ឲ្យតែមានគំនិត លក់នំខ្មែរត្រឹមតែមួយថាស ក៏អាចចិញ្ចឹមចៅកំព្រា៤នាក់ឱ្យរៀនសូត្របានគ្រប់គ្នា
ភ្នំពេញ ៖ លក់នំត្រឹមមួយថាស គិតទៅជារបរមួយតូចតាច កំប៉ិក កំប៉ុក ហើយរកចំណូលបានតិចតួចក៏ពិតមែន ប៉ុន្តែសម្រាប់លោកយាយចាស់ម្នាក់ បានចាត់វាជាឆ្នាំងបាយយ៉ាងធំ និងសំខាន់បំផុតរបស់រូបគាត់ដែលក្រៅពីអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃសម្រាប់វ័យជរាខ្លួនឯង ថែមទាំងបានចិញ្ចឹម និងទំនុកបំរុងចៅកំព្រាចំនួន៤នាក់ អស់រយៈពេលជាងដប់ឆ្នាំមកហើយ។

អង្គុយផ្ទាល់ដីមុខរបងសាលារចនា (សាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ) រាជធានីភ្នំពេញ ជាមួយនំចម្រុះរុំដោយស្លឹកចេកមួយថាស លោកយាយ ស្វាយ ផា វ័យ ៦៨ឆ្នាំ បានរៀបរាប់ប្រាប់ AMS ឱ្យដឹងថា នំដែលដាក់លក់នៅលើថាសនេះមាន ៣ប្រភេទ រួមមាន នំអន្សមចេក នំចេកបុក និងនំល្ពៅ ដែលមុខរបរនេះលោកយាយបានប្រកបជាង១០ឆ្នាំមកហើយ ខណៈដែលមានបន្ទុកត្រូវចិញ្ចឹមចៅប្រុសកំព្រារហូតដល់៤នាក់ រួមនឹងការផ្គត់ផ្គង់ពួកគេឱ្យបានចូលសាលារៀនផងដែរ។

លោកយាយបានបន្តទៀតថា បច្ចុប្បន្នគាត់ធ្វើនំនេះលក់ជាប្រចាំថ្ងៃប្រមាណ ១០០ ទៅ ១២០ នំ ដែលតិចជាងកាលពីមុនដែលគាត់វេចដល់ទៅ ២០០ទៅ ៣០០នំក្នុងមួយថ្ងៃ។ ការថយចុះនូវចំនួនធ្វើនំនេះ ក៏ព្រោះដោយសារទីតាំងដែលគាត់លក់នៅមុខសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬ សាលារចនា ដែលមិនសូវមានសិស្សមករៀនដូចពីមុនឡើយ ដោយសារតែការរីករាយដាលនៃជំងឺកូវីដ-១៩ ដូច្នេះគាត់ត្រូវបង្ខំចិត្តកាត់បន្ថយការវិចនំទាំងនេះជាបណ្តោះអាសន្ន។

