AMS Economyព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងការប្រែប្រួលទីផ្សារលក់រាយបែបប្រពៃណី
ទោះបីជាការឆ្លងជំងឺកូវីដនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានចាប់ផ្តើមរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យអារម្មណ៍នៃភាពភ័យខ្លាចក្នុងការឆ្លងជំងឺមានកំណើនក្នុងខេត្តក្រុងមួយចំនួនក្តី ក៏ស្ថានភាពនៃតម្លៃម្ហូបអាហារប្រចាំថ្ងៃរបស់មេផ្ទះមួយចំនួន ពុំមានអ្វីប្រែប្រួលជាដុំកំភួនទេ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះគឺចំនួននៃអ្នកមកកាន់ទីផ្សារមានការថយចុះ ។
បើតាមការសាកសួរទៅកាន់អ្នកលក់រាយតាមទីផ្សារបែបប្រពៃណីក្នុងក្រុងភ្នំពេញមួយចំនួន ពួកគាត់បានបញ្ជាក់ថា កាលដែលអ្នកទិញមិនមកកាន់ទីផ្សារដូចពីមុន មកពីមានព័ត៌មានពីការឆ្លងកូវីដចុងក្រោយនេះមានការកើនឡើង និងមានការបិទនូវកន្លែងមួយចំនួនទៀតជាបន្តបន្ទាប់ ដែលខុសប្លែកពីអ្នកលក់ប្រចាំថ្ងៃនៅតែបន្តការលក់ដូរជាធម្មតា គ្រាន់តែតម្លៃមុខទំនិញខ្លះឡើងថ្លៃបន្តិចបន្តួច ដូចជាតម្លៃ សាច់ជ្រូក សាច់គោតិចតួច និងបន្លែមួយចំនួនទៀត។
ស្ត្រីជាអាជីវករលក់បន្លែម្នាក់នៅផ្សារទួលគោក ឈ្មោះ ស្រីអូន បានប្រាប់ថា៖
“តម្លៃបន្លែបង្ការមួយចំនួន ខ្ញុំមិនបានលក់ឡើងថ្លៃទេ តែសម្រាប់អ្នកលក់ដទៃទៀត អាចលក់ឡើងថ្លៃ ខ្ញុំមិនបានដឹងដែរ។ ខ្ញុំនៅតែលក់ប្រចាំថ្ងៃ ហើយក៏មិនបានឡើងថ្លៃអីទេ អ្នកទិញគេរអ៊ូគ្រប់គ្នាហ្នឹង ថាសាច់មាន់ និងសាច់ជ្រូកឡើងថ្លៃ”

អ្នកនាងបន្តថា ៖
“ពេលដែលមានព័ត៌មានពីការឆ្លងកូវីដមក ក្នុងរយៈពេល3-4ថ្ងៃចុងក្រោយ អ្នកទិញហាក់ដូចជារយាលមកផ្សារ ព្រោះមកពីមូលហេតុភ័យខ្លាច។ សូម្បីតែអ្នកលក់កាហ្វេនៅក្បែរកន្លែងខ្ញុំលក់នេះក៏រអ៊ូបាត់ម៉ូយមិនឃើញមកទិញកាហ្វេដែរ ព្រោះម្នាក់ៗសុទ្ធតែភ័យខ្លាចឆ្លងជំងឺ។ ខ្ញុំក៏ខ្លាចដែរ ប៉ុន្តែបើមិនមកលក់ទេ ខ្លាចគ្មានចំណូលផ្គត់ផ្គង់ការហូបចុកក្នុងគ្រួសារ”
ដោយឡែក អ្នកលក់គុយទាវ ហាងឈ្មោះរ៉ៃ RAI នៅម្តុំផ្សារតាប៉ាងបានប្រាប់ AMS ថា ៖
“សាច់គោមានការឡើងថ្លៃ សាច់ជ្រូកក៏មានការឡើងថ្លៃតិចតួចដែរ ប៉ុន្តែខ្ញុំមិនសូវចាប់អារម្មណ៍ទេ ព្រោះខ្ញុំគិតថាប្រហែលជាអាចឡើងមួយរយៈប៉ុណ្ណោះ ហើយអាចនឹងចុះថ្លៃទៅវិញ ពេលកូវីដស្ងប់ស្ងាត់បន្តិច។ ខ្ញុំគ្រាន់តែច្នៃសាច់ ទៅជាចានពិសេសសម្រាប់អតិថិជន ដែលមកហូបប៉ុណ្ណោះ ។ ខ្ញុំសង្ឃឹមថាស្ថានការណ៍នេះនឹងស្ងប់ស្ងាត់បាត់ទៅវិញក្នុងរយៈពេលឆាប់ៗ បើមិនដូច្នោះទេ ស្ថានភាពសេដ្ឋកិច្ចនឹងជួបភាពលំបាកកាន់តែខ្លាំងជាមិនខាន”
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានី បានប្រាប់ AMS ថា សម្រាប់ទីផ្សារនៅក្នុងរាជធានី ក្នុងស្ថានភាពកូវីដ យើងប្រាកដជាដឹងថាមានការថមថយខ្លះនៃចំនួនអ្នកមកកាន់ទីផ្សារ និងអ្នកលក់ដែលជាអាជីវករ ដោយសារពួកគាត់គិតគូរពីសុវត្ថិភាព។
លោកបានបន្តថា ៖
“ប្រសិនណាគាត់គិតថា មិនមានអ្វីចាំបាច់ទេ គាត់មិនចេញពីផ្ទះទេ។ សម្រាប់អ្នកមកកាន់ទីផ្សារ មួយចំនួនពេលគាត់មកផ្សារម្តងៗ គឺគាត់ទិញទុកសម្រាប់ច្រើនថ្ងៃ ជៀសវាងការឡើងផ្សាររាល់ថ្ងៃ។ ចំពោះវិធានការការពារកូវីដនៅតែបន្ត (ការអនុវត្តបានធ្វើតាំងពីចាប់ផ្តើមកូវីដមក) គណៈកម្មការផ្សារបានអនុវត្តនូវវិធានការជាច្រើនដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-19″។
វិធានការសំខាន់ៗ និងចាំបាច់ធ្វើនៅតាមទីប្រជុំ និងតាមទីផ្សាររួមមានដូចជា ការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារក្នុង១ខែម្តង ដាក់អាកុល លាងដៃ រក្សាគម្លាតសុវត្ថិភាពឱ្យបងប្អូនប្រជាពលរដ្ឋ អាជីវករពាក់ម៉ាស់ឱ្យបានគ្រប់គ្នា ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ StopCovid នៅតាមគោលដៅ នៅតាមច្រកសំខាន់ៗនៃផ្សារទាំងអស់ ព្រោះជាបណ្តុំនៃការចរាចរនៃប្រជាពលរដ្ឋប្រចាំថ្ងៃ ។ សំខាន់នោះយើងមិនទាន់មានគោលការណ៍ណែនាំពីរាជរដ្ឋាភិបាលឱ្យបិទទីផ្សារនោះទេ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
[ads-global layout_id=6 position_id=2 ads_size=2]
កម្មវិធីពិសេសរបស់ AMS ECONOMY

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...
កម្មវិធីពិសេសរបស់ AMS ECONOMY





















































