AMS Economyទស្សនៈ ៖ បន្តិចម្តងៗសិង្ហបុរីនឹងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មនាំមុខគេរបស់ពិភពលោក
បច្ចេកវិទ្យា៖ ប៉ុន្មានទសវត្សចុងក្រោយនេះ សិង្ហបុរីបានក្លាយទៅជាប្រទេសដែលនាំមុខគេបំផុតធៀបទៅនឹងបណ្តាប្រទេសជិតខាងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទៅលើគ្រប់វិស័យ ជាពិសេសបច្ចេកវិទ្យាឧស្សាហកម្ម និងសកលភាវូបនីយកម្ម លើកលែងតែកសិកម្មមួយមុខតែប៉ុណ្ណោះ ។
មហិច្ឆិតារបស់រដ្ឋាភិបាលសិង្ហបុរីព្រមទាំងធនធានមនុស្សដល់កម្រិតកំពូលដែលអាចធៀបទៅនឹងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននៅអឺរ៉ុបផង ប្រទេសសិង្ហបុរីបានទទួលទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់ប្រទេសជាដៃគូទាំងនៅក្នុងតំបន់ និងសកលលោកផងដែរ ហើយគេសង្កេតឃើញថារដ្ឋាភិបាលរបស់សិង្ហបុរីក៏កំពុងតែបន្ថែមល្បឿនរបស់ខ្លួនទៅលើកិច្ចការងារទាំងនេះដែរ។

បូករួមទាំងសក្តានុពលជាច្រើនទៀត សិង្ហបុរីត្រូវបានក្រុមអ្នកជំនាញវិភាគជាច្រើននាំគ្នាព្យាករណ៍ថានឹងអាចក្លាយទៅជាប្រទេសមួយដែលនាំមុខគេមិនត្រឹមតែក្នុងតំបន់នោះទេ ប៉ុន្តែទាំងនៅក្នុងចំណោមប្រទេសទាំងឡាយលើសកលលោកផងដែរចំពោះវិស័យឧស្សាហកម្ម ហើយមិនយូរនោះទេ សិង្ហបុរីនឹងក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មនាំមុខគេជាមិនខានដោយផ្អែកទៅលើភស្តុតាង៤ខាងក្រោមនេះ ៖
១.ទស្សនៈវិស័យដ៏វែងឆ្ងាយរបស់រដ្ឋាភិបាល ៖ ជាឧទាហរណ៍ស្រាប់ នៅក្នុងប្រវតិ្តនៃកិច្ចការងារផែនការនយោបាយជាតិរបស់សិង្ហបុរី រដ្ឋាភិបាលមួយនេះបានបង្កើតគណកម្មការរៀបចំកិច្ចការងារ និងអភិវឌ្ឍលំនៅដ្ឋាន ឬ HDB (Housing and Development Board) តាំងតែពីឆ្នាំ១៩៦០មកម្ល៉េះ ដែលគោលនយោបាយនេះមានគោលបំណងសំខាន់គឺត្រូវតែធ្វើឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីបន្ទាត់ក្រីក្រគ្រប់គ្នាទាំងអស់ និងមានផ្ទះដោយខ្លួនឯងគ្រប់គ្នាផងដែរ។
មិនខុសទៅនឹងកិច្ចការងារមួយនេះទេ សិង្ហបុរី ក៏បានរៀបចំកិច្ចការងារទៅជាវប្បធម៌មួយដែលមិនអាចចោលបាននូវផែនការរបស់រដ្ឋាភិបាលទាំងឡាយផ្សេងទៀត ហើយក្នុងនោះក៏មានផែនការដ៏ធំមួយសម្រាប់កិច្ចការងារផលិតកម្មសម្រាប់រយៈពេល១០ឆ្នាំផងដែរ ដោយអាចធ្វើការផ្គត់ផ្គង់មានបូករួមទាំងទៅលើវិស័យផលិតឱសថ វិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុ Fintech ព្រមទាំងបច្ចេកវិទ្យាជិវៈវិទ្យា BioTechnology ផងដែរ
