AMS Economyការធ្វើទំនើបកម្មបន្លែសុវត្ថិភាពតាមរយៈផ្ទះសំណាញ់កំពុងបង្កើនចំណូលដល់កសិករ
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេង សាខុន បានមានប្រសាសន៍កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ការអាចអនុវត្តបានតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រខាងលើនេះបានល្អ នឹងនាំឱ្យកើនឡើងប្រាក់ចំណូលដល់គ្រួសារកសិករប្រកបដោយវិបុលភាព និងសុខុមាលភាព តាមរយៈការបង្កើនផលិតភាពពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដោយធានាបាននូវការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។

យោងតាមទិន្នន័យរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល បានឱ្យដឹងថា នៅឆ្នាំ2020 កសិករក្នុងគម្រោង ASPIRE បានដាំស្ពៃក្រញ៉ាញ់ (បន្លែសុវត្ថិភាព) ដោយក្នុងផ្ទះសំណាញ់ទំហំ 500 ម៉ែត្រក្រឡា អាចដាំបានចំនួន 6លើក/ឆ្នាំ និងទទួលបានប្រាក់ចំណូលចំនួន 18 លានរៀល/ឆ្នាំ ។

បន្ទាប់ពីដកប្រាក់ចំណាយសរុបអស់ចំនួន 7,500,000រៀល/ឆ្នាំ (ធាតុចូល 1,350,000រៀល ពលកម្ម 3,750,000 រៀល រំលស់ផ្ទះសំណាញ់ 2,400,000 រៀល) កសិករអាចទទួលបានប្រាក់ចំណេញជាមធ្យមចំនួន 10,500,000 រៀល/ឆ្នាំ ជាពិសេស កសិករអាចដាំបានពេញមួយឆ្នាំ ហើយផលដែលទទួលបានគឺបន្លែមានគុណភាព សុវត្ថិភាព ទិន្នផលខ្ពស់ លក់បានថ្លៃ និងជាទីពេញនិយមរបស់អ្នកបរិភោគនាពេលបច្ចុប្បន្ន។ ផ្ទុយទៅវិញ បើប្រៀបធៀបជាមួយការដាំនៅទីវាលទំហំដីប៉ុនគ្នា កសិករអាចដាំបានតែ 4លើក/ឆ្នាំ ហើយទទួលបានប្រាក់ចំណូលសុទ្ធត្រឹមតែ 8,380,000 រៀល/ឆ្នាំ ប៉ុណ្ណោះ។

ដោយទទួលបានបច្ចេកទេស និងយល់ច្បាស់ពីអត្ថប្រយោជន៍នៃការដាំបន្លែក្នុងផ្ទះសំណាញ់ មានប្រជាកសិករសហគមន៍បន្លែ ឬបណ្តុំផលិតកម្មបន្លែជាច្រើននៅទូទាំងប្រទេស ក្រោមកិច្ចសហការជាមួយគម្រោងដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ជាពិសេសកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានធ្វើឱ្យចំនួនផ្ទះសំណាញ់កើនឡើងពី 559 ផ្ទះសំណាញ់ ក្នុងឆ្នាំ2019 ទៅ959 ផ្ទះសំណាញ់ក្នុងឆ្នាំ2020 ហើយប្រាកដណាស់ថាចំនួននេះនឹងមានការកើនឡើងជាលំដាប់នៅឆ្នាំបន្តបន្ទាប់។

បច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងស្វះស្វែងរកដៃគូសហការគាំទ្រ និងលើកទឹកចិត្តយ៉ាងទូលំទូលាយជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីច្បាមយកកាលានុវត្តភាពពង្រឹង និងពង្រីកផលិតកម្មដំណាំបន្លែក្នុងផ្ទះសំណាញ់ទាំងសរីរាង្គ និងសុវត្ថិភាព។
លទ្ធផលនៃការប្រៀបធៀបនេះបានបង្ហាញយ៉ាងច្បាស់អំពីប្រសិទ្ធភាពសេដ្ឋកិច្ចរវាងការដាំបន្លែក្នុង និងក្រៅផ្ទះសំណាញ់ដែលបានអនុវត្តបច្ចេកវិទ្យាទំនើប សមស្របការចងក្រងបណ្តុំផលិត ការអនុវត្ត CamGAP ការប្រើប្រាស់ QR Code ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការតភ្ជាប់បណ្តាញទីផ្សារតាម Online ការអនុវត្ត Cold Chain System ការរៀបចំកន្លែលក់ដុំបន្លែក្នុងសហគមន៍ ឬផ្សារណាត់ចុងសប្តាហ៍ និងផ្សារទំនើប។ល។
យន្តការសំខាន់ៗទាំងអស់នេះ គឺដើម្បីឈានឆ្ពោះទៅធ្វើការលើកកម្ពស់កសិផល/ផលិតផលខ្មែរ តាមរយៈការជំរុញផលិតភាពផលិតកម្ម ដំណាំបន្លែលើផ្ទៃដីដដែលធានាគុណភាព សុវត្ថិភាព តម្លៃ ការប្រកួតប្រជែងទីផ្សារ ការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និន្នាការកើនឡើងនៃការបរិភោគបន្លែផលិតក្នុងស្រុក និងជាពិសេសចូលរួមបង្កើនផលិតកម្មបន្លែក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែពីបរទេស៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael
ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ត្រូវបានក្រុមប...

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិ...

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum - 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្...

ខេត្តក្រចេះបានដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៦-២០៣០ ដោយកំណត់ទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានគុណភាព ទាក់ទា...

ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្...

តម្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ សប្តាហ៍ ដោយតម្លៃប្រេង Brent ខិតជិត ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់...

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY
























































