AMS Economyឌីជីថលូបនីយកម្ម បានក្លាយជាកាតាលីកដ៏សំខាន់នៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ស្ថិតនៅក្នុងសម័យកាលនៃការវិវឌ្ឍផ្នែកបច្ចេកវិទ្យា និងការកើនឡើងនៃតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឌីជីថលូបនីយកម្ម បានក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ហើយចុងក្រោយនេះវិបត្តិជំងឺកូវីដ-១៩ បានក្លាយទៅជាកាតាលីករុញដោលឱ្យការប្រើប្រាស់បច្ចេកវិទ្យាជាដំណោះស្រាយកាន់តែមានភាពចាំបាច់ និងចំពេលវេលា សំដៅធានាឧត្តមភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ៖
“ឈរលើស្មារតីនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការប្រទាក់ក្រឡាគ្នាជាបន្តបន្ទាប់ ដែលរួមបញ្ចូលការជំរុញឱ្យប្រើប្រាស់ និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យា និងនវានុវត្តន៍ព្រមតាំងការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ដែលនឹងចូលរួមរុញដោលការអភិវឌ្ឍ វិស័យទេសចរណ៍ឱ្យដល់កម្រិតដូចមុនពេលវិបត្តិ និងកាន់តែប្រសើរជាងមុន ទាំងលើទិដ្ឋភាពបរិមាណនិងគុណភាព”

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជធានីភ្នំពេញ និងខេត្តសៀមរាបគឺជាគោលដៅចម្បងបំផុតដែលចាំបាច់ត្រូវស្ដារសកម្មភាពទេសចរណ៍ឡើងវិញ និងគិតគូរអំពីអក្ខរកម្មឌីជីថល ដែលជាធាតុដ៏មានសារៈសំខាន់ ដើម្បីឆ្លើយតបនឹងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ហើយវាក៏ជាគន្លឹះដ៏សំខាន់សម្រាប់កម្ពុជា ទាំងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពីប្រភពទីផ្សារសំខាន់ៗ ឱ្យចូលមកកម្សាន្តកម្ពុជាឡើងវិញ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងដែរថា ដើម្បីឱ្យអ្វីៗអាចដំណើរការទៅមុខបាន ក៏ត្រូវទាមទារការចូលរួមរបស់វិស័យឯកជនផងដែរ ហើយលោករដ្ឋមន្ត្រីក៏ស្នើឱ្យអ្នកក្នុងវិស័យទេសចរណ៍ទាំងអស់ (ទាំងផ្នែករដ្ឋ និងឯកជន) ត្រូវចូលរួមអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ចំណែកគ្រឹះស្ថាន និងអ្នកផ្តល់អប់រំបណ្តុះបណ្តាលទាំងអស់ គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឱ្យបានជាប្រចាំ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងវិស័យទេសចរណ៍។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា៤.០ បានគូសបញ្ជាក់ថា «បរិវត្តកម្មឌីជីថល» បានក្លាយជាដំណើរអភិវឌ្ឍន៍រួមមួយសម្រាប់គ្រប់តួអង្គ ទាំងផ្នែករដ្ឋ ផ្នែកឯកជន ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍ដែលយើងត្រូវរួមគ្នាធ្វើដំណើរឆ្លងនេះប្រកបដោយភាពម្ចាស់ការ ដោយបន្តស្វែងយល់ សម្របខ្លួន និងក្តាប់យកកាលានុវត្តភាព ព្រមទាំងដោះស្រាយ បញ្ហាប្រឈមនានាជាប់ជាប្រចាំ។ ជាក់ស្តែងបច្ចេកវិទ្យា និងអ៊ីនធឺណេត បានជ្រៀតចូលយ៉ាងជ្រៅក្នុងសកម្មភាពសេដ្ឋកិច្ចសង្គម នៅគ្រប់កោសិការគ្រប់ផ្នែក គ្រប់វិស័យនៃជីវភាពរស់នៅប្រចាំថ្ងៃដែលធ្វើឲ្យមានការប្រែប្រួលលើកត្តាផលិតកម្ម និងពលកម្មឥរិយាបថនៃការប្រើប្រាស់និងរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ៖
“«អក្ខរកម្មឌីជីថល» បានក្លាយជាតម្រូវការមូលដ្ឋានសម្រាប់ប្រជាជនទូទៅនៅគ្រប់វ័យ ដើម្បីមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឆ្លើយតបនឹងតម្រូវការរៀងៗខ្លួន”
ឯកឧត្តម បានបញ្ជាក់ថាបច្ចេកវិទ្យា បានជំរុញឱ្យមានការផ្លាស់ប្តូររបៀបរបបនៃការរស់នៅ ហើយបានក្លាយជាមូលដ្ខាន នៃការទំនាក់ទំនងការបំពេញការងារ ការសិក្សារៀនសូត្រ និងការធ្វើអាជីវកម្ម ដែលសុទ្ធតែត្រូវការបច្ចេកវិទ្យាដើម្បីផ្ដល់ភាពងាយស្រួលនិងបង្កើនប្រសិទ្ធភាព ។ ជាក់ស្ដែងការប្រែប្រួល បរិបទសង្គម សេដ្ឋកិច្ចបានស្តែងចេញ ជាការប្រែប្រួល ផ្នែកតម្រូវការបុគ្គល គ្រួសារ និងស្ថាប័នដែលតម្រូវឱ្យមានភាពចាំបាច់ក្នុងការស្វែងយល់ពីនិន្នាការវិវត្តន៍ជាប់ជាប្រចាំ ដើម្បីពង្រឹងគុណភាពជីវិត គុណនៃការសិក្សា គុណភាពការងារ និងគុណភាពនៃការធ្វើអាជីវកម្មអាជីវកម្មឱ្យកាន់តែប្រសើរ។
ស្ថិតក្នុងបរិបទនេះ ការចាប់យកបច្ចេកវិទ្យា គឺពិតជាមានភាពចាំបាច់ និងចំពេលវេលាស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលនៅក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីធានាកំណើនរយៈពេលវែងសម្រាប់កម្ពុជាជាមួយនឹងការបន្តជំរុញពិពិធកម្មក្នុងគ្រប់វិស័យអាទិភាពសំដៅបង្កើនភាពប្រកួតប្រជែង និងធានាចីរភាពនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្នឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យក្នុងឆ្នាំ២០៣០ និងឆ្នាំ ២០៥០។
សូមបញ្ជាក់ថាក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៧៤ ម៉ឺននាក់ កើន ៥៦០ %ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ ដោយឡែកខេត្តសៀមរាបទទួលបានភ្ញៀវទេសចរចំនួនប្រមាណ ១ ២៤២ ៨៥៤ នាក់ កើនឡើង៨៩០,១៧ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រមាណ ១២៥ ៥១៩ នាក់ ដែលក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ១ ១៥៩ ០០០ នាក់ កើនឡើង ៧៩៨,៤៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រមាណ ១១៩ ៧៤៣ នាក់ ។ ភ្ញៀវទេសចរ អន្តរជាតិមានចំនួន ៨៣ ៨៥៤ នាក់ កើនឡើង ១៣៥១,៧៧ភាគរយ បើប្រៀបធៀបនឹង រយៈពេល ដូចគ្នា ឆ្នាំ២០២១ មានចំនួន ៥ ៧៧៦ នាក់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និ...

ភ្នំពេញ ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គ...

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ប...

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោ...

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១១ ខែកញ្...

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេ...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤៦គម្រោង ដែលមានដ...

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផលទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY

























































