AMS Economyរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្នើឲ្យមានការរៀបចំស្តង់ដារអ្នកវាយតម្លៃអចលនវត្ថុឲ្យបានកាន់តែឆាប់
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឲ្យមានការរៀបចំស្តង់ដារសម្រាប់អ្នកវាយតម្លៃអចលនវត្ថុក្នុងក្របខ័ណ្ឌតំបន់រួមមួយ។ ការស្នើឡើងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនេះត្រូវបានធ្វើឡើងក្នុងគោលបំណងរកភាពល្អប្រសើរឲ្យវិស័យអចលនទ្រព្យ ក៏ដូចជាបង្កើតស្ថិរភាពវិស័យនេះឲ្យស្របទៅនឹងគោលការណ៍ក្នុងតំបន់។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅក្នុងសមាជលើកទី២៣ (23rd AVA Congress) នាព្រឹកថ្ងៃទី២៥វិច្ឆិកានេះ បានបានស្នើឲ្យមានការរៀបចំស្តង់ដារសម្រាប់អ្នកវាយតម្លៃអចលនវត្ថុក្នុងក្របខ័ណ្ឌតំបន់រួមមួយ ដើម្បីធ្វើយ៉ាងណាអាចជួយសម្រួល និងពង្រឹងវិស័យអចលនទ្រព្យនៅក្នុងប្រទេស ក៏ដូចជាតំបន់ឲ្យកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់ជាយោបល់ឲ្យមានការគិតគូរ និងពិចារណារៀបចំនូវចំណុចសំខាន់ៗចំនួន៤ រួមមាន៖
ទី១៖ រៀបចំស្តង់ដារអ្នកវាយតម្លៃអចលនវត្ថុរួមមួយក្នុងក្របខ័ណ្ឌតំបន់
ទី២៖ សម្រាប់ប្រទេសដែលមិនទាន់មានស្តង់ដារវាយតម្លៃអចលនវត្ថុដូចជាកម្ពុជា គួររៀបចំស្តង់ដារវាយតម្លៃនេះឡើងឲ្យបានឆាប់បំផុត
ទី៣៖ ជំរុញលើកកម្ពស់ការងារពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងគុណវឌ្ឍិអ្នកវាយតម្លៃឲ្យកាន់តែប្រសើរ
និងទី៤៖ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងឯកជន និងឯកជន រវាងឯកជន និងនិយ័តករ រវាងនិយ័តករ និងនិយ័តករផងដែរតាមរយៈការផ្លាស់ប្ដូរជំនាញ បទពិសោធន៍ និងបច្ចេកវិទ្យាក្នុងការវិនិយោគ និងធ្វើអាជីវកម្មរួមគ្នា។

វិស័យអចលនវត្ថុកម្ពុជាត្រូវបានព្យាករថានឹងងើបឡើងវិញក្នុងកំណើនទាប ២,៤% ក្នុងឆ្នាំ២០២១ និង៤,៨% ក្នុងឆ្នាំ២០២២ ដោយសារការកើនឡើងសន្សឹមៗនៃលំហូរទុនវិនិយោគពីបរទេស ខណៈការវិនិយោគ និងតម្រូវការក្នុងស្រុកលើវិស័យអចលនវត្ថុដែលមានតម្លៃទាប និងមធ្យម និងបន្តមានលក្ខណៈល្អប្រសើរ។ ប៉ុន្តែយ៉ាងណា ការព្យាករទាំងនេះនៅតែជាការព្យាករនៅឡើយ ពោលគឺមិនមានសភាពជាក់លាក់ណាមួយឡើយផ្អែកទៅលើស្ថានភាពប្រែប្រួលជានិច្ចនៃជំងឺកូវីដ១៩។ គួរបញ្ជាក់ថា ការរៀបចំសមាជលើកទី២៣នេះរៀបចំធ្វើឡើងដោយមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងតួអង្គសំខាន់ៗសម្រាប់ផ្លាស់ប្ដូរបទពិសោធន៍ពាក់ព័ន្ធនឹងទីផ្សារអចលនវត្ថុ និងស្តង់ដារបច្ចេកទេសនៃការវាយតម្លៃអចលនវត្ថុក្នុងបរិបទអាស៊ានក្នុងបរិបទកូវីដ១៩។ ជាពិសេសចូលរួមចំណែកដល់ការរក្សារនិរន្តរភាពនៃទីផ្សារអចលនវត្ថុក្នុងតំបន់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































