AMS Economyស្ត្រីខ្មែរក្នុងសហគមន៍មួយ នៅបន្តស្នាដៃកែច្នៃដើមក្រចៅធ្វើជាសម្ភារប្រើប្រាស់ និងដាក់លក់លើទីផ្សារ
បាត់ដំបង ៖ ក្រចៅជាដំណាំមួយប្រភេទដែលដែលមានប្រយោជន៍ច្រើនទាំងស្លឹក ទាំងដើម ហើយប្រជាកសិករនៅខេត្តបាត់ដំបងបានខ្នះខ្នែងដាំសម្រាប់កែច្នៃ និងផលិតជាសម្ភារៈប្រើប្រាស់ក៏ដូចជាគ្រឿងលម្អផ្សេងៗ ប៉ុន្តែដោយសារបញ្ហាកូវីដ១៩ បានធ្វើឲ្យដំណើរការនៃការកែច្នៃក្រចៅនៅក្នុងក្នុងសហគមន៍មួយនាខេត្តបាត់ដំបងជួបភាពរាំងស្ទះទីផ្សារ ខណៈដែលទើបទទួលបានការគាំទ្រទីផ្សារក្នុងស្រុក។

ស្ត្រីមួយក្រុមដែលភាគច្រើនមានវ័យចំណាស់ បាននាំគ្នាបន្តអាជីព និងជំនាញក្នុងនាមជាអ្នកផលិតសម្ភារប្រើប្រាស់ និងគ្រឿងតុបតែងលម្អធ្វើឡើងដោយដៃសុទ្ធសាធ កែច្នៃពីដើមក្រចៅ សម្រាប់ដាក់លក់នៅលើទីផ្សារ ក៏ដូចជាការថែរក្សានូវចំណេះ និងជំនាញតម្បាញក្រចៅដែលបន្សល់ទុកពីដូនតាជំនាន់មុន។

អ្នកស្រី កែវ រាសីកណិកា ជាអ្នកបង្កើតគេហទំព័រសម្រាប់ដាក់លក់ទំនិញ និងផលិតផលច្នៃពីក្រចៅ របស់ស្ត្រីក្នុងសហគមន៍ ដែលមានឈ្មោះថា «ដៃតម្បាញ» ដែលបច្ចុប្បន្នមានទីលំនៅក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អ្នកស្រី កណិកា បានមានប្រសាសន៍ថា ៖
«នាងខ្ញុំសម្រេចចិត្តបង្កើតគេហទំព័រដៃតម្បាញនេះឡើងដោយសារយើងមើលឃើញពីបញ្ហាជីវភាពរបស់ប្រជាកសិករ ដែលភាគច្រើនជាស្ត្រី និងមានវ័យចំណាស់ ខំប្រឹងព្យាយាមត្បាញក្រចៅធ្វើជាផលិតផលផ្សេងៗ ដូចជាអង្រឹង កម្រាល កន្ត្រក់ និងកាបូបជាដើម ដើម្បីដាក់លក់គ្រាន់បានចំណូលបន្ថែមពីការធ្វើស្រែចម្ការ»

អ្នកស្រីបានបញ្ជាក់ថា ៖
«កាលពីដំបូងឡើយយើងបានសាកល្បងបង្ហោះនូវអង្រឹងក្រចៅរបស់ដូនចាស់ម្នាក់ មានអាយុ ៨៩ឆ្នាំ នៅក្នុង Account Facebook ផ្ទាល់ខ្លួន ដើម្បីជួយលក់អង្រឹងរបស់ដូនចាស់ ហើយជាលទ្ធផលក្នុងកំឡុងពេល១សប្តាហ៍ប៉ុណ្ណោះ មានអតិថិជនជាច្រើន ដែលភាគច្រើនជាពលរដ្ឋខ្មែរបានធ្វើការកម្មង់ និងគាំទ្រលើទឹកដៃរបស់ដូនចាស់យ៉ាងច្រើន។ ឃើញដូច្នេះហើយ ទើបខ្ញុំសម្រេចចិត្តបង្កើតគេហទំព័រ «ដៃតម្បាញ» នេះឡើង ដើម្បីធ្វើជាទីផ្សារលក់តាមអនឡាញតែម្ដង»

