AMS Economyក្តាមសេះ ស្ថិតក្នុងគម្រោងអភិរក្សជាធនធានជលផលដ៏មានសារសំខាន់
ក្តាមសេះ បានក្លាយជាធនធានជលផលដ៏មានសារសំខាន់សម្រាប់អ្នកនេសាទតំបន់ឆ្នេរ ជាពិសេសក្តាមសេះក្នុងខេត្តកែបមានឱជារសឆ្ងាញ់។ ហេតុដូច្នេះហើយទើបរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជំនួយមូលនិធិអង្គការធំៗចំនួន2 ដើម្បីអភិវឌ្ឍធនធាន និងអភិរក្សក្តាមសេះដ៏ពិសេស និងកម្ររបស់កម្ពុជា។
នៅក្នុងការអភិវឌ្ឍគម្រោងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើត និងគ្រប់គ្រងដែនជម្រកសុវត្ថិភាពក្នុងខេត្តកែប ក្នុងគោលបំណងបង្កើនផលស្តុកក្ដាមសេះ និងធនធានជលផលដទៃទៀត ដោយមានការគាំទ្រពីអាជ្ញាធរខេត្តកែប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានចេញប្រកាសដាក់តំបន់កោះពោធិ៍ក្នុងខេត្តកែបជាដែនជម្រកសុវត្ថិភាពជលផលក្តាមសេះ ដោយហាមឃាត់ការធ្វើនេសាទក្តាមសេះក្នុងតំបន់នេះចាប់ពីខែឧសភាដល់ខែកក្កដាជារៀងរាល់ឆ្នាំ។
យោងតាមបណ្តាញទំនាក់ទំនងអេឡិចត្រូនិក ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងនេសាទ បានបញ្ជាក់ថា ការអភិវឌ្ឍគម្រោងស្ថិតក្រោមជំនួយថវិកាពីមូលនិធិបរិស្ថានសហប្រជាជាតិ (UNEP/GEF) និងផ្នែកបច្ចេកទសពីមជ្ឈមណ្ឌលអភិវឌ្ឍជលផលអាស៊ីអាគ្នេយិ៍ (SEAFDEC) Southeast Asian Fisheries Development Center។

“ការអភិវឌ្ឍគម្រោងបានកំណត់យកតំបន់កោះពោធិ៍ ខេត្តកែប ជាទីតាំងដ៏សំខាន់មួយដែលប្រភេទក្តាមសេះនេះ តែងតែមកពងកូនក្នុងចន្លោះពីខែឧសភាដល់ខែកក្កដាជារៀងរាល់ឆ្នាំ ដោយសារទីតាំងនេះមានស្មៅសមុទ្រដ៏ស្តុកស្តម្ភ”
ឯកឧត្តម វេង សាខុន បានថ្លែងបញ្ជាក់ថា
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកែប ក៏បានចេញសេចក្តីណែនាំហាមឃាត់អ្នកនេសាទក្តាមសេះនៅក្នុងរដូវដែលក្ដាមសេះមានពងកូនច្រើន គឺចាប់ពីខែឧសភា ដល់ខែកក្កដា។ ក្រោមកិច្ចសហការនិងគាំទ្រពីអាជ្ញាធរខេត្ត រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងដែលមានការចូលរួមពីអង្គភាពពាក់ព័ន្ធក្នុងការពង្រឹងការអនុវត្តច្បាប់ក្នុងរដូវហាមឃាត់ការធ្វើនេសាទក្ដាមសេះ និងអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ព្រមទាំងទម្លាក់ប្រអប់បេតុងបង្កើតជាជម្រកសិប្បនិម្មិត ដើម្បីទប់ស្កាត់ការនេសាទ និងតាមដានការវិវត្តនៃផលស្តុកក្ដាមសេះ និងធនធានជលផលផ្សេងទៀតនៅតំបន់នោះ៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael
ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ត្រូវបានក្រុមប...

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិ...

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum - 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្...

ខេត្តក្រចេះបានដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៦-២០៣០ ដោយកំណត់ទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានគុណភាព ទាក់ទា...

ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្...

តម្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ សប្តាហ៍ ដោយតម្លៃប្រេង Brent ខិតជិត ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់...

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY
























































