AMS Economyផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាកំពុងបង្ហាញប្រជាប្រិយភាពនៅលើទីផ្សារប្រទេសជប៉ុន
ក្រោមកិច្ចគាំទ្រពីសំណាក់រដ្ឋាភិបាលជប៉ុនទៅលើការបើកឱកាសនៃការនាំចេញផលិតផលកសិផលកម្ពុជា បច្ចុប្បន្នផលិតផលគ្រាប់ស្វាយចន្ទីបាននាំចូលទៅដល់ទីផ្សារប្រទេសជប៉ុនហើយ និងកំពុងបង្ហាញពីប្រជាប្រិយភាពរបស់ខ្លួនគួរឱកត់សម្គាល់ រួមជាមួយនឹងគម្រោងបង្កើនលទ្ធភាពនៃការនាំចេញឲ្យបានកាន់តែច្រើនបន្ថែមទៀត។
ជាមួយនឹងការទទួលបានឱកាសដូចបង្ហាញជូនខាងលើនេះ តាមរយៈសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ក្រោមកិច្ចគាំទ្រពីសំណាក់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចជាផលិតផលសម្រេចចំនួន7តោនទៅកាន់ប្រទេសជប៉ុនសម្រាប់លើកទី1 ហើយលើកទី2 នឹងនាំចេញចំនួន 9 តោនទៀត ខណៈដែលពេលនេះបានដាក់ចូលក្នុងទូកុងទីន័រសម្រាប់នាំចេញរួចរាល់ ដោយគ្រោងចេញដំណើរនៅត្រឹមថ្ងៃទី17 ខែមិថុនាក្នុងសប្ដាហ៍នេះ ហើយសង្ឃឹមថាផលិតផលខ្មែរប្រភេទនេះនឹងទៅដល់ទីក្រុង OSAKA នៅថ្ងៃទី15 ខែកក្កដា ឆ្នាំ2021 ខាងមុខនេះ។

លោកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានបញ្ជាក់ថាសិប្បកម្មមានគម្រោងនាំចេញក្នុងបរិមាណ 9 តោន ជារៀងរាល់ខែ ហើយបរិមាណនេះនឹងមានការកើនឡើងតាមការបញ្ជាទិញពីទីផ្សារជប៉ុននាពេលអនាគត។ ក្រៅពីទីផ្សារអន្តរជាតិ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ បានផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកមួយចំនួនទៀត ដូចជាទីផ្សារសហករណ៍សរីរាង្គខ្មែរ លក់ដុំ លក់រាយជូនអតិថិជនទៅតាមបណ្តាខេត្ត និងតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុកជាដើម។
ស្ថិតនៅក្នុងគម្រោងនៃការបង្កើនលទ្ធភាពផលិត និងការនាំចេញ បច្ចុប្បន្ន សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជប៉ុន Top Planning Japan (TPJ) ក្នុងការទិញគ្រាប់ស្វាយចន្ទីយកទៅធ្វើការកែច្នៃសាកល្បងប្រមាណចំនួន 150តោន។ ដោយឡែកចំពោះទុនវិនិយោគពាណិជ្ជកម្ម ក្រុមហ៊ុនបានចរចាតម្លៃអាស្រ័យលើប្រភេទ និងគុណភាពជាក់ស្ដែង និងស្របតាមតម្លៃទីផ្សារប្រមាណ 20 ម៉ឺនដុល្លារកាលពីឆ្នាំ2020។

ដោយឡែកនៅឆ្នាំ2021 នេះសិប្បកម្មគ្រោងទិញគ្រាប់ស្វាយចន្ទីចំនូន 1,000 តោនពីកសិករដែលក្នុងនោះក៏នឹងសាកល្បងកែច្នៃគ្រាប់ស្វាយចន្ទីសរីរាង្គចំនួន 30 តោន ដែលទទួលទិញពីសហគមន៍ផលិតគ្រាប់ស្វាយចន្ទីសរីរាង្គក្នុងខេត្តព្រះវិហារ។ ក្នុងទិសដៅអនាគត TPJ សហការជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ក្រោមកិច្ចសម្របសម្រួលពីនាយកដ្ឋានកសិ-ឧស្សាហកម្មនឹងបង្កើនការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា ចិន និងអូស្ត្រាលី រួមទាំងបង្កើនទំហំផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបាន 20តោន/ខែ និងបង្កើនបរិមាណប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ចំនួន 1,000តោន ក្នុងឆ្នាំ2021។
ជាមួយគ្នានេះ ដោយសហការជាមួយសមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្នក្រុមហ៊ុនបានកសាងឃ្លាំងស្តុកគ្រាប់ស្វាយចន្ទីស្រស់ដែលមានសមត្ថភាពស្តុកទុកគ្រាប់យ៉ាងតិច 5,000តោន ដើម្បីធានាបរិមាណផ្គត់ផ្គត់ និងតម្លៃកិច្ចសន្យា។ នៅ ឆ្នាំ2023 ក្រុមហ៊ុន TPJ គ្រោងបង្កើតរោងចក្រកែច្នៃ ដែលមានសមត្ថភាពផលិតបានរហូតដល់ 2,000-3,000តោន/ឆ្នាំ៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































