AMS Economyការព្យាករណ៍ ៖ ឆ្នាំ២០២២នេះ សហគ្រិនជាស្ត្រីមួយចំនួននៅតែបន្តជួបបញ្ហាប្រឈម
ភ្នំពេញ ៖ បណ្តាអ្នកស្ថិតនៅក្នុងវិស័យឯកជន រួមទាំងមន្ត្រីរដ្ឋាភិបាលផងដែរនោះ បានធ្វើការព្យាករថា នៅក្នុងឆ្នាំ២០២២នេះ សហគ្រិនដែលជាស្ត្រីនៅក្នុងប្រទេសកម្ពុជាអាចបន្តជួបបញ្ហាដដែល ខណៈស្ថានភាពកូវីដ១៩នៅតែបន្តអូសបន្លាយ ស្របពេលចំនួនសហគ្រិនជាស្ត្រី មានចំនួនច្រើនជាងសហគ្រិនជាបុរស។

លោកជំទាវកញ្ញា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានមានប្រសាសន៍តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះថា នៅក្នុងពេលវិបត្តិនៃកូវីដ១៩ សហគ្រិនដែលជាស្ត្រីពិតជាជួបបញ្ហាប្រឈម និងផលពិបាកខ្លាំងជាងសហគ្រិនជាបុរស ជាក់ស្ដែងនៅពេលមានការបិទប្រទេស បិទសាលា ស្ត្រីមានកាតព្វកិច្ចមួយគឺនៅផ្ទះមើលថែកូន បង្ហាត់បង្រៀនកូនតាមអនឡាញជាដើម ដូច្នេះពួកគេមិនអាចនៅមើលដិតដល់ជាមួយនឹងអាជីវកម្មរបស់ពួកគេបាននោះទេ។

