AMS Economyការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីតចូលទីផ្សារចិនធ្លាក់ចុះខ្លាំងប្រមាណ ២១ ភាគរយ
បរទេស៖ យោងតាមទិន្នន័យដែលត្រូវបានបង្ហាញដោយអជ្ញាធរពន្ធគយរបស់ចិនកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថាការនាំចូលប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីតចូលទីផ្សារប្រទេសចិនមានការដាំក្បាលចុះខ្លាំងដល់ទៅ ២១ ភាគរយគិតត្រឹមក្នុងខែឧសភាធៀបទៅនឹងតួលេខដែលមានកាលពីឆ្នាំកន្លងទៅ។
អជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារពន្ធគយរបស់ប្រទេសចិនបានបង្ហាញទៀតដែរថា ការដឹកជញ្ជូនប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីតមកកាន់ប្រទេសចិនកាលពីខែឧសភា គឺមានសរុបត្រឹមតែ ៧.២ លានតោនប៉ុណ្ណោះ ឬត្រូវជា ១.៦៩ លានបារ៉ែលក្នុងមួយថ្ងៃ ប៉ុន្តែទោះបីជាយ៉ាងណាក្តីវាស្ថិតនៅតែជាប្រទេសដែលផ្គត់ផ្គង់ប្រេងធំជាងគេបំផុតរបស់ចិនក្នុងរយៈពេល ៩ ខែជាប់គ្នាចុងក្រោយនេះ។

ដោយឡែកការនាំចូលប្រេងពីប្រទេសរុស្សីដែលត្រូវបានគេស្គាល់ថាជាអ្នកផ្គត់ផ្គង់ប្រេងឲ្យចិនធំបំផុតទី២នោះក៏មានការធ្លាក់ចុះដូចគ្នាធៀបទៅនឹងខែមេសាឆ្នាំ ២០២១ នេះដោយធ្វើបានត្រឹមតែ ៥.៤៤ លានតោន ឬប្រមាណជា ១.២៨ លានបារ៉ែលក្នុងមួយថ្ងៃ។
យោងតាមការធ្វើការគណនាបញ្ចូលគ្នារវាងក្រុមអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់ចិនទាំងពីរនេះជាប្រចាំឆ្នាំ អជ្ញាធរជាតិចិនបានមើលឃើញថាការនាំចូលប្រេងកាតឆៅចូលក្នុងប្រទេសបានធ្លាក់ចុះរហូតទៅដល់ ១៥ ភាគរយគឺជាអត្រាធ្លាក់ចុះខ្លាំងបំផុតរបស់ចិន។
សម្រាប់បណ្តាប្រទេសផ្គត់ផ្គង់ផ្សេងទៀតដូចជាសហភាពអារ៉ាប់រួមក៏មានតួលេខធ្លាក់ចុះនៃការផ្គត់ផ្គង់ប្រេងឲ្យចិនផងដែរប្រមាណជា ២៥ ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅ ខណៈដែលអ៊ីរ៉ង់ដែលកំពុងបន្តមានជម្លោះជាមួយនឹងអាមេរិកនោះគឺមិនបានផ្គត់ផ្គង់ប្រេងឲ្យចិនឡើយរយៈពេល ៥ ខែចុងក្រោយនេះ។ ក្នុងនោះគេសង្គេតឃើញមានតែប្រេងមកពីប្រទេសម៉ាឡេស៊ីប៉ុណ្ណោះដែលមានទំហំកើនឡើងក្នុងការផ្គត់ផ្គង់ឲ្យប្រទេសចិនប្រមាណជា ៣.៦ ភាគរយធៀបទៅនឹងឆ្នាំចាស់ ឬប្រមាណជា ១.០៤ លានតោន ហើយអាមេរិកវិញគឺអាចកើនឡើងដល់ទៅទ្វេដង ឬប្រមាណជា ១.០៧ លានតោនធៀបទៅនឹងតួលេខឆ្នាំចាស់ដូចគ្នា៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ៖ ជាមោទនភាព កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី-អាគ្នេយ៍ និងលេខ១៧ នៅលើពិភពលោក ក្នុងនាមជាប្រទេសល្អបំផុតសម្រាប់ «អេកូទេសចរណ៍» (Eco-to...

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលនៅសេសសល់ទាំងអស់ដើម្បីជំរុញសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអេរ៉ង់បន្ថែមទៀត

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញគោលការណ៍គ្រឹះចំនួន៣ ដល់វិនិយោគិនចិន ...

គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកនៃគម្រោង Climate Resilience For All (CREFA) បានបញ្ចេញឥណទានបៃតងសរុបប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយផ្...

ធនាគារកណ្តាលចិនបានប្រមូលទិញមាសបន្ថែមចំនួន ២០,២ តោន ចូលក្នុងទុនបម្រុងរបស់ខ្លួនកាលពីខែសីហា ដែលជាកម្រិតទិញប្រចាំខែខ្ពស់បំផ...

ប្លុក BRICS កំពុងបន្តស្វែងរកការអភិវឌ្ឍបណ្ដាញហិរញ្ញវត្ថុទាំងសាច់ប្រាក់ និងឌីជីថលដែលអាចតភ្ជាប់គ្នា ដើម្បីសម្រួលពាណិជ្ជកម្ម ន...

កម្ពុជាបាននាំចេញអង្ករចំនួន ១៧៧,៧០០ តោនទៅកាន់ប្រទេសចិន ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ៥២.៧ ភាគរយ បើធៀបនឹងរយៈពេល...

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប
កម្មវិធីពិសេសរបស់ AMS ECONOMY
























