បច្ចុប្បន្ន អាជីវកម្មរបស់អ្នកស្រី កណិកា ដែលទទួលយកផលិតផលច្នៃពីក្រចៅក្រោមស្នាដៃរបស់ស្ត្រីក្នុងសហគមន៍មកលក់បន្តស្ថិតក្នុងលក្ខណៈអាជីវកម្មគ្រួសារនៅឡើយ ប៉ុន្តែវាអាចជួយលើជួយសម្រួលដល់ជីវភាពរបស់ស្ត្រីដែលជាអ្នកតម្បាញបានមួយផ្នែក ខណៈដែលពួកគាត់ភាគច្រើនសុទ្ធតែមានអាយុច្រើន និងមានវ័យចណាស់។
ផលិតផលរបស់ «ដៃតម្បាញ» ដែលត្រូវបានដាក់លក់រួមមានដូចជា អង្រឹង កន្ត្រក កាបូប កម្រាលតុ និងសម្ភារផ្សេងៗទៀតដែលមានតម្លៃចាប់ពី ១ដុល្លារ រហូតដល់៥០ដុល្លារ ឬលើសពីនេះ អាស្រ័យលើការកម្ម៉ង់ម៉ូដរបស់អតិថិជន។ បន្ថែមពីនេះ ក្រៅពីផលិតផលពីក្រចៅ «ដៃតម្បាញ» ក៏មានផលិតផលដែលធ្វើឡើងដោយដៃផ្សេងទៀត មានដូចជា សម្ភារធ្វើពីរពាក់ ឬស្សី និងសំណល់ប្លាស្ទិក ដែលអាចលាយបញ្ជូលជាមួយក្រចៅ ឬរបស់ផ្សេងសម្រាប់តាំងលម្អផងដែរ។