ដោយឡែកពាក់ព័ន្ធទៅនឹងតម្លៃវិញ នំរបស់លោកយាយ ស្វាយ ផា គ្រប់មុខទាំងអស់ត្រូវបានលក់ក្នុងតម្លៃមួយ ១ ០០០រៀល ហើយនំទាំង៣ប្រភេទនេះសុទ្ធតែមានរសជាតិឆ្ងាញ់ មិនផ្អែមខ្លាំង និងឈ្ងុយខ្ទិះដូង ដែលសិស្សនិស្សិត ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់និយមទិញយកទៅទទួលទានយ៉ាងឆ្ងាញ់ពិសារ។
លោកយាយ ស្វាយ ផា បានបញ្ជាក់ថា៖
«ដើមទុនធ្វើនំនេះមិនច្រើននោះទេ ក្នុងមួយថ្ងៃត្រូវចំណាយប្រមាណ១០ម៉ឺនរៀលទៅលើការទិញអង្ករដំណើប ទិញចេក ទិញស្លឹកចេក ល្ពៅ ដូងកោស ខ្ទិះដូង រួមជាមួយនឹងគ្រឿងផ្សំ និងវត្ថុធាតុដើមមួយចំនួនទៀត គឺទិញគេទាំងអស់ ហើយប្រាក់ចំណេញបានមកពីការលក់តិចតួចប៉ុណ្ណោះ ពោលគឺ បើវេចបាន១២០នំ គឺអាចចំណេញបាន ២០នំ ឬស្មើនឹង ២ម៉ឺនរៀល តែបើវេចបានតិចជាងនេះ ក៏ចំណេញតិចតាមនោះដែរ»
ទាក់ទងទៅនឹងការផលិត លោកយាយបានប្រាប់ទៀតថា គាត់ធ្វើនំនេះតែម្នាក់ឯងដោយទិញគ្រឿងផ្សំទុកពីល្ងាច លុះព្រឹកឡើងទើបគាត់ចាប់ផ្ដើមរៀបចំគ្រឿង វេចនំទាំង៣ប្រភេទនេះ ហើយដាក់ចំហុយប្រមាណ ៩០នាទីទើបឆ្អិន។ លុះដល់ម៉ោង ៩ទើបគាត់ចាប់ផ្ដើមចេញលក់ដោយដើរពីផ្ទះជួលម្ដុំផ្សារសូរិយា លក់តាមផ្លូវបណ្ដើរៗ រហូតដល់មុខសាលារចនាដែលគាត់ត្រូវអង្គុយលក់ដូចសព្វដង។
ពាក់ព័ន្ធនឹងផលលំបាករបស់អ្នកលក់នំវ័យចំណាស់រូបនេះ គឺគាត់ត្រូវអង្គុយលក់តាំងពីព្រឹករហូតដល់ល្ងាច បើពុំដូច្នោះទេគាត់ត្រូវដើរលក់នៅតាមផ្ទះគេរហូតទាល់តែអស់ទើបទៅផ្ទះវិញ។ ជួនថ្ងៃខ្លះលក់នំមិនអស់ក៏ត្រូវបោះចោល ផ្អូម ខូច ហើយប្រាក់ចំណេញក៏ត្រូវកាត់បន្ថយតែត្រូវបែងចែកចំណាយថ្លៃម្ហូប ថ្លៃផ្ទះជួល ថ្លៃទឹក ថ្លៃភ្លើង និងឱ្យចៅរៀនថែមទៀត។ នេះជាទុក្ខលំបាកដែលលោកយាយបានលើកឡើង។
ជាមួយគ្នានេះ លោកយាយ ស្វាយ ផា ក៏បានបន្តទៀតថា មុខរបរវេចនំលក់នេះ ត្បិតថាវាមានទំហំតូច ប្រើដើមទុនតិច និងទទួលបានចំណូលមិនច្រើន ប៉ុន្តែតាមរយៈមុខរបរដ៏សាមញ្ញមួយនេះបានជួយសម្រាកបន្ទុកជីវភាពប្រចាំថ្ងៃដោយមិនចាំបាច់ដើរសុំជំនួយ និងការសណ្ដោយពីមនុស្សទូទៅនៅតាមផ្លូវនោះទេ ហើយរឹតតែពិសេសជាងនេះ លុយដែលជាចំណូលបានពីការលក់នំ លោកយាយបានយកទៅចិញ្ចឹមចៅប្រុសរហូត៤នាក់ដែលជាក្មេងកំព្រាឪពុកម្ដាយ ហើយថែមទាំងជម្រុញឲ្យចៅប្រុសទាំង៤នាក់បានចូលសាលារៀនទៀតផង។
ចុងក្រោយលោកយាយ ស្វាយ ផា ក៏សូមអរគុណដល់បងប្អូនដែលតែងតែអាណិតជួយទិញនំរបស់គាត់ដោយក្ដីពេញចិត្ត ទោះតិច ឬច្រើន ដែលបានធ្វើឱ្យគាត់អាចរកចំណូលបានសម្រាប់ទប់ទល់នឹងការចំណាយប្រចាំថ្ងៃ ក៏ដូចជាផ្គត់ផ្គង់ដល់ចៅប្រុសទាំង៤នាក់ដែលកំពុងស្ថិតនៅក្នុងបន្ទុកផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានដាក់ចេញយន្តការ និងនីតិវិធីសាមញ្ញ ងាយស្រួល និងឥតគិតកម្រៃ ដើម្បីជួយប្...

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌»...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































