AMS Economyសិប្បកម្មផលិតធ្យូងអនាម័យលក្ខណៈគ្រួសារខ្មែរ កំពុងតែមានតម្រូវការទីផ្សារពីក្រៅប្រទេស
បច្ចុប្បន្ន ធ្យូងអនាម័យដែលត្រូវបានច្នៃចេញពីត្រឡោកដូង និងកាកសំណល់ឈើផ្សេងៗនោះ បាន និងកំពុងទទួលការគាំទ្រប្រើប្រាស់ពីសំណាក់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន ជាពិសេសមានតម្រូវការពីទីផ្សារក្រៅប្រទេសផងដែរ ដូចជាប្រទេសកូរ៉េ ជប៉ុន និងបារាំងផងដែរ
ធ្យូងអនាម័យដែលច្នៃពីសម្បកដូង កំទិចឈើ និងកាកសំណល់ផ្សេងៗដែលអាចកែច្នៃបាននោះ កំពុងទទួលបានការគាំទ្រប្រើប្រាស់ពីសំណាក់ប្រជាជនខ្មែរជាច្រើន ជាពិសេសអ្នកដែលរស់នៅទីប្រជុំជន និងតំបន់ក្រុងដោយសារវាមានផលប្រយោជន៍ច្រើន ដែលក្រៅពីមានភាពងាយស្រួលក្នុងការចម្អិនអាហារ កាត់បន្ថយហានិភ័យជំងឺមហារីក ថែមទាំងបានចូលរួមថែរក្សាបរិស្ថាន និងមិនបំផ្លាញព្រៃឈើទៀតផង។
លោក សាន់ ពុទ្រា ម្ចាស់សិប្បកម្មផលិតធ្យូងអនាម័យ P&H Clean Coal មានទីតាំងនៅស្រុកសន្ទុក ខេត្តកំពង់ធំបានប្រាប់ភ្នាក់ងារ AMS ឱ្យដឹងថា៖
«ធ្យូងអនាម័យត្រូវបានអ្នកជំនាញសិក្សា និងបានបង្កើតឡើងដាក់លក់នៅលើទីផ្សារជាច្រើនឆ្នាំមកហើយ ប៉ុន្តែគ្រានោះហាក់មិនសូវទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅឡើយនោះទេ ដោយហេតុថាការទទួលបានចំណេះដឹងពីអត្ថប្រយោជន៍ការប្រើប្រាស់ធ្យូងអនាម័យនៅមិនទាន់បានទូលាយ ហើយតម្លៃក៏មានកម្រិតខ្ពស់ជាងធ្យូងធម្មតាដែលបង្កើតឡើងពីការដុតកូនឈើបែបប្រពៃណីនោះដែរ»។

លោកបានបន្តថា ៖
«ខ្ញុំបើកអាជីវកម្មមួយនេះឡើងដោយសារខ្ញុំមើលឃើញពីចក្ខុវិស័យវែងឆ្ងាយទៅមុខ ពិសេសតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនទូទៅលើការចម្អិតអាហារផ្សេងៗ ដូចជាប្រភេទអាហារចម្អិនដោយការអាំងដែលគេមិនអាចចោលធ្យូងបានទេ។ ម៉្យាងវិញទៀត ដោយសារខ្ញុំចង់ចូលរួមថែរក្សាបរិស្ថាន មិនចង់ឱ្យមានការកាប់បំផ្លាញព្រៃឈើកាន់តែច្រើនដើម្បីយកទៅដុតផលិតជាធ្យូងតាមបែបប្រពៃណីនោះទៀតទេ»។
លោក សាន់ ពុទ្រា បានបញ្ជាក់ប្រាប់ឲ្យដឹងថា សិប្បកម្មផលិតធ្យូងអនាម័យមួយនេះបានចាប់ផ្ដើមដំណើរការដំបូងនៅដើមឆ្នាំ2020 បន្ទាប់ពីលោកបានធ្វើការស្រាវជ្រាវ និងចំណាយដើមទុនប្រមាណ 30,000ដុល្លារទៅលើការទិញម៉ាស៊ីន សម្ភារៈផលិត ធ្វើឡសម្ងួត និងសង់រោងសុវត្ថិភាពសម្រាប់ធ្វើជាទីតាំងផលិត រួមជាមួយនឹងកន្លែងស្តុកផងដែរ។
