ ក្នុងកម្មវិធីការប្រកួតប្រជែងអាជីវកម្មបរិយាប័ន្នឆ្នើម និងត្រូវបានចាត់ទុកជាអាជីវកម្មបរិយាបន្ន។ MUCH គឺជាអាជីវកម្មបរិយាប័ន្នដែលផ្តល់សេវាថែទាំសុខភាពតាមផ្ទះប្រកបដោយវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា។ MUCH បានប្តេជ្ញាលើកកម្ពស់គុណភាពជីវិតរបស់មនុស្សចាស់ និងជួយដល់ស្ត្រីដែលមានបន្ទុកលើការថែទាំ និងមិនទទួលបានប្រាក់ខែ ខណៈពេលដែលពួកគាត់បានលះបង់មហិច្ឆតា និងការងារក្នុងក្តីស្រមៃរបស់ពួកគេ។ តាមរយៈសេវាកម្មរបស់ខ្លួន MUCH នឹងបណ្តុះបណ្តាលស្ត្រី ដែលភាគច្រើនជាស្ត្រីដែលគ្មានជំនាញ និងរស់នៅតំបន់ជនបទឱ្យចេះពីជំនាញថែទាំ និងផ្តល់ឱកាសការងារដល់ពួកគេដើម្បីក្លាយជាគិលានុបដ្ឋាយិកា ឬអ្នកថែទាំប្រកបដោយវិជ្ឋាជីវៈ។
MUCH បានទទួលទឹកប្រាក់ចំនួន ១៥ ០០០ ដុល្លារអាមេរិក ដើម្បីគាំទ្រអាជីវកម្ម និងរៀបចំសិក្ខាសាលាបណ្តុះបណ្តាលផ្នែកថែទាំដល់ស្ត្រីនៅតាមខេត្តដែលមានបំណងចង់បន្តជំនាញថែទាំនេះ។ ស្ត្រីដែលបានទទួលការបណ្តុះបណ្តាលចំនួន ៣០ នាក់នឹងទទួលបានឱកាសការងារដើម្បីធ្វើការជាអ្នកថែទាំនៅ MUCH ។ អ្នកដែលមិនចង់ក្លាយជាអ្នកថែទាំក៏អាចប្រើចំណេះដឹង និងជំនាញនេះដើម្បីមើលថែទាំសមាជិកគ្រួសារដែលមានវ័យចំណាស់ផងដែរ។