AMS Economyអគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកជាថ្មីដល់ម្ចាស់អចលនទ្រព្យដែលមានកាតព្វកិច្ចបង់ពន្ធ
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី8 ខែមិថុនា ឆ្នាំ2021 នេះ បានក្រើនរំលឹកដល់អ្នកជាប់ពន្ធលើអចលនទ្រព្យឲ្យរួសរាន់ចូលរួមបង់ពន្ធជូនអគ្គនាយកដ្ឋានពន្ធដារឲ្យបានមុនកាលកំណត់ ខណៈដែលមានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចការបង់ពន្ធលើអចលនទ្រព្យនៅឡើយ។
អគ្គនាយកដ្ឋានពន្ធដារ ដែលជាស្ថាប័នសំខាន់ក្នុងការប្រមូលចំណូលផ្ទៃក្នុងបានបញ្ជាក់ឱ្យដឹងពីការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ2021នេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី30 ខែកញ្ញា ឆ្នាំ2021ខាងមុខនេះ។ ដូច្នេះអ្នកដែលមានចលនទ្រព្យនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមេត្តារួសរាន់ចូលប្រកាស និងបង់ពន្ធឱ្យបានទាន់ពេលវេលា ជៀសវាងទទួលរងនូវការផាកពិន័យ។
ពាក់ព័ន្ធនឹងបញ្ហាបង់ពន្ធមុនកាលកំណត់នេះ លោក សន សៀប ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន KEY Real Estate បានប្រាប់ AMS ថា កាតព្វកិច្ចរបស់ម្ចាស់អចលនទ្រព្យគឺត្រូវតែបង់ពន្ធជូនរដ្ឋ ហើយការក្រើនរំលឹករបស់អគ្គនាយកដ្ឋានពន្ធដារដែលរំលឹកដល់អ្នកជាប់ពន្ធលើអចនទ្រព្យឱ្យរួសរាន់ចូលរួមបង់ពន្ធមុនការកំណត់ទៅកាន់អគ្គនាយកពន្ធដារនេះ ក៏មិនប៉ះពាល់អ្វីទៅលើវិស័យអចនទ្រព្យទាំងមូលនោះដែរ។

“ធម្មតាជាកាតព្វកិច្ចបង់ពន្ធគឺត្រូវតែមាន និងត្រូវតែអនុវត្ត ហើយយើងមានកាតព្វកិច្ចក្នុងការបង់ពន្ធនេះ គ្រាន់តែថាបង់មុន ឬក្រោយតែប៉ុណ្ណោះ។ ជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំគិតថា រដ្ឋបានប្រកាសឲ្យមានការបង់ពន្ធឲ្យបានមុនពេលកំណត់ ដូច្នេះបើអ្នកមានលុយគួរទៅបង់ឲ្យបានរួចរាល់ក៏ជារឿងល្អ ប៉ុន្តែបើអ្នកខ្លះនៅត្រូវការលុយប្រើប្រាស់ ឬបង្វិលនៅក្នុងអាជីវកម្មផ្សេងក៏កុំទាន់បង់ ព្រោះវានៅសល់ពេលប្រមាណ2ខែទៀតទើបផុតកាលកំណត់។ ដូច្នេះបើអាចគួរយកទៅប្រើប្រាស់ដើម្បីទទួលបានប្រយោជន៍បន្ថែមក៏ជារឿងល្អ”
លោក សន សៀប បានមានប្រសាសន៍ថា
ពន្ធអចលនទ្រព្យគឺត្រូវធ្វើឡើងចំពោះអចលនទ្រព្យទាំងឡាយណាដែលមានតម្លៃលើសពី100លានរៀលឡើងទៅ ។ ពន្ធនេះ ជាប្រភេទពន្ធផ្ទាល់ដែលតម្រូវឱ្យអ្នកជាប់ពន្ធ ជាកម្មសិទ្ធករ ឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ចុងក្រោយមកចុះបញ្ជីអចលនទ្រព្យ ដែលអចលនទ្រព្យមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដោយត្រូវធ្វើការប្រកាសបង់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី30 ខែកញ្ញាជារៀងរាល់ឆ្នាំ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