ពាក់ព័ន្ធទៅនឹងរយៈពេលផលិត អ្នកស្រី កណិកា បានបញ្ជាក់ថា ការផលិត ឬត្បាញជាផលិតផលសម្រេចនីមួយៗ គេត្រូវប្រើរយៈពេលយូរដោយសារតម្រូវធ្វើដោយដៃផ្ទាល់ មិនមានម៉ាស៊ីនទំនើបជំនួយឡើយ ពោលគឺអាចចំណាយពេលដល់១សប្ដាហ៍ ឬអាចលើសពីនេះទៀតក្នុងការផលិត ដែលអ្នកតម្បាញត្រូវមានភាពអត់ធ្មត់ និងមានជំនាញច្បាស់ផងដែរ។ កត្តាមួយទៀតក៏វាជារឿងសំខាន់ផងដែរ គឺសុខភាពរបស់អ្នកក្រង ឬអ្នកតម្បាញ ដោយសារពួកគាត់ភាគច្រើនមានអាយុច្រើនមិនអាចអង្គុយបានយូរនោះទេ។
គួរបញ្ជាក់ដែរថា អ្នកស្រី កណិកា បានចាប់ផ្ដើមអាជីវកម្មនេះឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២០ ដោយប្រើដើមទុនដំបូងប្រមាណ ៤ ០០០ដុល្លារ ក្នុងការចំណាយទៅលើវត្ថុធាតុដើម ដូចជាការបង្កើតគេហទំព័រសម្រាប់ដាក់លក់តាមអនឡាញ ការទិញក្រចៅ និងវត្ថុធាតុដើមចាំបាច់ផ្សេងទៀត រួមជាមួយនឹងការចំណាយទៅលើការបើកវគ្គបណ្តុះបណ្តាលជំនាញត្បាញ និងចាប់ម៉ូដបន្ថែមចំនួន ២វគ្គ ដល់បងប្អូនស្ត្រីដែលជាអ្នកតម្បាញឱ្យមានជំនាញកាន់តែច្បាស់ និងអាចតម្រូវចិត្តរបស់អតិថិជនបាន។
ចំពោះវត្ថុធាតុដើមចម្បងបំផុត គឺដើមក្រចៅ ដែលគេដាំជាលក្ខណៈគ្រួសារ និងមាន២ប្រភេទ ដែលគេអាចកែច្នៃទៅជាសម្ភារប្រើប្រាស់បានតាមបច្ចេកទេសផ្សេងគ្នា។ ទី១- ក្រចៅកូត ឬក្រចៅរឹង មានតម្លៃចន្លោះពី ៥ ០០០-១២ ០០០រៀល ក្នុងមួយគីឡូក្រាម ទៅតាមតម្លៃទីផ្សារ វាជាក្រចៅដែលបកសំបកពីដើមរួចកូតជាមួយកាំបិត ហើយហាលថ្ងៃរយៈពេល១សប្តាហ៍ ឬអាចយូរជាងនេះ អាស្រ័យលើអាកាសធាតុ។ ទី២ – ក្រចៅបោក ឬ ក្រចៅទន់ មានតម្លៃចន្លោះពី ៣ ៥០០-៧ ០០០រៀលក្នុងមួយគីឡូក្រាម ហើយវាជាប្រភេទក្រចៅដែលគេបកសំបករួចយកទៅត្រាំទឹកទន្លេរយៈពេលពី១០ ថ្ងៃទៅកន្លះខែ រហូតដល់សម្បកវាជ្រុះចេញពីសរសៃដូចសូត្រ ទើបគេយកបោកសម្អាត និងហាលថ្ងៃរហូតដល់ស្ងួតល្អ ទើបគេរក្សាទុកនៅក្នុងកន្លែងស្ងួត កុំឱ្យឡើងអាចម៍អណ្តើក(ស្នាមជាំខ្មៅ)។
ទាក់ទងទៅនឹងផលលំបាកនៅក្នុងការធ្វើអាជីវកម្មខាងលើនេះ អ្នកស្រី កណិកា បានបង្ហើបប្រាប់ឲ្យដឹងដែរថា សម្រាប់ទីផ្សារមួយនេះហាក់មិនសូវទូលាយនោះទេ ហើយការគាំទ្រនៅមានកម្រិតនៅឡើយ ហើយបើទោះជាមានការកុម៉្មង់ច្រើនពីអតិថិជនក្នុងពេលតែមួយក៏មានផលលំបាកក្នុងការផ្គត់ផ្គង់ដែរ ដោយសារតែអ្នកត្បាញមានចំនួនតិច ហើយជំនាញក្នុងការច្នៃម៉ូដក៏មិនទាន់មានភាពទាក់ទាញខ្លាំងតាមតម្រូវការអតិថិជន ជាពិសេស អ្នកតម្បាញជាមនុស្សចាស់ពុំសូវមានលទ្ធភាពក្នុងត្បាញឲ្យទាន់ពេលវេលា។
ជាមួយនឹងការលើកឡើងខាងលើនេះ អ្នកស្រី កណិកា ក៏បានកោតសរសើរដល់បណ្តាអតិថិជនដែលបានចូលរួមគាំទ្រផលិតផលខ្មែរ ស្នាដៃខ្មែរ ជាពិសេសការកែច្នៃពីវត្ថុធាតុដើមក្នុងស្រុក ឲ្យក្លាយជាផលិតផលប្រើប្រាស់ ដែលជាការចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក ក៏ដូចជាផ្តល់ចំណូលដល់ពលរដ្ឋខ្មែរផងដែរ។
ដោយឡែកសម្រាប់ថ្ងៃខាងមុខនេះ អ្នកស្រីមានបំណងចង់ពង្រីកមុខរបរមួយនេះឲ្យបានធំជាងនេះ ឬក្លាយទៅជាសហគ្រាស ដែលអាចផ្គត់ផ្គង់ទាំងវត្ថុធាតុដើម និងការកែច្នៃសម្ភារប្រើប្រាស់ឱ្យបានគ្រប់ទម្រង់ ជាពិសេសអាចផ្តល់ការងារជូនពលរដ្ឋខ្មែរ កាត់បន្ថយការធ្វើចំណាកស្រុកឃ្លាតឆ្លាយពីគ្រួសារដោយសារតែការស្វែងរកចំណូលនោះ។
ជាចុងក្រោយ អ្នកស្រី កែវ រាសីកណិកា ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែបន្តការគាំទ្រដល់ផលិតផលក្នុងស្រុក ក៏ដូចជាចូលរួមលើកស្ទួយជីវភាព និងបង្កើតការងារដល់បងប្អូនសហគមន៍តម្បាញផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































