AMS Economyអតិផរណាខ្ពស់ និងការកើនឡើងនៃថ្លៃប្រេង អាចបន្ទុចបង្អាក់នៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកល
ភ្នំពេញ ៖ អត្រានៃអតិផរណាកាន់តែខ្ពស់ ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈដែលកំពុងកើតមានអាចបន្ទុចបង្អាក់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលយ៉ាងប្រាកដ ខណៈដែលថ្នាក់ដឹកនាំនៃប្រទេសនីមួយកំពុងមានការព្រួយបារម្ភជាខ្លាំង។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងជាថ្មីកាលពីពេលថ្មីៗនេះថា សកលលោកទាំងមូល បាន និងកំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភ ខណៈពេលដែលជំងឺកូវីដ-១៩ បានថមថយឥទ្ធិពលបន្តិច ប៉ុន្តែមិនទាន់បានបញ្ចប់កំសួលនៃការរាតត្បាតនៅឡើយ ដែលអាចបន្ទុចបង្អាក់ដល់សន្ទុះនៃការងើបឡើងវិញនៃសង្គមក៏ដូចជាសេដ្ឋកិច្ចសកល។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ចាក់ថា បញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភនោះ គឺការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់នៅគ្រប់ទីកន្លែង ជាពិសេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្ដាលត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តឡើងនៃអតិផរណា ដែលការណ៍នេះអាចនឹងធ្វើឱ្យតម្រូវការសកលធ្លាក់ចុះ។

