AMS Economyសភាពាណិជ្ជកម្មកម្ពុជា៖ កម្ពុជានឹងទទួលបានផលចំណេញយ៉ាងច្រើនបន្ថែមពីលើទុនវិនិយោគអន្តរជាតិ
ភ្នំពេញ៖ បើទោះបីជាស្ថិតនៅក្នុងស្ថានភាពប្រឈមទៅនឹងបញ្ហានៃជំងឺកូវីដយ៉ាងណាក្ដី ប៉ុន្តែកម្ពុជានៅតែជាចំណុចគោលដៅយ៉ាងសំខាន់ក្នុងការវិនិយោគរបស់បណ្តាក្រុមហ៊ុនអន្តរជាតិមកពីបណ្តាប្រទេសនានានៅលើសាកលលោក។ ជាក់ស្ដែងនៅក្នុងរយៈពេល៦ខែនៃឆមាសទី១ ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ៨៧គម្រោងស្មើនឹងទឹកប្រាក់ប្រមាណជិត ៣ពាន់លានដុល្លារ។

តាមរយៈកំណត់ត្រាពីការគាំទ្រ និងអនុម័តពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា ក្នុងរយៈពេល៦ខែនៃឆមាសទី១ ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីៗសរុបចំនួន៨៧គម្រោង មានទុនវិនិយោគសរុបជិត៣ពាន់ដុល្លារ ដែលគម្រោងភាគច្រើនផ្តោតសំខាន់ទៅលើវិស័យឧស្សាហកម្ម។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះបានបង្ហាញពីក្ដីសាទរទៅនឹងកំណើននៃគម្រោងវិនិយោគដែលកម្ពុជាទទួលបានកាលពីពេលថ្មីៗនេះ ជាមួយនឹងការត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលក្នុងនាមជាស្ថាប័នតំណាងវិស័យឯកជនទៅលើកិច្ចការវិនិយោគនានានៅកម្ពុជា។

«ជាធម្មតា ទាល់តែគេមានជំនឿចិត្តខ្ពស់ទៅលើអត្រាទទួលបានផលចំណេញពីការវិនិយោគយ៉ាងប្រាកដទើបពួកគេដាក់ទុនចូលមកវិនិយោគនៅកម្ពុជា ដែលវាមិនមែនជាការប្រថុយប្រថាននោះទេ»
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់ AMS ថា ៖
«ភាពប្រាកដប្រជារបស់បណ្តាអ្នកវិនិយោគគឺកើតឡើងក្រោយការសិក្សាលម្អិតពីកម្ពុជា ទាំងកត្តាសន្តិភាព សន្ដិសុខសង្គម ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ជាពិសេសការមើលឃើញពីឱកាសចំណេញ ខណៈដែលកម្ពុជាបានក្លាយជាគោលដៅដ៏មានសក្តានុពលខ្ពស់សម្រាប់គម្រោងវិនិយោគរបស់ពួកគេបើធៀបទៅនឹងបណ្តាប្រទេសជិតខាង»
លោកឧកញ៉ាបានបន្តថា ៖

ជាមួយនឹងការលើកឡើងខាងលើនេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា កម្ពុជាមានលក្ខណៈពិសេសដែលអាចទាក់ទាញទុនវិនិយោគរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗដោយក្នុងនោះរួមមានដូចជា ការទទួលបានកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចចិនដែលជាមិត្តដែកថែមជាមួយកម្ពុជា។ ក្រៅពីនេះ កម្ពុជាទទួលបានការលើកលែងពន្ធពិសេស GSP ជាមួយចក្រភពអង់គ្លេស កិច្ចព្រមព្រៀមពាណិជ្ជកម្មជាមួយប្រទេសកូរ៉េ កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលមាន១៥ប្រទេសជាសមាជិក ការឈានទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា។
បន្ថែមពីនេះ កម្ពុជាបានផ្តល់សិទ្ធិវិនិយោគដល់ជនបរទេស១០០ភាគរយ រួមជាមួយនឹងការដាក់ចេញឲ្យអនុវត្តនូវច្បាប់វិនិយោគថ្មី ការព្យាយាមតាំងចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីជួយសម្រួលដល់កិច្ចដំណើរការវិនិយោគដែលមានស្រាប់ និងលើកទឹកចិត្តវិនិយោគិនថ្មីៗបន្ថែមទៀត ដែលអាចទទួលបាននូវផលប្រយោជន៍រួមគ្នា ទាំងវិស័យរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋផងដែរ។
«ការមកដល់ថ្មីនៃគម្រោងវិនិយោគអន្តរជាតិនៅពេលនេះ កម្ពុជាទទួលបានផលប្រយោជន៍យ៉ាងច្រើន ដែលក្រៅពីទទួលចំណូលបន្ថែមសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង់ពន្ធពាក់ព័ន្ធផ្សេងៗ កម្ពុជាក៏ទទួលបាននូវចំណេះដឹង ចំណេះធ្វើ បច្ចេកទេសថ្មី ដែលក្រុមហ៊ុនវិនិយោគនាំយកមកជាមួយសម្រាប់ដំណើរការនៃគម្រោងរបស់ខ្លួន ហើយប្រជាពលរដ្ឋក៏ទទួលបានឱកាសការងារផងដែរ»
លោកឧកញ៉ា លឹម ហេង បញ្ជាក់ថា ៖
គួរបញ្ជាក់ផងដែរថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១កន្លងទៅនេះ នៅក្នុងចំណោមគម្រោងទាំង៨៧ លើទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារ មានការកើនឡើងចំនួនទុនប្រមាណ១០ភាគរយ ឬស្មើនឹង៣១៥លានដុល្លារធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ហើយក្នុងចំណោមគម្រោងទាំងអស់ មានគម្រោងវិនិយោគថ្មីក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៣គម្រោង (តម្លៃជាង៩០០ លានដុល្លារអាមេរិក) ការពង្រីកផលិតកម្មចំនួន ១១គម្រោង (ជាង១៥០ លានដុល្លារអាមេរិក) និងគម្រោងវិនិយោគថ្មីក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៣គម្រោង (១.៨ ពាន់ដុល្លារអាមេរិក) ជួយបង្កើតឱកាសការងារបានប្រមាណ ៥០ ០២៩កន្លែង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































