AMS Economyការនាំអង្ករចេញរបស់កម្ពុជាបន្តធ្លាក់ចុះ ខណៈវិស័យឯកជនថាបញ្ហាអាចដោះស្រាយបាន
ភ្នំពេញ ៖ យោងតាមរបាយការណ៍ការនាំចេញកសិផលទៅក្រៅប្រទេសចេញដោយអគ្គនាយកដ្ឋានកសិកម្មផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) បានឲ្យដឹងថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ មានការកើនឡើងចំនួនជាង ២លានតោនស្មើនឹង ៨៨,៤៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ លើកលែងតែបរិមាណអង្ករនាំចេញមានការថយចុះចំនួន-១៥,៩៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។

បញ្ហានៃការធ្លាក់ចុះដោយសារតែតម្លៃកប៉ាល់សម្រាប់ដឹកជញ្ជូនទៅកាន់ទីផ្សារនៅក្នុងសហគមន៍អឺរ៉ុបនៅតែបន្តឡើងថ្លៃ បូកផ្សំជាមួយនឹងស្ថានភាពកង្វះទូរកុងតទឺន័រ ក្នុងការដឹកជញ្ជូននៅតែបន្ត ស្របពេលរំហូរនៃបរិមាណកុងតឺន័រទៅកាន់សហគមន៍អឺរ៉ុប ចូលច្រើនជាងរំហូរចេញដែលបណ្តាលឱ្យមានការកកស្ទះសម្បកទូកុងតឺន័រតាមកំពង់ផែ និងទីចំណតកុងតឺន័រនៅសហគមន៍អឺរ៉ុប។
ដូច្នេះ កម្ពុជាកំពុងផ្តោតការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិនឱ្យបានច្រើនបន្ថែមទៀត បន្ទាប់ពីការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប និងបណ្ដាប្រទេសមួយចំនួនធ្លាក់ចុះ។ ទោះបីជាបញ្ហាកំពុងចោទយ៉ាងនេះក្តីក៏កម្ពុជា នៅតែត្រូវការទីផ្សារទាំងអស់ទាំងសហគមន៍អឺរ៉ុប អាស៊ាន អូស្ត្រាលី និងអាមេរិកជាដើម ព្រោះអង្ករកម្ពុជានាំទៅជាប្រភេទអង្ករក្រអូប ដែលត្រូវការទីផ្សារកំណត់ជាក់លាក់។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាធ្លាប់បានថ្លែងប្រាប់ AMS ថា៖
«ប្រទេសចិនជាទីផ្សារធំដែលអាចនាំចូលអង្ករប្រមាណជា ៥.៣២តោនក្នុងមួយឆ្នាំ ដូចនេះ បើការចាប់យកទីផ្សារប្រទេសចិនបាននោះ យើងអាចធានាបាននូវនិរន្តរភាពសម្រាប់ការនាំចេញអង្ករកម្ពុជា»
លោកបញ្ជាក់ឲ្យដឹងថា មិនមែនតែកម្ពុជានោះទេដែលកំពុងសម្លឹងទៅរកទីផ្សារប្រទេសចិន ប្រទេសជិតខាងកម្ពុជា ក៏ងាកទៅរកទីផ្សារចិនដែរ ព្រោះប្រទេសផ្សេងៗផលិតអង្ករស មានតម្លៃថោក ជាមធ្យមត្រឹមតែ ៣៨០ដុល្លារក្នុង១តោន ខណៈពេលដែលកម្ពុជាផលិតអង្ករក្រអូប មានតម្លៃចន្លោះពី ៦៥០-៨០០ដុល្លារក្នុង១តោន។
នៅក្នុងបរិបទនៃការរីករាលដាលជាសកលនៃកូវីដ-១៩ បាន និងកំពុងរារាំងសមត្ថភាពនាំចេញអង្កររបស់កម្ពុជាដែលជំរុញឱ្យសមាជិក CRF (សហព័ន្ធស្រូវអង្ករកម្ពុជា) ចាប់យកការអភិវឌ្ឍវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទូលំទូលាយជាងមុន សហព័ន្ធនឹងបន្តពិភាក្សាជាមួយរដ្ឋាភិបាលដើម្បីរកដំណោះស្រាយសម្រាប់សមាជិកនាំចេញដែលប្រឈមមុខនឹងបញ្ហាដែលកំពុងកើតមាន។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ AMS ដែរថា បញ្ហាដែលកម្ពុជាកំពុងប្រឈមនេះជាបញ្ហាសកល និងអន្តរកាលតែប៉ុណ្ណោះ សម្រាប់ទីផ្សារចិន និងទីផ្សារអឺរ៉ុប ព្រោះក្នុងបរិបទកូវីដដំណើរដឹកជញ្ជូនតាមផ្លូវសមុទ្រត្រូវបានកាត់បន្ថយទាំងកម្មករបម្រើការងារផងដែរ ប្រសិនបើដំណើរការចាក់វ៉ាក់សាំងអាចគ្រប់គ្រងបាន នោះប្រក្រតីភាពនឹងវិលមកវិញ ហើយដំណើរនឹងចាប់ផ្តើមធម្មតា។
លោកឧកញ៉ាបានបន្ថែមថា កម្ពុជានៅតែមិនអាចមើលរំលងទីផ្សារចិនបានទេ តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា និងកិច្ចព្រមព្រៀងសេរីជាមួយបណ្តាប្រទេសដទៃទៀត ដូចជា កូរ៉េ តៃវ៉ាន់ ជប៉ុន ជាដើម យើងនឹងអាចដោះស្រាយបញ្ហានេះបាន។
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ៖
« យើងពិតជាអាចធ្វើបាន ព្រោះការនាំកសិផលទៅចិនជាទីផ្សារសំខាន់របស់យើង ហើយយើងក៏បានស្វាគមន៍ការបើកការិយាល័យកសិកម្មអាមេរិកនៅកម្ពុជា ដែលនឹងអាចនាំផលិតផលកសិកម្មទៅកាន់ទីផ្សារធំៗនៃប្រទេសទាំងពីរបាន»
សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២១ បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១០៤ ២២២តោន (ថយចុះចំនួន ៥៧ ៣៩២ តោន ស្មើនឹង -៣៥,៥១%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២០៣ ២៧៩ តោន (កើនឡើងចំនួន ៣១ ៣៨៣ តោន ស្មើនឹង ១៨,២៦%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៤១ ៤៧៦ តោន(ថយចុះចំនួន ២៥ ៩៥៧ តោន ស្មើនឹង -៣៨,៤៩%) និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៦១ ៧២១ តោន (ថយចុះចំនួន ២៦ ១១១តោន ស្មើនឹង -២៩,៧៣%)៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































