AMS Economyឆមាសទី១ កម្ពុជាបាននាំចេញផលិតផលសរុបមានតម្លៃ ៦,៦ ពាន់លានដុល្លារ
ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថានៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ ប្រទេសកម្ពុជាបាននាំចេញផលិតផលសរុបមានតម្លៃ ៦,៦ ពាន់លានដុល្លារក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ កើនឡើង ៤០ភាគរយ ពី ៤,៧២ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងរបាយការណ៍ដដែលបានបង្ហាញថា ការនាំចេញផលិតផលឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា មានការកើនឡើងប្រមាណ ៤០ភាគរយ ដែលឆ្លុះបញ្ចាំងពីសកម្មភាពនាំចូល និងនាំចេញទំនិញស្របពេលដែលកម្ពុជាបានបើកសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញ ធ្វើឱ្យការលក់ដូរអាជីវកម្ម និងកម្មវិធីផ្សេងៗក៏រស់រវើក និងធ្វើឱ្យតម្រូវការប្រើប្រាស់ក៏មានការកើនឡើងដូចគ្នា។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានស្រង់សម្តីតាមរយៈ Xinhua ថា ៖
“កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានក្នុងខែមករា ក៏បានរួមចំណែកដល់កំណើននេះផងដែរ ហើយខ្ញុំជឿថាកំណើននឹងបន្តពេញមួយឆ្នាំនេះ នៅពេលដែលជំងឺរាតត្បាតសកលកូវីដ-១៩ បានថយចុះ”
កិច្ចព្រមព្រៀងRCEP រួមមានប្រទេស នៅអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមទាំងប្រទេសសមាជិកអាស៊ានចំនួន១០ ដូចជាប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួនប្រាំ គឺប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ AMS ថា ៖ លទ្ធផលដែលទទួលបានជាផ្លែផ្កាលើការនាំចេញនេះ វាកើតចេញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ទើបធ្វើឱ្យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាទទួលបានផលវិជ្ជមាន។ ជាមួយគ្នានេះគឺការអនុវត្តន៍ មានទិសដៅច្បាស់ ដូចជាការប្រើច្បាប់វិនិយោគថ្មី ការប្រើកម្ចីវិនិយោគមកប្រើប្រាស់ឱ្យចំគោលដៅ ការទាក់ទាញវិនិយោគទើបធ្វើឱ្យឧស្សហកម្មកាត់ដេរបានចេញលទ្ធផលជាផ្លែផ្កា និងមានកំណើនក្នុង១ឆមាសកន្លងទៅនេះ។
លោកបណ្ឌិត ហុង វណ្ណៈ បានគូសបញ្ជាក់ថា ទោះបីជាមិនទាន់ទទួលបាន GSP ពីសហរដ្ឋអាមេរិក ក៏សហរដ្ឋអាមេរិក និងបណ្តាប្រទេស សហគមន៍អឺរ៉ុប នៅតែបានផ្តល់ការអនុគ្រោះពន្ធសម្រាប់ទំនិញពីកម្ពុជា និងទទួលស្គាល់គុណភាពនៃផលិតផលរបស់កម្ពុជា ដែលមាននៅលើទីផ្សារអន្តរជាតិកន្លងមក។
បណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា ៖
“រួមផ្សំ និងកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងជាមួយ បណ្តាប្រទេសជាមិត្ត ការវិនិយោគលើវិស័យកាត់ដេររបស់វិស័យឯកជន ជាមួយនឹងប្រទេសដៃគូ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការនាំចេញរបស់កម្ពុជា ខណៈដែលប្រទេសផលិតសម្លៀកបំពាក់ផ្សេងទៀតនៅតែទទួលរងនូវផលប៉ះពាល់នៃកូវីដ-១៩នៅឡើយ”
អឺរ៉ុប គឺជាទីផ្សារនាំចេញធំទី ២ សម្រាប់ឧស្សាហកម្មផលិតកម្មរបស់កម្ពុជា ហើយការទទួលបានការអនុគ្រោះតាមរយៈប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) នឹងបន្តគាំទ្រដល់ពាណិជ្ជកម្មខាងក្រៅ និងការបង្កើតការងារនៅកម្ពុជា។
ដោយឡែកកម្មវិធីកិច្ចសហប្រតិបត្តិការរបស់ សហគមន៍អឺរ៉ុប គឺបានផ្តល់ជំនួយជាទឹកប្រាក់ប្រមាណ ៤០០ លានអឺរ៉ូ និងផ្តល់ប្រាក់កម្ចីចំនួន ៤៥០ លានអឺរ៉ូ (២០១៤-២០២០) ដែលធ្វើការជាមួយរដ្ឋាភិបាលក្នុងការគាំទ្រគោលនយោបាយអភិវឌ្ឍន៍ក្នុងវិស័យជាច្រើន និងជាមួយសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា។ សូមបញ្ជាក់ថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺជាអ្នករកចំណូលបានពីបរទេសច្រើនជាងគេសម្រាប់កម្ពុជា។ វិស័យនេះមានរោងចក្រ និងសាខាប្រហែល ១ ១០០ ដែលមានកម្មករប្រមាណ ៧៥០ ០០០នាក់ ដែលភាគច្រើនជាស្ត្រី៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