លោកបន្តទៀតថា៖
«ខ្ញុំបានផ្ដួចផ្ដើមបង្កើតសិប្បកម្មនេះឡើងដោយមានការគាំទ្រពីសំណាក់ក្រុមគ្រួសារ ដោយមានរូបខ្ញុំជាអ្នកចាត់ចែងគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការ និងផែនការអាជីវកម្ម។ ដោយឡែក សមាជិកគ្រួសាររបស់ខ្ញុំដទៃទៀតជាអ្នកគ្រប់គ្រងលើដំណើរការផលិតនៅក្នុងសិប្បកម្មផ្ទាល់ ដែលបុគ្គលិកកម្លាំងជំនាញសរុបចំនួន9នាក់»។
ម្ចាស់សិប្បកម្មរូបនេះបានបញ្ជាក់ឲ្យដឹងថា ការផលិតផលធ្យូងអនាម័យនេះមានពីប្រភេទគឺ ប្រភេទធ្យូងលេខ1 និងប្រភេទលេខ2 សម្រាប់ដាក់លក់នៅលើទីផ្សារ ដែលអាចទទួលបានចំណូលប្រចាំខែប្រមាណ5,000ដុល្លារសម្រាប់ដោះស្រាយទៅលើការចំណាយប្រតិបត្តិការផ្សេងៗ ក៏ដូចជាប្រាក់បៀរវត្ស៍បុគ្គលិក។ ចំពោះតម្លៃរាយនៅលើទីផ្សារ គឺ1គីឡូក្រាមគឺចន្លោះពី 1,150-1,700 អាស្រ័យទៅតាមការបញ្ជាទិញតិច ឬច្រើន ហើយក្នុងមួយថ្ងៃគិតជាមធ្យមគេអាចផលិតបាន1តោន សម្រាប់ចែកចាយទៅតាមបណ្ដាលខេត្ត រាជធានីភ្នំពេញ និងនាំចេញទៅបរទេសផងដែរ ដូចជា កូរ៉េ ជប៉ុន និងបារាំងជាដើម។ ដោយឡែកចំពោះគុណភាពវិញ បើធៀបនឹងធ្យូងធម្មតាវាមានគុណភាពល្អជាង ឆេះងំបានយូរ មិនផ្ទុះ គ្មានផ្សែង និងមិនប្រឡាក់ជាប់ដៃនោះឡើយ។
ជាមួយគ្នានេះ លោកក៏បានបង្ហើបប្រាប់ពីផលលំបាកនៅក្នុងកិច្ចដំណើរការអាជីវកម្មផងដែរថា ចំពោះកត្តាប្រឈមដែលលោកបានជួបប្រទះកន្លង គឺការស្វែងរកទីផ្សារ ព្រោះការផ្គត់ផ្គង់ធ្យូងអនាម័យនៅលើទៅផ្សារមានច្រើន ហើយអ្នកគាំទ្រនៅមានកម្រិត។ អ្វីដែលកាន់តែលំបាកខ្លាំងគឺចាប់តាំងពីកើតមានវិបត្តិជំងឺកូវីដ-19ដែលធ្វើឱ្យតម្រូវការប្រើប្រាស់ធ្លាក់ចុះយ៉ាងគំហុករហូតលោកត្រូវបង្ខំចិត្តកាត់បន្ថយការផលិតមកនៅត្រឹម10-15 តោនក្នុង1ខែដែលខុសពីផែនការដែលបានរំពឹងទុកយ៉ាងតិចចំនួន30តោនក្នុង1ខែ។
យ៉ាងណាក៏ដោយ លោកក៏បានបង្ហាញពីចក្ខុវិស័យផងដែរថា នៅថ្ងៃខាងមុខលោកនឹងព្យាយាមពង្រីកអាជីវកម្មមួយនេះឲ្យកាន់ធំដែលអាចមានលទ្ធភាពផលិតបានធ្យូងអនាម័យឲ្យបានកាន់តែច្រើនដែលអាចផ្គង់ផ្គត់តម្រូវប្រើប្រាស់បានទាំងក្នុងស្រុក និងអាចនាំចេញទៅបរទេសបាន ហើយក៏ជាការបង្កើតឱកាសការងារច្រើនកន្លែងសម្រាប់បងប្អូនប្រជាជនខ្មែរផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...
កម្មវិធីពិសេសរបស់ AMS ECONOMY





























































