AMS Economyផលិតកម្មដំណាំកៅស៊ូ និងទិន្នផលក្នុងឆមាសទី១ឆ្នាំ២០២១ កើនឡើងតិចតួច
ភ្នំពេញ ៖ យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ផលិតផលជ័រកៅស៊ូសរុបរយៈពេល ៦ខែដើមឆ្នាំ២០២១ សម្រេចបានចំនួន ១៣៣ ៣៦៧តោន បានកើនឡើងចំនួន ៧ ២៧៨តោន ស្មើនឹង ៥.៧៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។
ផលិតផលជ័រកៅស៊ូសម្រេចបានប្រចាំខែមិថុនា ឆ្នាំ២០២១ មានចំនួន ៣០ ៦០០តោន បានកើនឡើងចំនួន ៤ ៥៥២តោន ស្មើនឹង ១៧.៤៧ភាគរយ ធៀបនឹងខែមុន និងបានកើនឡើងចំនួន ២ ៤៣៧តោន ស្មើនឹង ៨.៦៥ភាគរយធៀបនឹងខែមិថុនាដូចគ្នាក្នុងឆ្នាំ២០២០។ ផលិតផលឈើកៅស៊ូសរុបរយៈពេល ៦ខែ ឆ្នាំ២០២១ សម្រេចបានចំនួន ៤ ៣១៩ម៉ែត្រគូប ។

ជាមួយគ្នានេះផលិតផលឈើកៅស៊ូសម្រេចបានប្រចាំខែមិថុនា ឆ្នាំ២០២១ មានចំនួន ៤៨៥ម៉ែត្រគូប មានការកើនឡើង ១៨៩ម៉ែត្រគូប ស្មើនឹង ៦៣.៨៥ភាគរយ ធៀបនឹងខែមុន។ ចំណែកផ្ទៃដីដាំដុះកៅស៊ូបច្ចុប្បន្នសរុបមានចំនួន ៤០៤ ១៦០ហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ២៩២៥០០ ហិកតា ស្មើនឹង៧២ភាគរយ និងផ្ទៃដីថែទាំមានចំនួន ១១១៦៦០ ហិកតាស្មើនឹង ២៨ភាគរយ។
របាយការណ៍ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូបរិមាណបញ្ចេញលក់ជ័រកៅស៊ូ សម្រេចបានក្នុងខែមិថុនា ឆ្នាំ២០២១ មានចំនួន ២៩ ៧០០តោន បានកើនឡើងចំនួន ៤ ៣៩៧តោន ស្មើនឹង ១៧.៣៨ភាគរយធៀបនឹងខែមុន និងកើនឡើងចំនួន ៣ ៦៨០តោន ស្មើនឹង ១៤.១៤ភាគរយធៀបនឹងខែមិថុនាដូចគ្នាក្នុងឆ្នាំ២០២០។
បរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបរយៈពេល ៦ខែ ឆ្នាំ២០២១ សម្រេចបានចំនួន ១៣២ ១៧៤តោន បានកើនឡើងចំនួន ៨ ៨៥៩តោន ស្មើនឹង ៧.១៨ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។ ចំណែកបរិមាណបញ្ចេញលក់ឈើកៅស៊ូសម្រេចបានក្នុងខែមិថុនា មានចំនួន៤៨៥ម៉ែត្រគូប មានការកើនឡើង១៨៩ម៉ែត្រគូប ស្មើនឹង៦៣.៨៥ភាគរយធៀបនឹងខែមុន។ រីឯបរិមាណបញ្ចេញលក់ឈើកៅស៊ូសរុបរយៈពេល ៦ខែ បានសម្រេចចំនួន ៣ ៦៦៣ម៉ែត្រគូប។ ដោយឡែកតម្លៃលក់ជ័រកៅស៊ូមធ្យមក្នុងខែមិថុនា ថ្លៃ ១ ៦៨៥ដុល្លារ/តោន បានថយចុះចំនួន ១៥ដុល្លារ/តោន ស្មើនឹង ០.៨៦ភាគរយធៀបនឹងខែមុន និងបានកើនឡើងចំនួន ៤១៩ដុល្លារ/តោន ស្មើនឹង ៣៣.០៥ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
របាយការណ៍ក៏បានបង្ហាញថាតម្លៃលក់ជ័រកៅស៊ូមធ្យមសរុបរយៈពេល ៦ខែ ថ្លៃ ១ ៦៧៧ដុល្លារ/តោន បានកើនឡើងចំនួន ៣៧៤ដុល្លារ/តោន ស្មើនឹង ២៨.៧២ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
តម្លៃលក់ឈើកៅស៊ូមធ្យមក្នុងខែមិថុនា មានតម្លៃ ២៦៥ដុល្លារ/ម៉ែត្រគូប កើនឡើង ១០៥ដុល្លារ/ម៉ែត្រគូប ស្មើគ្នានឹង ៦៥.៦២ភាគរយ ធៀបនឹងខែមុន។
តម្លៃជ័រកៅស៊ូគ្រួសារនៅនឹងចម្ការ គឺទឹកជ័រ (DRC ១០០ភាគរយ) ថ្លៃ ៥ ៨៥០ – ៦ ៥០០៛/គ.ក្រ (បានកើនឡើងចំនួន ២០៩៛/គ.ក្រ ធៀបនឹងខែមុន) និងជ័រកក (DRC ៥០ភាគរយ) ថ្លៃ ២ ៥០០ – ៣ ៣០០៛/គ.ក្រ កើនឡើងចំនួន ១៦៩៛/គ.ក្រ ធៀបនឹងខែមុន) អាស្រ័យតាមតំបន់។
របាយការណ៍ក៏បានបញ្ជាក់ពីចំណូលសរុបប្រចាំខែមិថុនា ឆ្នាំ២០២១ ពីការនាំចេញផលិតផលជ័រកៅស៊ូ និងឈើកៅស៊ូមានចំនួន ៥០ ១៨៧ ៤៦៨ដុល្លារ ហើយសម្រាប់ចំណូលពីជ័រកៅស៊ូមានចំនួនប្រមាណ ៥០ ០៥៨ ៧៦៨ ដុលា្លរ និងចំណូលពីឈើកៅស៊ូមានចំនួនប្រមាណ ១២៨ ៧០០ដុល្លារ។
ចំណូលសរុបរយៈពេល ៦ខែ(មករា-មិថុនា)ឆ្នាំ២០២១ សម្រេចបានចំនួន ២២២ ៤៣២ ៧៦២.៩៣ដុល្លារ ដោយចំណូលពីជ័រកៅស៊ូមានប្រមាណ ២២១ ៦៧៥ ៧៧០.០៩ដុលា្លរ និងចំណូលពីឈើកៅស៊ូមានប្រមាណ ៧៥៦ ៩៩២.៨៤ដុលា្លរ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































