ទន្ទឹមនឹងនេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen មានបំណងពិភាក្សាជាមួយនឹងប្រធានាធិបតីចិន Xi Jinping អំពីគោលនយោបាយចិនដែលកំពុងបង្កការគំរាមកំហែងដល់ឧស្សាហកម្មនៅក្នុងប្លុកអឺរ៉ុប។ លោកស្រីចង់ពិភាក្សាអំពីអតុល្យភាពបច្ចុប្បន្ន ដែលកំពុងកើតឡើងនៅក្នុងពាណិជ្ជកម្មរវាងអឺរ៉ុប និងចិន។
លោកស្រី von der Leyen លើកឡើងថា ជាមួយនឹងការឧបត្ថម្ភធនធំពីរដ្ឋាភិបាល ចិនកំពុងផលិតច្រើនជាងការលក់ ដោយសារតម្រូវការក្នុងស្រុកខ្សោយនាពេលបច្ចុប្បន្ននេះ។ បញ្ហានេះនាំឱ្យទំនិញឧបត្ថម្ភធនរបស់ចិនដូចជារថយន្តអគ្គិសនី EV និងដែក មានការផ្គត់ផ្គង់លើសតម្រូវការដែលធ្វើឱ្យមានការធ្វើពាណិជ្ជកម្មមិនមានភាពយុត្តិធម៌។ ទន្ទឹមនឹងនេះ អឺរ៉ុបមិនអាចទទួលយកការអនុវត្តដែលបង្ខូចទ្រង់ទ្រាយទីផ្សារបែបនេះទេ ដោយសារវាអាចនាំឱ្យមានគំរាមគំហែងដល់ឧស្សាហកម្មនៅអឺរ៉ុប។