AMS Economyសម្ភារៈចម្លាក់ស្ពាន់របស់អ្នកស្រុកពញាឮ ខេត្តកណ្តាល នៅតែបន្តមានតម្រូវការទីផ្សារមិនសាបសូន្យ
គ្រឿងចម្លាក់ស្ពាន់ដែលកំពុងមានតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ភាគច្រើនត្រូវបានគេផលិតឡើងក្នុងរូបភាពជាសម្ភារៈប្រើប្រាស់ និងគ្រឿងដាក់តាំងលម្អនៅតាមលំនៅដ្ឋាន ភូមិគ្រឹះធំៗ សណ្ឋាគារនានាជាដើម ក្រោមការរចនាម៉ូដ និងរូបភាពបង្ហាញពីសិល្បៈផ្សេងៗគ្នាយ៉ាងល្អវិចិត្រដែលធ្វើឡើងដោយដៃ ហើយភាគច្រើនជាសមិទ្ធផលរបស់អ្នកស្រុកពញាឮ ខេត្តកណ្តាល។
អ្នកស្រី ឈឺន ពុទ្ធារី ម្ចាស់ហាង ម៉ាដាមច្នៃ លក់វត្ថុអនុស្សាវរីយ៍ និងសម្ភារៈចម្លាក់ស្ពាន់ជាច្រើនប្រភេទបានមានប្រសាសន៍ប្រាប់AMSថា រាល់សម្ភារៈប្រើប្រាស់ និងវត្ថុសម្រាប់ដាក់តាំងលម្អដែលផលិតពីស្ពានទាំងអស់នេះគឺសុទ្ធតែមានចំណុចពិសេសតាមរយៈការបង្ហាញដោយរូបចម្លាក់ផ្សេងៗគ្នាយ៉ាងរស់រវើកនៅផ្នែកខាងក្រៅដែលធ្វើឡើងដោយដៃយ៉ាងល្អស្អាតវិចិត្រពីអ្នកជំនាញ មានបទពិសោធន៍ក្នុងការផលិតជាច្រើនឆ្នាំនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល។
អ្នកស្រី ពុទ្ធារី បានបញ្ជាក់ថា ៖
“អាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ និងសម្ភារៈប្រើប្រាស់ចម្លាក់ស្ពាន់នេះ ខ្ញុំទើបតែចាប់ផ្តើមនៅក្នុងអំឡុងឆ្នាំ2020កន្លងទៅជាមួយនឹងដើមទុនជាង1ម៉ឺនដុល្លារ។ ការបង្កើតនេះគឺដោយសារតែខ្ញុំមានចិត្តស្រឡាញ់ទៅលើសិល្បៈចម្លាក់ទាំងអស់នេះ និងមានគ្រួសារជាអ្នកមានជំនាញផ្នែកសិល្បៈចម្លាក់នេះស្រាប់។ ខ្ញុំមើលឃើញពីក្បាច់ចម្លាក់ដ៏រស់រវើកយ៉ាងសម្បូរបែប ខ្ញុំមើលឃើញពីជីវិតដែលគេរស់នៅក្នុងជំនាន់មុនៗតាមរយៈក្បាច់អស់ទាំងហ្នឹង ហើយក្ដីស្រឡាញ់ និងចូលចិត្តទាំអស់នេះបានក្លាយជាកម្លាំងចិត្តជួយជំរុញឱ្យខ្ញុំបង្កើតអាជីវកម្មមួយនេះឡើង។ ខ្ញុំសង្ឃឹមថាអ្នកដទៃក៏អាចមើលឃើញពីស្នាដៃខ្មែរ វប្បធម៌ខ្មែរដែលបន្សល់ទុកតាំងពីបរមបុរាណមកដូចខ្ញុំដែរ”

