គម្រោង ធី អាយ អេ ស៊ីធី (TIA City) ត្រូវបានជ្រើសរើសជា «សហគមន៍អភិវឌ្ឍថ្មីប្រចាំឆ្នាំ» (New District of the Year)។ តំបន់នេះកំពុងត្រូវបានអភិវឌ្ឍនៅភាគខាងត្បូងរាជធានីភ្នំពេញ ក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោ និងស្ថិតនៅតាមបណ្តោយផ្លូវសំខាន់ឆ្ពោះទៅកាន់អាកាសយានដ្ឋាននេះ។
កោះពេជ្រ ទទួលបានពានរង្វាន់ជា «គោលដៅព្រឹត្តិការណ៍ និងសហគមន៍ប្រចាំឆ្នាំ» (Event and Community Destination of the Year)។ តំបន់នេះបានវិវត្តពីតំបន់ទីក្រុងថ្មីមួយ ទៅជាទីតាំងសំខាន់មួយក្នុងរាជធានីភ្នំពេញ សម្រាប់វិស័យអាជីវកម្ម ការអប់រំ បដិសណ្ឋារកិច្ច ការកម្សាន្ត និងព្រឹត្តិការណ៍សាធារណៈនានា។
ជ្រោយចង្វារបេយ៍ ត្រូវបានជ្រើសរើសជា «សហគមន៍អភិវឌ្ឍចម្រុះប្រចាំឆ្នាំ » (Mixed-Use District of the Year) ដោយសារតែការរួមបញ្ចូលគ្នានូវទីតាំងសម្រាប់លំនៅឋាន ពាណិជ្ជកម្ម ការអប់រំ និងកន្លែងកម្សាន្ត។ មជ្ឈមណ្ឌលសន្និបាត OCIC ដែលស្ថិតនៅក្នុងតំបន់ជ្រោយចង្វារ នឹងក្លាយជាទីតាំងរៀបចំកិច្ចប្រជុំកំពូល Francophonie លើកទី ២០ នៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦។
គម្រោង ទីក្រុង នរា (Norea City) ទទួលបានពានរង្វាន់ «គម្រោងអភិវឌ្ឍទីក្រុងប្រចាំឆ្នាំ» (Township Development of the Year) ដែលជាតំបន់ទីក្រុងថ្មីមួយស្ថិតនៅខាងកើតនៃទន្លេបាសាក់។ គម្រោង Diamond Bay Garden នៅកោះពេជ្រ បានឈ្នះពានរង្វាន់ «គម្រោងអភិវឌ្ឍន៍លំនៅឋានមាត់ទន្លេប្រចាំឆ្នាំ» (Riverfront Development of the Year) ចំណែកឯគម្រោង B&V Mansion ទទួលបានពានរង្វាន់ «គម្រោងអភិវឌ្ឍន៍លំនៅឋានឆ្លាតវៃប្រចាំឆ្នាំ» (Smart Living Development of the Year)។ ពានរង្វាន់ទាំងនេះគ្របដណ្តប់លើគម្រោងនានាដែលស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នា និងនៅតាមទីតាំងផ្សេងៗគ្នាក្នុងរាជធានី។