AMS Economyគម្រោង Harvest III នឹងជួយបង្កើនទុនវិនិយោគ ១៥៣ លានដុល្លារដល់ផ្នែកឯកជនក្នុងវិស័យកសិកម្ម
ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken ក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំពាក់ព័ន្ធអាស៊ាននៅកម្ពុជា បានប្រកាសពីគម្រោងថ្មីមួយ ដែលមានទឹកប្រាក់ ២៥ លានដុល្លារ គឺ «គម្រោងកម្ពុជាហាវែស III» ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។

គម្រោងកម្ពុជាហាវែស III(Harvest III) ក្រោមជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិក USAID មានរយៈពេល ៥ ឆ្នាំត្រូវរំពឹងថានឹងជួយបង្កើនទុនវិនិយោគ ១៥៣ លានដុល្លារដុល្លារដល់ផ្នែកឯកជន ហិរញ្ញប្បទានទាក់ទងទៅនឹងកសិកម្ម និងការលក់ផលិតផលកសិកម្ម ព្រមទាំងអាចបង្កើតការងារបាន ៣ ២០០ កន្លែង។
Harvest III នឹងធ្វើការជាមួយអ្នកផលិត និងសមាគមអ្នកផលិត កសិពាណិជ្ជកម្ម អ្នកផ្តល់សេវាកម្ម និងបច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងអ្នកវិនិយោគ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និង ចាប់យកឱកាសទីផ្សារសម្រាប់កសិករ ។ គម្រោងនេះមានរយៈពេល ៥ ឆ្នាំ គ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID ដែលបានរំពឹងថានឹងជួយផ្នែកឯកជនឱ្យបង្កើនទុនវិនិយោគប្រមាណ ៣៨ លានដុល្លារ ទុនសម្រាប់ហិរញ្ញប្បទានទាក់ទងនឹងវិស័យកសិកម្ម ១៥ លានដុល្លារ និងការលក់នៅតាមកសិដ្ឋាននានា និងផ្នែកឯកជនចំនួន ១០០ លានដុល្លារ។

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបាន លើកឡើងថា កម្ពុជាបាននាំផលិតផលជាច្រើនទៅកាន់សហរដ្ឋអាមេរិក និងពិភពលោក ដោយក្នុងចំណោមផលិតផលទាំងនោះ គ្រាប់ស្វាយចន្ទីកម្ពុជាត្រូវបានគេទទួលស្គាល់ថា ពិតជាមានគុណភាពល្អ។
លោក Blinken បានមានប្រសាសន៍ថា ៖
“យើង ជឿជាក់លើគម្រោងនេះ ហើយយើងចង់ធ្វើការល្អៗឱ្យបានច្រើនជាមួយគ្នា។ វាពិតជាមានសារៈសំខាន់ដែលយើង ត្រូវពង្រឹងនូវសន្តិសុខស្បៀងពិភពលោក និងដោះស្រាយឬសគល់នៃភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និង ភាពក្រីក្រ”
លោក Blinken បានគូសបញ្ជាក់ថា ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា និងប្រជាជនកម្ពុជាដែលពឹងផ្អែកទៅលើវិស័យកសិកម្មជាប្រភពចំណូលចម្បងរបស់ពួកគេ វិធីសាស្ត្រផលិតកម្មកសិកម្មត្រូវតែធ្វើទំនើបកម្ម។ កម្ពុជាត្រូវតែបង្កើនការប្រកួតប្រជែងរបស់ខ្លួនក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ កែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុ បង្កើនតម្លៃបន្ថែម កាត់បន្ថយការប្រឈមនឹងហានិភ័យអាកាសធាតុ ការកែលម្អគុណភាព និងការប្រកាន់ខ្ជាប់នូវស្តង់ដាសុវត្ថិភាព និងការបង្កើនលទ្ធភាពទទួលបានសេវាកសិកម្ម។
គម្រោងនេះ នឹងកសាងបន្ថែមលើការវិនិយោគដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានធ្វើ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ តាមរយៈការលើកកម្ពស់ឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព ណែនាំនូវបច្ចេកវិទ្យាកសិកម្មវៃឆ្លាតបែបធន់នឹងអាកាសធាតុ និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ ។
កម្មវិធី Feed the Future Cambodia Harvest III ក្នុងរយៈពេល ៥ ឆ្នាំនេះ គឺចាប់ផ្តើមពីខែមេសា ឆ្នាំ ២០២២ ដល់ខែមីនា ឆ្នាំ ២០២៧ នឹងធ្វើការក្នុងភាពជាដៃគូជាមួយផ្នែកឯកជនរាប់រយក្រុមហ៊ុនតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយដៃគូផ្នែកឯកជន។ សូមបញ្ជាក់ថា គម្រោង Harvest នេះបានដំណើរការ ២ ដងមកហើយ ដោយគម្រោងកម្ពុជាហាវែស II ក្រោមជំនួយទីភ្នាក់ងារសហរដ្ឋអាមេរិក USAID ទើបបានបញ្ចប់កាលពីពេលថ្មីៗនេះ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក គម្រោងកម្ពុជាហាវែស II បានជួយផ្នែកឯកជនបង្កើនទុនវិនិយោគប្រមាណ ២៨ លានដុល្លារ បង្កើតការងារបានជាង ២ ៥០០ កន្លែង គាំទ្រដល់ការអភិវឌ្ឍគោលនយោបាយកសិកម្មចំនួន ១៧ និងជួយគាំទ្រអាជីវកម្ម និងអ្នកផលិតក្នុងវិស័យសាកវប្បកម្ម បង្កើនការលក់បានជាង ៧៥ លានដុល្លារ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