ផលិតផលចម្លាក់ស្ពាន់នៅក្នុងហាង ម៉ាដាមច្នៃ មានច្រើនប្រភេទដូចជា គ្រឿងតុបតែង គ្រឿងសក្ការៈ សម្ភារប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ ថូ ក្អម ផ្តិល និងកាបូបជាដើម។ ការផលិតសម្ភារធ្វើអំពីស្ពាន់នេះពុំមែនជារឿងងាស្រួលនោះទេដោយគេត្រូវធ្វើវាជាច្រើនដំណាក់កាល។ តួយ៉ាងដូចជា ផ្ទិលស្ពាន មុនពេលទទួលផលិតផលសម្រេច គេត្រូវវង់ស្ពាន់សន្លឹកឱ្យមានរាងស្រដៀងគ្នាទៅនឹងក្អម (ទំហំធំ ឬតូច អាស្រ័យតាមការចង់បាន) ដោយគេត្រូវធ្វើម្ដងមួយចំហៀង និងមានផ្នែកខាងលើ ផ្នែកខាងក្រោម រួចហើយយកមកផ្គុំគ្នា។ ជំហានបន្ទាប់ គេត្រូវយកវាទៅចាក់ជ័របំពេញ ហើយធ្វើការឆ្លាក់ជាក្បាច់ផ្សេងៗគ្នាតាមសិល្បៈនីមួយៗ។ លុះឆ្លាក់រួចហើយ គេត្រូវយកទៅដុតដំដៅយកជ័រនោះចេញវិញ ហើយលាងសម្អាត។ រយៈពេលនៃការផលិតយូរ ឬឆាប់គឺអាស្រ័យលើទំហំ និងក្បូរក្បាច់រចនានៅលើតួវត្ថុនីមួយៗ បើវត្ថុតូចត្រូវប្រើរយៈពេលប្រមាណ4ថ្ងៃអាចរួចរាល់ ប៉ុន្តែបើវត្ថុតាំងដែលមានទំហំធំអាចចំណាយពេលយូររហូតដល់ទៅរាប់ខែក្នុងការផលិតក៏មាន។
ដោយឡែកចំពោះការគ្រប់គ្រងចំណាយម្ចាស់អាជីវកម្មរូបនេះបានរៀបរាប់ថា ៖«ទាក់ទងនឹងការគ្រប់គ្រងចំណាយ គឺយើងគិតទៅលើរបស់ដែលយើងចាំបាច់មុនថាតើយើងចង់បានអីមុនគេ ឧទាហរណ៍ដូចខ្ញុំត្រូវកម្ម៉ង់ឥវ៉ាន់មួយ ខ្ញុំគិតថាខ្ញុំដាក់ប៉ុន្មានត្រឹមតែ30ភាគរយ នៃតម្លៃសរុបរបស់វត្ថុដែលត្រូវបានកុម្ម៉ង់ ដើម្បីកុំឱ្យយើងចាយដើមទុនទៅទុកមុននៅនឹងគេ ចឹងយើងត្រូវទុកមួយចំណែកសិន រូចរាល់ពេលណាចាំយើងបញ្ចប់។ ចឹងពេលហ្នឹងយើងអត់អស់លុយពីដៃទេ យើងអាចយកលុយមួយកញ្ចប់ទៀតបង្វិលទៅធ្វើអីផ្សេងបាន»។
ចំណែករឿងទីផ្សារវិញអ្នកស្រីជឿថាវានឹងអាចមានទីផ្សារកាន់តែទូលំទូលាយដោយសារគ្រឿងចម្លាក់ស្ពាន់ភាគច្រើនជាប្រភេទសម្ភារៈតុបតែងលម្អនៅក្នុងលំនៅដ្ឋាន តែបើយើងប្រើគំនិតច្នៃប្រឌិតបន្ថែមទាក់ទងទៅនឹងាការផលិតនូវរបស់ផ្សេងៗ ហើយមានតម្លៃសមរម្យនោះអតិថិជននឹងអាចជួយគាំទ្រ។
ជាមួយនឹងកិច្ចដំណើរការអាជីវកម្មអាជីវកម្មលក់សម្ភារៈប្រើប្រាស់ និងតាំងលម្អចម្លាក់ប្រាក់ស្ពាន់ខាងលើនេះ អ្នកស្រីក៏បានបង្ហាញក្ដីបារម្ភផងដែរ ទៅលើបញ្ហានៃភាពប្រឈមមួយចំនួននៅលើទីផ្សារដែលមានភាពប្រកួតប្រជែងគ្នានាពេលបច្ចុប្បន្នផងដែរ ហើយអ្វីដែលកាន់តែសំខាន់ជាងនេះគឺ បញ្ហាធនធានមនុស្សដោយសារអ្នកចេះជំនាញចម្លាក់ភាគច្រើនសុទ្ធតែមានវ័យចំណាស់ ដែលមិនយូរឆ្នាំទៀតនោះទេពួកគេនឹងថមថយកម្លាំង ហើយក្មេងជំនាន់ក្រោយមិនសូវមានអ្នកចាប់អារម្មណ៍ចង់ហាត់រៀនជំនាញនេះនោះទេ ដូច្នេះវាអាចនឹងក្លាយជាបញ្ហាកង្វះខាតអ្នកជំនាញនៅក្នុងផ្នែកមួយនេះ។
