AMS Economyកម្ពុជាប្រារព្ធទិវាលើកកម្ពស់ការយល់ដឹង សត្វត្មាតអន្តរជាតិ
ភ្នំពេញ ៖ ក្រសួងបរិស្ថានដោយសហការជាមួយក្រសួងស្ថាប័ននិងអង្គការជាដៃគូ បានប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអភិរក្សសត្វត្មាតនិងផលប៉ះពាល់ពីការបំពុលសត្វត្មាត ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំនេះគឺជាជាទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិដែលត្រូវបានកំណត់ថាជាទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ។
ការប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានមានជំនឿថា នឹងផ្តល់ចំណេះដឹងទូលំទូលាយអំពីសត្វត្មាត និងជំរុញឱ្យមានការចូលរួមកាន់តែសកម្មបន្ថែមទៀត ពីសំណាក់សាធារណជនក្នុងការការពារ និងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានបានថ្លែងថា ឆ្នាំ២០២១ នេះគឺជាលើកទី៦ ហើយដែលកម្ពុជាបានប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ។ កម្ពុជាបានចូលរួមប្រារព្ធទិវានេះលើកដំបូងនៅឆ្នាំ២០១៦ ខណៈទិវានេះត្រូវបានគេប្រារព្ធធ្វើឡើងតាំងពីឆ្នាំ២០០៦ មកម៉្លេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ៖
« ពិភពលោកទាំងមូលបានប្រារព្ធឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីអេកូឡូស៊ីរបស់សត្វត្មាត ស្ថានភាព និងការគំរាមកំហែងនានាទៅលើសត្វត្មាត ព្រមទាំងអំពាវនាវឱ្យមានការចូលរួមក្នុងកិច្ចការពារសត្វត្មាត ដែលជាប្រភេទបក្សីកម្រ និងជិតផុតពូជ »
ក្នុងការប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិនេះ ក្រសួងបរិស្ថាន និងស្ថាប័នព្រមទាំងអង្គការនៃក្រុមអភិរក្សសត្វត្មាតកម្ពុជាបានធ្វើការផ្សព្វផ្សាយនូវសារ និងរូបភាពទាក់ទងនឹងសត្វត្មាតនៅតាមបណ្តាញទំនាក់ទំនងសង្គម និងការរៀបចំសិក្ខាសាលា ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង អប់រំផ្សព្វផ្សាយអំពីសត្ចត្មាត ការអភិរក្ស និងជំរុញឱ្យមានការចូលរួមបន្ថែមពីសាធារណជន។
អ្នកណាខ្លះ ចង់ជួយសត្វត្មាតដើម្បីសម្អាតបរិស្ថាន? ទាំងអស់គ្នា យើងអាចជួយការពារសត្វត្មាតបានដោយមិនបរិភោគសាច់សត្វព្រៃ និងមិនប្រើប្រាស់ថ្នាំបំពុលសត្វព្រៃដើម្បីឱ្យត្មាតបន្តតួនាទីក្នុងការសម្អាតបរិស្ថានធម្មជាតិ ។
សូមបញ្ជាក់ថាសត្វត្មាតមានតួនាទីសំខាន់ក្នុងការជួយរក្សាបរិស្ថានធម្មជាតិឱ្យបានស្អាត។ ពេលណាមានសាកសពសត្វស្អុយរលួយនៅក្នុងព្រៃ ក្បែរភូមិ ឬក្បែរសហគមន៍ សត្វត្មាតនឹងទៅស៊ីសាកសពសត្វនោះ សម្អាតបរិស្ថាន បំបាត់ក្លិនស្អុយ និងបង្ការមិនឱ្យមានរោគឆ្លងដល់មនុស្ស និងសត្វ។
កម្ពុជាត្រូវបានគេដឹងថា មានសត្វត្មាតចំនួនបីប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ។ លទ្ធផលនៃការរាប់ចំនួនសត្វត្មាតថ្នាក់ជាតិ ដោយក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា កម្ពុជាមានសត្វត្មាតសរុបទាំងអស់ចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង ២០ក្បាល ត្មាតត្នោត ៣៥ក្បាល និងត្មាតផេះ ៦៦ក្បាល។ តាមមន្ត្រីជំនាញ ចាប់ពីពាក់កណ្តាលឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ចំនួនសត្វត្មាតទាំងបីប្រភេទមានចន្លោះពី ១២០ ទៅ ១៤០ក្បាល។ សមាជិកស្នូលនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមានក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ក្រុមហ៊ុនRising Phoenix និងសមាជិកសាមញ្ញរួមមាន សមាគមមគ្គុទ្ទេសក៍បក្សីកម្ពុជា(CBGA) សំ វាសនា ខន់សឺវេសិនធួរ (SVC) និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ (CBC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញគោលការណ៍គ្រឹះចំនួន៣ ដល់វិនិយោគិនចិន ...

គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកនៃគម្រោង Climate Resilience For All (CREFA) បានបញ្ចេញឥណទានបៃតងសរុបប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយផ្...

ធនាគារកណ្តាលចិនបានប្រមូលទិញមាសបន្ថែមចំនួន ២០,២ តោន ចូលក្នុងទុនបម្រុងរបស់ខ្លួនកាលពីខែសីហា ដែលជាកម្រិតទិញប្រចាំខែខ្ពស់បំផ...

ប្លុក BRICS កំពុងបន្តស្វែងរកការអភិវឌ្ឍបណ្ដាញហិរញ្ញវត្ថុទាំងសាច់ប្រាក់ និងឌីជីថលដែលអាចតភ្ជាប់គ្នា ដើម្បីសម្រួលពាណិជ្ជកម្ម ន...

កម្ពុជាបាននាំចេញអង្ករចំនួន ១៧៧,៧០០ តោនទៅកាន់ប្រទេសចិន ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ៥២.៧ ភាគរយ បើធៀបនឹងរយៈពេល...

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ត្រូវបានក្រុមប...

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិ...
កម្មវិធីពិសេសរបស់ AMS ECONOMY
























