ប្រសិនបើអត្រានៃអតិផរណាកើនឡើងខ្ពស់ នឹងដាក់សម្ពាធកាន់តែខ្លាំងឡើងមកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ដែលស្ថិតក្នុងកាលៈទេសៈដ៏លំបាក និងពិបាកប៉ាន់ប្រមាណនេះ គឺត្រូវការជាចាំបាច់នូវកិច្ចសហប្រតិបត្តិការ និងការចេះជួយគ្នាទៅវិញទៅមក ជាងពេលណាៗទាំងអស់។ នេះបើតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានលើកឡើង។
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានថ្លែងកាលពីពេលថ្មីៗនេះ ចំពោះមុខសភាពការណ៍ដែលកើតមានបញ្ហាអតិផរណានេះ តម្រូវឱ្យកម្ពុជាត្រៀមខ្លួន និងគ្រប់គ្រងសេដ្ឋកិច្ចឱ្យបានល្អ ជាពិសេសការបែងចែកធនធាន ថវិកា ចាប់ពីពេលនេះរហូតដល់ឆ្នាំក្រោយ ព្រោះមិនដឹងថា តើវិបត្តិទី២នេះ នឹងមានទំហំ ឬជម្រៅផលប៉ះពាល់កម្រិតណានោះទេ ខណៈដែលកម្ពុជាទើបតែឆ្លងផុតពីរលកនៃវិបត្តិជំងឺកូវីដ-១៩ ដោយលំបាក ហើយជំងឺកូវីដ-១៩ នេះទៀតសោត ក៏នៅមិនទាន់ចប់ទាំងស្រុងនៅឡើយ។
ឯកឧត្តមបាបញ្ជាក់ថា ៖
“ដោយសារការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ហើយបងប្អូនប្រជាពលរដ្ឋយើងអាចមានការងារធ្វើ អាចប្រកបអាជីវកម្ម និងមានឱកាសរកប្រាក់ចំណូលបានឡើងវិញក្តី តែនៅពេលអតិផរណាកើនឡើង វានឹងជះឥទ្ធិពលទៅលើជីវភាពរស់នៅរបស់ពួកគាត់ ដោយសារប្រាក់ចំណូលពិត (Real income/real wage) ធ្លាក់ចុះ ដែលធ្វើឱ្យកម្លាំងទិញធ្លាក់ចុះ ជាពិសេសអ្នកដែលមានប្រាក់ចំណូលទាប”
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងអំពីក្តីព្រួយបារម្ភទៅលើបញ្ហាអតិផរណានេះ ដោយកត់សម្គាល់ថា នៅកម្ពុជាមាន២ករណី «ទំនិញឡើងថ្លៃ លុយចុះថោក» ឬ«ទំនិញចុះថោក លុយឡើងថ្លៃ» ។ ប៉ុន្តែបរិបទនៅកម្ពុជាអត្រាប្តូរប្រាក់រៀល(Exchange rate)មិនប្រែប្រួលខ្លាំងពេកទេ ដោយសារធនាគារជាតិបានរៀបចំវិធាន គោលនយោបាយធ្វើឱ្យមានស្ថិរភាពប្រាក់រៀល។
លោកបណ្ឌិតបានពន្យល់ថា ៖
“ទំនិញឡើងថ្លៃទំនិញទូទៅ វាប៉ះពាល់ដល់អ្នកប្រើប្រាស់ ដោយសារអាជីវករខ្លះគាត់ទិញទំនិញលក់បន្ត ប៉ុន្តែគាត់ក៏ជាអ្នកប្រើប្រាស់ដែរ ដោយសារគាត់មិនមែនលក់ទំនិញគ្រប់មុខនោះទេ ហើយការឡើងថ្លៃ ក៏វាមានប្រភព និងបុព្វហេតុវា ដែលធ្វើឱ្យថ្លៃដើមឡើងថ្លៃខ្ពស់នេះ។”
ដូច្នេះ អ្វីជាការផ្តោតសំខាន់ទៅលើការប្រែប្រួលខ្លាំងនៃប្រព័ន្ធផ្គត់ផ្គង់ និងសង្វាក់ផលិតកម្មចំណីអាហាររបស់សកលលោកនឹងនាំឱ្យមានផលប៉ះពាល់សម្រាប់ប្រជាពលរដ្ឋក្នុងពេលដែលអតិផរណាកើនឡើងខ្ពស់ ព្រោះគាត់ត្រូវការទំនិញប្រើប្រាស់ ហើយប្រៀបធៀបនឹងប្រាក់ចំណូលដែលគាត់នៅថេរ (សម្រាប់អ្នកមានចំណូលថេរ និងអ្នកលក់ដូរតិចតួច)នៅពេលគាត់ទិញទំនិញឡើងថ្លៃ រាប់ទាំងអាជីវករគាត់លក់ដំឡើងថ្លៃទំនិញផង ដោយសារមិនសូវមានអ្នកទិញផង ហើយគាត់ទិញមកថ្លៃដើមថ្លៃស្រាប់ទៅហើយ។ នេះបើតាមលោកបណ្ឌិតបានលើកឡើង។
បណ្ឌិត ហុង វណ្ណៈ បានគូសបញ្ជាក់ថា បញ្ហាកូវីដបានធ្វើរាំងស្ទះនៃការផលិតធ្វើឱ្យទំនិញមួយចំនួន ទំនិញសម្រាប់ប្រើប្រាស់របស់ជាពលរដ្ឋ ជួបឧបសគ្គ ទី១ដោយសារសហគ្រាសផលិតមួយចំនួនគាត់ក៏ពិបាកដំណើរការផលិត ទី២ វត្ថុធាតុដើមឡើងថ្លៃ ទី៣ កម្លាំងពលកម្មឡើងថ្លៃ ទី៤ គឺបញ្ហាប្រេងឥន្ទនៈ ដែលបានឡើងថ្លៃ ។ នៅលើសកលលោកកាលណាប្រេងឥន្ធនៈឡើងថ្លៃ គឺនាំឱ្យថ្ងៃដឹកជញ្ជូន ថ្លៃឡូជីស្ទីកភស្តុភាកម្មគកាន់ផ្សេងៗទាំងអស់។ ជារួមថាមពល ឬ ប្រេងឥន្ទនៈឡើងថ្លៃនេះហើយជាចលករសំខាន់ក្នុងការជំរុញឱ្យតម្លៃដើមឡើងថ្លៃ និងនាំឱ្យច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោកមានចលនាឡើងថ្លៃ ។ កាលណាប្រភពទាំងអស់កើតមាន នាំឲ្យទំនិញឡើងថ្លៃគឺជះឥទ្ធិពលដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ។ សរុបមកអតិផរណាវាជំរុញឱ្យប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចសេដ្ឋកិច្ចជាតិទាំងមូលព្រោះចរន្តទំនិញឡើងថ្លៃដែលបានមកពីថ្លៃដើមឡើងថ្លៃ ធ្វើឱ្យការប្រើប្រាស់ និងការផលិតមានបញ្ហានាំឱ្យកើតមានការលំបាកតៗគ្នាធ្វើឱ្យសេដ្ឋកិច្ចរបស់សង្គម នឹងមានបញ្ហាជាប់គាំងនៅពេលណាដែលអតិផរណាបានកើតឡើង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlain...

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយ...

គ្រាប់ស្វាយចន្ទី និងម្រេចកំពត ជំរុញទៅកាន់ទីផ្សារអ៉ឺរ៉ុប

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារ...

ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