លោកស្រីបន្តថា ៖
“មកដល់ពេលនេះ មានបណ្ដាធនាគារ និងមីក្រូហិរញ្ញវត្ថុជាច្រើនបានផ្ដល់ហិរញ្ញប្បទានដល់សហគ្រិនជាស្ត្រី ក៏ប៉ុន្តែអត្រាការប្រាក់នៃឥណទានដែលធនាគារ និងមីក្រូហិរញ្ញវត្ថុ ផ្ដល់ជូនសហគ្រិននៅមានកម្រិតខ្ពស់ ដូច្នេះយើងចង់ស្នើសុំឱ្យធនាគារ និងហិរញ្ញវត្ថុអាចជួយសម្រួលអត្រាការប្រាក់ឱ្យមកនៅកម្រិតទាបបន្តិច ដើម្បីសម្រួលដល់ពួកយើង។ ម្យ៉ាងទៀត បណ្ដាធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនធំក៏ទាមទារឱ្យសហគ្រិនមានទ្រព្យបញ្ចាំមុននឹងទទួលបានឥណទានមកពង្រីកអាជីវកម្ម”
លោកជំទាវឧកញ៉ាបានបន្ថែមឲ្យដឹងថា សហគ្រិនជាស្ត្រីបានដើរតួនាទីសំខាន់ណាស់នៅក្នុងសង្គមកម្ពុជា ជាក់ស្ដែងសហគ្រិនជាស្ត្រីមានចំនួនកាន់តែច្រើន ហើយការផ្ដល់នូវការងារដល់ប្រជាពលរដ្ឋកម្ពុជាក៏មានចំនួនកាន់តែច្រើន ដែលអាចទទួលបានប្រាក់កម្រៃសម្រាប់ចិញ្ចឹមគ្រួសារ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្នការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម (SME) បានក្លាយជាចន្ទល់ និងប្រភពកំណើនសេដ្ឋកិច្ចរយៈពេលវែង និងការបង្កើតការងារ។ នៅក្នុងនោះសម្រាប់ស្រ្តីមានប្រមាណ៦១ភាគរយ ដែលជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញដែលជាអត្រាខ្ពស់មួយសម្រាប់កម្ពុជា។
ឯកឧត្តមបណ្ឌិតបន្តថា ការសិក្សាស្រាវជ្រាវនានាបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់អវិជ្ជមានលើស្រ្តីច្រើនជាងបុរស ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសស្រ្តីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្រ្តីភាគច្រើនមានការងារនៅក្នុងវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងបរិការនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការនានា ដែលបានឆ្លើយតប និងផ្តល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្រ្តី និងក្រុមជនងាយរងគ្រោះ ជាពិសេសតាមរយៈគោលនយោបាយគាំពារសង្គម ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម ការបង្កើនមូលធន ថវិកា (សាច់ប្រាក់ពលកម្ម) ដើម្បីជួយកម្មករ និយោជិតដែលបានព្យួរការងារ កម្មវិធីជំនួយសង្គម ពិសេសជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមជាដើម។ ឯកឧត្តមបន្ថែមថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានក្លាយជាឱកាសមួយសម្រាប់ការផ្តោតលើការអនុវត្តនូវកម្មវិធីគាំពារសង្គមទាំងឡាយដែលជាទ្រនាប់សំណាញ់សុវត្ថិភាព និងដើម្បីកសាងមូលដ្ឋានសង្គម-សេដ្ឋកិច្ចមួយដែលរឹងមាំនាពេលអនាគត។ ក្នុងន័យនេះយើងចាំបាច់ត្រូវបន្តពង្រឹងប្រព័ន្ធ និងវិធានការគាំពារសង្គមប្រកបដោយបរិយាប័ន្ន ដើម្បីពង្រីកវិសាលភាពដល់ក្រុមប្រជាជនផ្សេងៗទៀត ទាំងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ និងការគិតគូរជាសំខាន់ លើការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer
កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០
លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ប៉ះពាល់ដល់ទំនាក់ទំនងជាមួយឥណ្ឌា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/11/2026
ការផ្លាស់ប្តូរបរិយាកាសនយោបាយនៅសហរដ្ឋអាម៉េរិក ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ បានបង្កើតភាពមិនច្បាស់លាស់ក្នុងការដឹកនាំប្រទេស និងអាចជះឥទ្ធិពលដល់ទិសដៅទំនាក់ទំនងការបរទេសជាមួយឥណ្ឌា
រថយន្តអគ្គិសនីឆ្លាតវៃ Chery Q ស៊េរីឆ្នាំ២០២៧ សម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយតម្លៃពិសេស ក្រោម ២ម៉ឺនដុល្លារ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Chery Cambodia បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវរថយន្តអគ្គិសនីជំនាន់ថ្មី Chery Q ស៊េរីឆ្នាំ២០២៧ នៅឯអគារតាំងបង្ហាញសាខាសែនសុខ។ រថយន្តម៉ូដែលថ្មីនេះរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យុវវ័យសម័យថ្មី (Gen Z) ក្រុមគ្រួសារ និងការរស់នៅបែបស៊ីវិល័យក្នុងទីក្រុង។ក្រោមពាក្យស្លោក «Happiness Starts with
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodi...

ភ្នំពេញ ៖ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានបង្ហើបពីផែនការនៃការបង្កើតគណៈកម្មការសម្របសម្រួល និងនាំចូលវត្ថុធាតុដើមចាំបាច់ព...

ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ មិនត្រឹមតែជាព្រឹត្តិការណ៍ការទូតដ៏សំខាន់សម...

ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័...

កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយព្រឹត្តិការណ៍អន្តរជាតិនេ...

ការផ្លាស់ប្តូរបរិយាកាសនយោបាយនៅសហរដ្ឋអាម៉េរិក ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ បានបង្កើតភាពមិនច្បាស់លាស់ក្នុងការដឹកនាំប្រទេស ...

តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រ...

យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយថា តំបន់អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន ៧,១ ទ្រីលានដុល្លារអាម...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































