AMS Economyប្រព័ន្ធទូទាត់ «បាគង»របស់ធនាគារជាតិនៃកម្ពុជាបានរួមចំណែករក្សានូវកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជា
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានឆ្លងកាត់ដំណើរដ៏វែងឆ្ងាយ ចាប់តាំងពីការបង្កើតឡើងជាដំបូងនៅឆ្នាំ១៩៥៤ បន្ទាប់ពីទទួលបានឯករាជ្យពីប្រទេសបារាំង។ ធនាគារជាតិនៃកម្ពុជាបានចាប់ផ្តើមដោយការបោះពុម្ពរូបិយវត្ថុ ប្រាក់រៀល សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបានស្ថិរភាពរូបិយវត្ថុ និងបង្កើតអត្តសញ្ញាណជាតិមួយ។ មកទល់ពេលបច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាបានសម្រេចបង្កើតប្រព័ន្ធទូទាត់ឌីជីថល មានឈ្មោះថា បាគង ដែលដាក់ប្រទេសកម្ពុជានៅជួរមុខនៃបដិវត្តន៍ប្លុកឆេន (blockchain) នៅលើពិភពលោក។

កាលពីខែមីនា ឆ្នាំមុន ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំស្តីពីឥណទានរៀបចំឡើងវិញក្នុងអំឡុងពេលរងផលប៉ះពាល់ពីការរីករាលដាលរបស់វីរុសកូវីដ-១៩ ដែលបានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញបានរហូតដល់៣ដង ដោយមិនប៉ះពាល់ដល់ចំណាត់ថ្នាក់ឥណទានរបស់ពួកគេឡើយ។

នៅឆមាសទី១ ឆ្នាំ២០២១ វិស័យធនាគារកម្ពុជាបានរៀបចំឥណទានឡើងវិញគិតជាទឹកប្រាក់ប្រមាណជាង ៤,២ ពាន់លានដុល្លារអាមេរិក និងបានកើនឡើងដល់ ៤,៣ ពាន់លានដុល្លារអាមេរិក នៅចុងខែកក្កដា។ ឥណទានផ្តល់ដល់អតិថិជនបានកើនឡើង ២២,៣ ភាគរយ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ដល់ ៣៣,៨ ពាន់លានដុល្លារអាមេរិក។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបានអន្តរជាតិ (ភ្នាក់ងារប្រមូលផ្តុំទិន្នន័យ និងផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក The Banker) ទទួលស្គាល់ និងបានជាប់ជាថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ខណៈដែលប្រព័ន្ធទូទាត់ឌីជីថល បាគង របស់ធនាគារជាតិនៃកម្ពុជា ក៏ត្រូវបានគេកោតសរសើរផងដែរ។ នៅខែមេសា ភ្នាក់ងារប្រឹក្សាផ្នែកគ្រប់គ្រង PwC បានដាក់ចំណាត់ថ្នាក់ លេខមួយដល់ប្រព័ន្ធនេះនៅអាស៊ី និងលេខពីរនៅទូទាំងពិភពលោក នៅក្នុងសន្ទស្សន៍រូបិយប័ណ្ណឌីជីថលធនាគារកណ្តាលពិភពលោករបស់ខ្លួន។
បាគង ត្រូវបានដាក់ឱ្យដំណើរការ កាលពីខែតុលា ឆ្នាំមុន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទូទាត់តាមកម្មវិធីដោយ ស្កេនបាកូដ បញ្ចូលលេខទូរស័ព្ទរបស់អ្នកទទួល ឬជ្រើសរើសឈ្មោះរបស់ពួកគេពីបញ្ជីទំនាក់ទំនងក្នុងទូរស័ព្ទ។ រាល់ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងតាមរយៈបច្ចេកវិទ្យាប្លុកឆេន (blockchain) ដើម្បីរក្សាសុវត្ថិភាពប្រតិបត្តិការ។ ធនាគារជាតិនៃកម្ពុជា កំពុងពង្រីកវិសាលភាពទូទាំងពិភពលោករបស់បាគង ដោយប្រព័ន្ធនេះក៏គ្រោងនឹងបន្ថែមប្រទេសជាច្រើនទៀត បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយធនាគារមេយប៊ែងរបស់ម៉ាឡេស៊ី។
បាគងក៏បានទទួលបានការគាំទ្រយ៉ាងខ្លាំងសម្រាប់ប្រតិបត្តិការក្នុងស្រុក។ អ្នកប្រើប្រាស់បាគង បច្ចុប្បន្នមានចំនួនជាង ២០ ម៉ឺននាក់ ដែលបានធ្វើប្រតិបត្តិការជាង ១,៥ លាន គិតជាទឹកប្រាក់ប្រមាណ ៥០០លានដុល្លារអាមេរិក ដោយប្រព័ន្ធនេះត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងពេល ដែលមនុស្សជាច្រើនត្រូវបានបង្ខំឱ្យនៅផ្ទះ ហើយអ្នកផ្សេងទៀតមានការស្ទាក់ស្ទើរក្នុងការទូទាត់ជាសាច់ប្រាក់ បាគង ក៏បានជួយពន្លឿនដំណើរឆ្ពោះទៅរកសង្គមដែលមិនប្រើប្រាស់សាច់ប្រាក់ផងដែរ។ ការធ្វើប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកបានកើនឡើង ២៥០ ភាគរយនៅកម្ពុជា ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានកើនឡើង ៣៥០ ភាគរយ គិតជាទឹកប្រាក់។
លោក Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សំខាន់មួយសម្រាប់ធនាគារជាតិនៃកម្ពុជា គឺការវិនិយោគទុនរបស់ខ្លួនលើសេដ្ឋកិច្ចឌីជីថល (ស្របតាមបដិវត្តន៍ឧស្សាហកម្មទី៤ និងការអភិវឌ្ឍក្នុងតំបន់) និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេស ការដាក់ឱ្យដំណើរការបាគង។
បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា បានត្រួតពិនិត្យលើប្រព័ន្ធហិរញ្ញវត្ថុក្នុងស្រុក ដែលរួមមានធនាគារពាណិជ្ជចំនួន ៥៤ ធនាគារឯកទេសចំនួន ១០ ការិយាល័យតំណាងធនាគារបរទេសចំនួន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨៥ គ្រឹះស្ថានឥណទានជនបទចំនួន ២៤០ ក្រុមហ៊ុនភតិសន្យា ចំនួន១៧ ក្រុមហ៊ុនការិយាល័យឥណទានចំនួន ១ ក្រុមហ៊ុនដំណើរការតតិយភាគីចំនួន ៤ និងអាជីវករប្តូរប្រាក់ចំនួន ២.៤៦៦៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