នៅក្នុងឱកាសនេះ អ្នកស្រី ឈឺន ពុទ្ធារី បានចែករំលែកដល់អ្នកដែលចង់បង្កើតអាជីវកម្មដូចជាអ្នកស្រីផងដែរថា គ្រប់ការប្រកបអាជីវកម្មទាំងអស់ ការសិក្សាលម្អិតទៅលើតម្រូវការទីផ្សារពិតប្រាកដគឺជារឿងចាំបាច់បំផុត ដើម្បីអាចផលិត ឬនាំយកផលិតផលដែលជាតម្រូវការចាំបាច់សម្រាប់អតិថិជន រួមជាមួយនឹងការធ្វើពីផែនការអាជីវកម្មផងសម្រាប់អនុវត្តផងដែរ។ ការយកចិត្តទុកដាក់ទៅលើការពង្រឹងគុណភាព សោភ័ណភាព និងសេវាកម្ម ក៏ជាចំណុចមួយយ៉ាងសំខាន់ក្នុងផ្តល់ទំនុកចិត្តដល់អតិថិជន ព្រោះនៅពេលអតិថិជនមានទំនុកចិត្ត នោះទីផ្សាររបស់អ្នកនឹងបើកកាន់តែទូលាយ។ បន្ថែមពីនេះ អ្នកក៏ត្រូវចេះពីរបៀបនៃការគ្រប់គ្រងទៅលើហិរញ្ញវត្ថុក្នុងប្រតិបត្តិការប្រចាំថ្ងៃរវាងចំណូល និងចំណាយឱ្យបានច្បាស់លាស់ផងដែរ ជៀសវាងការចំណាយខុសខ្ទង់ដែលអាចធ្វើឱ្យអាជីវកម្មរបស់អ្នកប្រឈមទៅនឹងការខាតបង់៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលខាតបង់ប្រាក់ចំណូលជាង ៣០០លានដុល្លារហើយ ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/09/2026
ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល
មេដឹកនាំប៊ុលហ្គារី ៖ អឺរ៉ុបអាចរស់បានដោយគ្មានរុស្ស៊ី គ្រាន់តែលំបាកខ្លាំងបើធ្វើសត្រូវជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/09/2026
បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី
អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ
[ads-global layout_id=6 position_id=2 ads_size=2]
កម្មវិធីពិសេសរបស់ AMS ECONOMY

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដ...

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី

ចិនគ្រោងនឹងបញ្ចេញថវិកាប្រមាណ ៣៦០ ពាន់លានយន់ ឬស្មើប្រមាណ ៥៤ ពាន់លានដុល្លារ ដើម្បីចាក់បញ្ចូលទៅក្នុងវិស័យហិរញ្ញវត្ថុរបស់ខ្លួន...

ការសិក្សាស្រាវជ្រាវលើកដំបូងនៅកម្ពុជា ស្តីពី «សហគមន៍កសិកម្មទំនើប» បានបង្ហាញថា កសិករដែលចូលរួមក្នុងសហគមន៍ប្រភេទនេះទទួលបានល...

ចាប់ផ្តើមពីអាជីវកម្មគ្រួសារកាលពីឆ្នាំ២០១៦ សិប្បកម្មកែច្នៃសាច់ស្រស់ក្នុងស្រុក «ជីលីណា» (Chilyna) បានវិវត្តខ្លួនក្លាយជាសិប្...

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ
កម្មវិធីពិសេសរបស់ AMS ECONOMY























































