AMS EconomyElon Musk ប្រកាសបរិច្ចាគ100លានដុល្លារសម្រាប់បច្ចេកវិទ្យាថ្មីដែលអាចលុបបំបាត់កាបូនឌីអុកស៊ីតពីផែនដី
ញូវយ៉ក៖ មហាសេដ្ឋីល្បីបំផុតលើពិភពលោក ដែលជាម្ចាស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla លោក Elon Musk បានប្រកាសបរិច្ចាកប្រាក់រហូតទៅដល់ 100 លានដុល្លារ ដោយមានឈ្មោះថា XPRICE Carbon Removal ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការងារអភិវឌ្ឍន៍វិធីសាស្ត្រទាំងឡាយណាដែលនឹងអាចមានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការកើនឡើងកំដៅរបស់ផែនដីតាមរយៈបច្ចេកវិទ្យាលុបបំបាត់ឧស្ម័នកាបូនឌីអុកស៊ីតឲ្យអស់ចេញពីបរិយាកាស ឬសមុទ្រ។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បត៍ម្សិលមិញនេះ លោក Elon Musk បានលើកឡើងថា ៖ «បច្ចុប្បន្ននេះយើងមានភពផែនដីតែមួយប៉ុណ្ណោះ ទោះបីជាស្ថិតនៅក្នុងលទ្ធភាពទទួលយកហានិភ័យចេញពីគ្រោះមហន្តរាយដោយធម្មជាតិត្រឹមតែ 0.1 ភាគរយក៏ដោយ តែវាជាភាពប្រឈមនឹងសុវត្ថិភាព ហេតុអ្វីដែលយើងមិនត្រូវអង្គុយរង់ចាំមើលវានោះទេ ព្រោះថាវាគឺជារឿងដ៏គ្រោះថ្នាក់បំផុតសម្រាប់ជីវិតមនុស្ស»។
ចំពោះការបរិច្ចាក ឬជាប្រាក់រង្វាន់ក្នុងការជួយទ្រទ្រង់កិច្ចសិក្សាស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីប្រមាណជា 100លានដុល្លារនេះត្រូវបានលោក Musk ប្រកាសម្តងហើយកាលពីខែមករា ប៉ុន្តែទើបតែលើកយកមកប្រកាសម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែលត្រូវនឹងថ្ងៃបុណ្យសម្រាប់ភពផែនដី ឬ (Earth Day) ដោយបានបញ្ជាក់ពីគោលការណ៍មួយចំនួនដើម្បីអាចទទួលបានកញ្ចប់ប្រាក់នេះ។ ព្រឹត្តិការណ៍នៃការផ្តល់កញ្ចប់ប្រាក់រង្វាន់ដ៏សម្បើមនេះ ជាប្រវត្តិសាស្ត្រនេះស្ថិតនៅក្នុងចន្លោះពេលរហូតទៅដល់4ឆ្នាំ គិតត្រឹមឆ្នាំ2025។
ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតដែលមានចំនួនច្រើនទៅៗជារៀងរាល់ឆ្នាំបានធ្វើឲ្យកត្តាបម្រែបម្រួលអាកាសធាតុក៏កាន់តែអាក្រក់ទៅៗ ហើយតាមរយៈការរលាយផ្ទាំងទឹកកកនៅតំបន់ប៉ូល បានបង្កើតជាព្យុះត្រូពិចកាន់តែសាហាវ ដោយក្នុងនោះក្រុមជំនាញវិទ្យាសាស្ត្របានអះអាងថាភពផែនដីនៅសល់ពេលកំណត់ត្រឹមឆ្នាំ2050 ប៉ុណ្ណោះក្នុងការលុបបំបាត់ឧស្ម័នកាបូនឌីអុកស៊ីតឲ្យអស់ ដើម្បីអាចបញ្ចៀសបញ្ហាវិបត្តិអាកាសធាតុជាសកល។
គួរកត់សម្គាល់ផងដែរថា រហូតមកដល់ពេលនេះពិភពលោកនៅមិនទាន់មានបច្ចេកវិទ្យាណាមួយដែលអាចប្រើប្រាស់ជាកិច្ចការងារមានប្រសិទ្ធភាពខ្លាំងក្នុងការលុបបំបាត់ទាំងស្រុងនៃវិបត្តិកាបូនឌីអុកស៊ីតនៅឡើយ ហើយវាទាមទារឱ្យមានការចំណាយលុយជាមធ្យមប្រហែលជា 300 ដុល្លារអាមេរិកសម្រាប់ការលុបបំបាត់កាបូនឌីអុកស៊ីតក្នុងមួយ metric tonne ខណៈដែលពិភពលោកបច្ចុប្បន្នគិតត្រឹមតែផលប៉ះពាល់ដោយផ្ទះកញ្ចក់ Greenhouse Gases អាចបញ្ចេញកាបូនឌីអុកស៊ីតរហូតទៅដល់ 50 ពាន់លានតោនក្នុងមួយឆ្នាំ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលខាតបង់ប្រាក់ចំណូលជាង ៣០០លានដុល្លារហើយ ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/09/2026
ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល
មេដឹកនាំប៊ុលហ្គារី ៖ អឺរ៉ុបអាចរស់បានដោយគ្មានរុស្ស៊ី គ្រាន់តែលំបាកខ្លាំងបើធ្វើសត្រូវជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/09/2026
បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី
អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ
[ads-global layout_id=6 position_id=2 ads_size=2]
កម្មវិធីពិសេសរបស់ AMS ECONOMY

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដ...

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី

ចិនគ្រោងនឹងបញ្ចេញថវិកាប្រមាណ ៣៦០ ពាន់លានយន់ ឬស្មើប្រមាណ ៥៤ ពាន់លានដុល្លារ ដើម្បីចាក់បញ្ចូលទៅក្នុងវិស័យហិរញ្ញវត្ថុរបស់ខ្លួន...

ការសិក្សាស្រាវជ្រាវលើកដំបូងនៅកម្ពុជា ស្តីពី «សហគមន៍កសិកម្មទំនើប» បានបង្ហាញថា កសិករដែលចូលរួមក្នុងសហគមន៍ប្រភេទនេះទទួលបានល...

ចាប់ផ្តើមពីអាជីវកម្មគ្រួសារកាលពីឆ្នាំ២០១៦ សិប្បកម្មកែច្នៃសាច់ស្រស់ក្នុងស្រុក «ជីលីណា» (Chilyna) បានវិវត្តខ្លួនក្លាយជាសិប្...

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ
កម្មវិធីពិសេសរបស់ AMS ECONOMY




















































