AMS Economyប្រជាពលរដ្ឋបានប្រែក្លាយពីការបរបាញ់សត្វព្រៃ មកការចិញ្ចឹមសត្វជំនួសវិញ
ភ្នំពេញ ៖ ប្រជាសហគមន៍មូលដ្ឋានភាគច្រើនដែលពីមុនធ្លាប់តែចូលព្រៃបរបាញ់សត្វ ធ្វើជាមុខរបរចិញ្ចឹមគ្រួសារនោះ បច្ចុប្បន្នបានផ្លាស់ប្តូរពីមុខរបរនេះ មកធ្វើការចិញ្ចឹមសត្វជំនួសវិញ។ ជម្រើសមុខរបរថ្មីនេះ មិនត្រឹមតែជួយឱ្យសត្វព្រៃគង់វង្សទេ តែក៏បានជួយផ្លាស់ប្តូរជីវភាព របស់ពួកគាត់ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ប៉ុន្តែ សំណួរសួរថា តើអ្វីដែលធ្វើឱ្យពួកគាត់អាចផ្លាស់ប្តូរមុខរបរចូលព្រៃបរបាញ់សត្វ ដើម្បីចិញ្ចឹមគ្រួសារមកប្តូរជាការចិញ្ចឹមសត្វដូច្នេះវិញ?

វាគ្មានអ្វីពិបាកយល់នោះទេ គឺចាំបាច់ត្រូវឱ្យពួកគាត់យល់ពីតម្លៃធម្មជាតិ តម្លៃនៃសត្វព្រៃ និងផ្តល់ឱ្យគាត់នូវជម្រើសដែលអាចឱ្យពួកគាត់ទទួលយកនូវអ្វីដែលអាចឱ្យគាត់មើលឃើញថាវាអាចជួយឱ្យគ្រួសារគាត់ និងសហគមន៍របស់គាត់មានការផ្លាស់ប្តូរ និងអភិវឌ្ឍរីកចម្រើនទៅថ្ងៃមុខ។
នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងបរិស្ថាន ក៏បានឱ្យដឹងថា ការផ្តល់ជម្រើសជូនប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងការចិញ្ចឹមសត្វ ជាការផ្តល់ជម្រើសជូនប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងការចិញ្ចឹមសត្វយកសាច់ ដូចជា គោ ក្របី ជាពិសេស ចៀម និងពពែ ជាសត្វអាចចិញ្ចឹមក្នុងព្រៃសហគមន៍នៅតាមតំបន់ការពារធម្មជាតិបានយ៉ាងងាយស្រួល ដោយគ្រាន់តែចំណាយពេលវេលាតិច និងអាចចំណេញច្រើនទៀតផង។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជានិច្ចជាកាល ក៏បានចាត់ទុកថា ការចិញ្ចឹមសត្វ មិនត្រឹមតែចូលរួមការពារបរិស្ថាន និងព្រៃឈើប៉ុណ្ណោះទេ តែក៏បានចូលរួមចលនាដល់សហគមន៍មូលដ្ឋាន មានចំណូលខ្ពស់ មានជីវភាពធូរធារ និងចូលរួមកាន់តែសកម្ម ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលមាន។ ហេតុដូច្នេះហើយ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋាន ក្នុងការផ្តល់លទ្ធភាពជូនពួកគាត់ឱ្យយល់ពីបញ្ហាបរបាញ់សត្វព្រៃ និងបោះបង់មុខរបរដែលបំផ្លាញធម្មជាតិ និងចាប់យកការថែរក្សាធម្មជាតិ ដោយបែរមកទទួលយកការចិញ្ចឹមសត្វវិញនោះ ចាប់ពីឆ្នាំ២០១៧ ដល់២០២០ ក្រសួងបរិស្ថាន ក៏បានផ្តល់ទុនដោយឡែកដល់សហគមន៍នៅតាមតំបន់ការពារធម្មជាតិចំនួន ៣២សហគមន៍។

ក្នុងនោះ ការបែងចែកសមាជិកសហគមន៍ចំនួន ៩៥០ គ្រួសារ ដែលគ្រួសារចំនួន ៣១៧គ្រួសារ ទទួលបានពូជគោចំនួន ពី១-៣ក្បាលក្នុងមួយគ្រួសារ និងគ្រួសារចំនួន២២០គ្រួសារ ទទួលបានពូជជ្រូកឦសាន ៣ក្បាលក្នុងមួយគ្រួសារ គ្រួសារចំនួន៣៦៨គ្រួសារ ទទួលបានមាន់ពី១៥-៤០ក្បាលក្នុងមួយគ្រួសារ។ ដោយឡែកគ្រួសារជាសមាជិកសហគមន៍ទាំងអស់នោះ បានផ្តល់ផលសត្វទៅដល់សមាជិកសហគមន៍ផ្សេងទៀត ដើម្បីពង្រីកការចិញ្ចឹម និងជាការពង្រឹងដល់ជីវភាពគ្រួសារក្នុងសហគមន៍ពួកគាត់ជាបន្តបន្ទាប់។
សូមបញ្ជាក់ដែរថាចាប់ពីឆ្នាំ២០២០ រហូតទល់ពេលនេះ ក្រសួងបរិស្ថានបានផ្តល់ពូជក្របី ២១៦ក្បាល សត្វគោខ្មែរចំនួន ១៥៣ក្បាល គោពូជកូនកាត់ ចំនួន៦១ក្បាល គោបាចំនួន ៦ក្បាល ចៀមចំនួន ២៤៧ក្បាល ពពែចំនួន២៦៧ក្បាល និងពូជជ្រូកឦសាន ចំនួន ៥០ក្បាល ជូនសហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ និងកងទ័ព សម្រាប់ចិញ្ចឹម ដើម្បីពង្រឹងជីវភាពស្នូល។ សម្រាប់ពូជសត្វ ដែលក្រសួងបានចែកចាយកន្លងមកក្នុងនោះរួមមាន ៖ សហគមន៍តំបន់ការពារធម្មជាតិចំនួន៣ នៅក្នុងខេត្តព្រះវិហារ តំបន់ការពារធម្មជាតិចំនួន២ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី (ដែនជម្រកសត្វព្រៃ កែវសីម៉ា និងដែនជម្រកសត្វព្រៃ ស្រែពក) បញ្ជាការដ្ឋាន នៃយោធភូមិភាគ១ កងយោធពលខេមរភូមិន្ទ និងកសិដ្ឋានប្រជាពលរដ្ឋចិញ្ចឹមសត្វនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តព្រះវិហារផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១...

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































