ប្រទេសតង់ហ្សានីមានប្រជាជនប្រហែល ៥៨ លាននាក់ នឹងអាចកើនឡើងដល់ ៩០ លាននាក់ក្នុងរយៈពេល ១៥ ឆ្នាំ។ ដូច្នោះហើយ មនុស្សទាំងអស់នោះគឺជាអ្នកប្រើប្រាស់ដ៏មានសក្តានុពលសម្រាប់ផលិតផលរបស់ OBRI Tanzania ។ ក្នុងនាមជាប្រទេសមួយ តង់ហ្សានី បានចំណាយប្រាក់ច្រើនជាង ១៥០ លានដុល្លារក្នុងមួយឆ្នាំសម្រាប់ការនាំចូលប្រេងឆាចំនួន ៣០០ ០០០ តោន ដែលស្មើនឹងប្រហាក់ប្រហែលពាក់កណ្តាលនៃប្រេងឆាសរុបដែលប្រជាជនប្រើ។ តាមរយៈការផលិតរបស់ OBRI Tanzania ពួកគេសង្ឃឹមថា តង់ហ្សានីអាចនឹងបន្ថយការនាំចូលនាពេលអនាគត។ សម្រាប់ផ្នែកផ្គត់ផ្គង់ OBRI Tanzania បានចាប់ផ្តើមជាមួយកសិករត្រឹមតែ ៤០០ នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០១៥-២០១៦។ ឥឡូវនេះ OBRI Tanzania មានបំណងចូលទៅក្នុងបណ្តាញនៃមូលនិធិ Aga Khan ដើម្បីឈានដល់កសិករ ៦ ០០០ ឬ ៧ ០០០ នាក់បន្ថែមទៀត។ ជាមធ្យម គ្រួសារតង់ហ្សានីមធ្យមមានសមាជិក ៦ ឬ ៧ នាក់ ដោយមានន័យថា OBRI Tanzania អាចនឹងឈានដល់មនុស្សប្រហែល ៤២ ០០០ នាក់នៅពេលអនាគត។
យ៉ាងណាមិញ បញ្ហាប្រឈមមួយរបស់ OBRI Tanzania គឺការចង់រួមបញ្ចូលកសិករជាស្ត្រីកាន់តែច្រើនទៅក្នុងបណ្តាញរបស់ពួកគេ ប៉ុន្តែប្រភពខ្វះខាត។ កសិករតង់ហ្សានីពឹងផ្អែកលើពូជគ្រាប់ពូជក្នុងស្រុកដើម្បីដាំផ្កាឈូករ័ត្ន ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនក្នុងស្រុកមិនអាចផលិតបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ។ ដូចគ្នានេះផងដែរ ដៃគូរបស់ OBRI Tanzania បានកាត់បន្ថយការចំណាយលើប្រភពផលិត ដោយសារការរាតត្បាត។ បញ្ហាប្រឈមសំខាន់មួយទៀតគឺ ការស្វែងរកមូលនិធិ ដោយសារ OBRI Tanzania ត្រូវការមូលនិធិដើម្បីផ្តល់ហិរញ្ញប្បទានសម្រាប់ធ្វើជាដើមទុន ផ្តល់សេវាកម្មបន្ថែម ការវិនិយោគលើទីផ្សារ ការដឹកជញ្ជូន និងគ្រឿងម៉ាស៊ីនសម្រាប់ប្រតិបត្តិរបស់ពួកគេ។ ទន្ទឹមនឹងនេះ OBRI Tanzania ក៏ចាប់អារម្មណ៍លើភាពជាដៃគូស្រាវជ្រាវ និងអភិវឌ្ឍន៍ផងដែរ ដោយក្រុមហ៊ុន ឬសាកលវិទ្យាល័យអាចគាំទ្រពួកគេក្នុងការអភិវឌ្ឍន៍គ្រាប់ពូជដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ ចែកចាយដល់កសិករ និងចែករំលែកចំណេះដឹងផ្នែកបន្ថែមទៀត។
ទោះជាយ៉ាងណាក្តី គោលដៅរបស់ OBRI Tanzania គឺនៅពេលដែលក្រុមហ៊ុនទទួលបានផលចំណេញ កសិកររបស់ពួកគេក៏ទទួលបាផលចំណេញដែរ ហើយអ្នកប្រើប្រាស់មានលទ្ធភាពទទួលបានប្រេងចម្អិនអាហារដែលមានតម្លៃសមរម្យថែមទៀតផង។ OBRI Tanzania ផ្តោតទៅការរកប្រាក់ចំណូលជាងប្រាក់ចំណេញនោះ ដើម្បីវិនិយោគឡើងវិញនៅក្នុងក្រុមហ៊ុន ហើយធានាថា វាបំពេញគោលបំណងរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ OBRI Tanzania មានអ្នកវិនិយោគភាគហ៊ុនមួយរឹងមាំគឺក្រុមហ៊ុន Africa Aid។ លើសពីនេះទៀត OBRI Tanzania គឺជាសមាជិកនៃសហគមន៍សហគ្រិនភាពជាច្រើនក្នុងការផ្តល់ជំនួយបច្ចេកទេស ហើយ OBRI Tanzania ក៏បានឈ្នះពានរង្វាន់ថ្នាក់តំបន់ដែលមកជាមួយការវិនិយោគតូចតាចក្នុងចំណោមរង្វាន់ផ្សេងទៀត UNDP Innovation Award ៕