២.សកម្មផលិតកម្មកម្រិតពិភពលោករួមបញ្ជូលជាមួយនឹងប្រព័ន្ធអេកូឡូស៊ី ៖ បច្ចេកវិទ្យាអនាគតជាមួយនឹងប្រព័ន្ធអេកូឡូស៊ីបានក្លាយទៅជាវត្ថុបំណងសំខាន់បំផុតនៅពេលបច្ចុប្បន្ននេះពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ធំៗលើលោកហើយយើងអាចមើលឃើញថា សិង្ហបុរី គឺជាទីតាំងដែលផ្តល់ទំនុកចិត្តបំផុតសម្រាប់កិច្ចការងារនេះ ដោយមិនត្រឹមតែជាប្រទេសធំបំផុតទី៣នាំចេញផលិតផលបច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោកនោះទេ សិង្ហបុរី ក៏ជាប្រទេសដែលផលិតឱសថចំនួន៤ក្នុងចំណោមឱសថចែកចាយច្រើនបំផុតទាំង១០របស់សកលលោកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនធំៗជាច្រើនទៀត ដូចជា Micron, Shell និង Merck បានជ្រើសយកប្រទេសសិង្ហបុរីធ្វើជាទីកន្លែងសម្រាប់ទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលសម្រាប់មន្ទីរពិសោធន៍ និងស្រាវជ្រាវអភិវឌ្ឍន៍ ក៏ដូចជាទីកន្លែងសម្រាប់គ្រប់គ្រងសង្វាក់ផលិតកម្មផងដែរ។
៣. ប្រទេសសំបូរដោយធនធានមនុស្សមានជំនាញខ្លាំងៗ ៖ ខណៈដែលប្រទេសចិន និងប្រទេសក្នុងតំបន់ជាច្រើននៅអាស៊ីអាគ្នេយ៍នៅតែប្រើប្រាស់កម្លាំងផ្អែកសំខាន់ទៅលើធនធានមនុស្សសុទ្ធសាធនោះ សម្រាប់តែ សិង្ហបុរី កំពុងឆ្ពោះទៅមុខមុនគេជាមួយនឹងកម្លាំងពលកម្មថ្មីស្របតាមបច្ចេកវិទ្យា និងសម័យបច្ចេកវិទ្យាឧស្សាហកម្ម 4.0 ដោយមានបន្ថែមទាំងម៉ាស៊ីន រ៉ូបូត ផងដែរ។
បច្ចុប្បន្ន សិង្ហបុរី ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី៣នៃក្រុមប្រទេសដែលប្រើប្រាស់ធនធានប្រកបដោយភាពវ៉ៃឆ្លាតបំផុត The Global Talent Competitive Index ហើយក៏ដោយសារគោលនយោបាយ ជាយុទ្ធសាស្ត្រធំៗចំនួន២ដែលកំពុងអនុវត្ត គឺទី១ការវិនិយោគទៅលើជំនាញរបស់ធនធានមនុស្ស ហើយទី២គឺជាការវិនិយោគដ៏ច្រើនទៅលើបច្ចេកវិទ្យារ៉ូបូត។
៤.បង្កើតវប្បធម៌នៃគំនិតច្នៃប្រឌិត ៖ ចំណុចចុងក្រោយនេះគឺ សិង្ហបុរី កំពុង និងនៅតែបន្តភាពរឹងម៉ាំរបស់ខ្លួនទាំងកេរ្ត៍ឈ្មោះទៅលើកម្លាំងដ៏ខ្លាំងក្លាពាក់ព័ន្ធទៅនឹងកិច្ចការងារច្នៃប្រឌិត ដែលកំពុងមានឈ្មោះជាប្រទេសជាប់ចំណាត់ថ្នាក់លេខរៀងទី៣របស់ Bloomberg ដែលជាប្រទេសមានសកម្មភាពច្នៃប្រឌិតខ្លាំងក្លាជាងគេបំផុត៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































